ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

យប់មិញ​នេះ គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​ស្រុក​ពួក​និង​ស្រុក​ជីក្រែង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​២​ករណី គឺ​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជី​ក្រែង​១​ករណី និង​១​ករណី ទៀត​កើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ។​ ​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ករណី​នៅ​ក្នុងស្រុក​ពួក គឺ​នៅ​វេលា​ម៉ោង​២១​និង​៥០​នាទី គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​ស្នួល...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បង្ហាញថា ឧស្សាហកម្ម​វប្បធម៌​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច សម្រាប់​ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន តាមរយៈ​នៃ​ការផលិត​វត្ថុ​សិល្បៈ

​ថ្លែង​ក្នុង​សន្និសីទ មេគង្គ ឡាន​ឆាង ស្តីពី​សហគ្រាស​វប្បធម៌​ធុន​តូច និង មធ្យម ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិច​ត្រ​សិល្បៈ បានបញ្ជាក់​ថា ឧស្សាហកម្ម​វប្បធម៌ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច សម្រាប់​ការ​ទ្រទ្រង់ លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន តាមរយៈ​នៃ​ការផលិត​វត្ថុ​សិល្បៈ...

ព័ត៌មានលំអិត

ផ្សែង​បារី​បំផ្លាញ​ថវិកា​ជាតិប្រមាណ ៣៦៣​លាន​ដុល្លា​រអា​មេ​រិច និង​បន្សល់​ទុក​ជំងឹ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ ៥​ប្រភេទ​

​ផ្សែង​បារី​បាន​បំផ្លាញ​សុខភាព​អ្នក​ជក់ និង​អ្នក​ជុំវិញ​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ជា​ឧបសគ្គ​ក្នុង​ការរារាំង​ការលើកកម្ពស់​ជីវភាព​គ្រួសារ​ផង​ដែរ ដោយ​ត្រូវ​ចំណាយ​លើ​ការទិញ​បារី និង​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​របស់​អ្នក​ជក់បារី ជា​លទ្ធផល ប្រទេស​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាតិប្រមាណ ៣៦៣​លាន​ដុល្លា​រអា​មេ​រិច ហើយ​អ្នកជំងឺ​ជាច្រើន​ផ្សេង​ទៀត បាន​ស្លាប់ចោល​គ្រួសារ​របស់​ពួកគេ ដោយសារ​ជំងឺ​មហារីក ។​ ​យោងតាម​របាយការណ៍​របស់​ក្រសួង​ផែនការ ថវិកា​ប្រមាណ​ជាង ២០០ លាន​ដុល្លារ ត្រូវបាន​ចំណាយ​លើ​ការទិញ​បារី​។ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ជក់បារី មាន​ប្រមាណ​១​លាន​៦​សែន​នាក់ ភាគច្រើន​ជា​ក្រុមមនុស្ស...

ព័ត៌មានលំអិត

ថ្ងៃនេះ រដ្ឋបាល​ស្រុក​ពួក​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ស៊ិន ចាន់ថុល អភិបាលរង​ស្រុក​ពួក បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ល្វា សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ជល​ផល​ក្រឡាញ់ ដែល​មាន​កម្លាំង​ចូលរួម​សរុប​មាន​ចំនួន​៤៣ នាក់ ប្រើប្រាស់​កាណូត​១០​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប ចាប់ពី​ចំណុច​ឃុំ​កែវ​ព៌ណ រហូត​ដល់​ឃុំ​សសរស្ដម្ភ​ស្រុក​ពួក ដោយ​បាន​បំផ្លាញចោល​ឧបករណ៍​បរ​ចំនួន​០៣​គ្រឿង , របាំង​សាច់​មុង​ប្រវែង​២,២៥០​ម៉ែត្រ...

ព័ត៌មានលំអិត

ថ្ងៃទី​២៦ ព្រឹក​មិញ​នេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​កេសរា​រាម និង វត្ត​ទេព​ពោធិ៍​វង្ស​

​នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត ចូលរួម​កាន់បិណ្ឌ​វេន​ទី​២ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​កេសរា​រាម និង វត្ត​ទេព​ពោធិ៍​វង្ស ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប និង​ថ្ងៃស្អែក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ឃឹម...

ព័ត៌មានលំអិត

វត្ត​ស្វាយ​រមៀត កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បរទេស​

​វត្ត​បារាយណ៍​នទី រតនា​រាម ហៅ វត្ត​ស្វាយ​រមៀត ជា​វត្ត​បុរាណ​មួយ ក្នុងចំណោម​វត្ត​បុរាណ​ជាច្រើន នៅក្នុង​ខេត្ត​សៀមរាប ដែល​បច្ចុប្បន្ន​នេះ បាន​នឹង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​បរទេស ដោយសារ​ទីតាំង​អារាម​នេះ បាន​សាងសង់ឡើង​នៅ​លើ​ខ្នង​ទំនប់​បូរាណ​អាង​បារាយណ៍​ទឹកថ្លា ខណៈពេល​ដែល​មាន​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​នាក់ បាន​ចូល​មក​ទស្សនា​នៅក្នុង​ទី​វត្ត​អារាម​នេះ ជា​រៀងរាល់ថ្ងៃ ។​ ​ព្រះ​តេជគុណ វិមុល​សំវ ភ​ទ្ទកោ នឿម វុទ្ធី...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​រៀបចំ​សួនច្បារ និង​ទីលាន​កំសាន្ត​មួយ​បន្ថែមទៀត នៅ​ខាងជើង​ជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ការរៀបចំ​សួនច្បារ និង​ទីធ្លា​កំសាន្ត​នៅ​ខាងជើង​ជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមនេះ ស្របពេល​ដែល​មាន​កំណើន​ទាំង​ភ្ញៀវ​ជាតិ និង ភ្ញៀវ​អន្តរជាតិ ចូលមកក្នុង​ខេត្តសៀមរាប កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ដែល​មាន​អត្ថប្រយោជន៍ គឺ​ទី​១. ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ដែល​ចង់​លំហែកាយ និង​មក​កំសាន្ត​សប្បាយ​នៅក្នុង​ក្រុង ខណៈ​ដែល​ទីធ្លា​កំសាន្ត​ក្នុង​ក្រុង​កន្លងមក​មាន​ចំនួន​តិចតួច ហើយ​មាន​លក្ខណៈ​ចង្អៀត , ទី​២. សម្រាប់​ហាត់ប្រាណ...

ព័ត៌មានលំអិត

ផ្ទះ​មនុស្សធម៌​ចំនួន​មួយ​ខ្នង ត្រូវបាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​ជូន​គ្រួសារ​ពិការ​ទីទ័លក្រ​នៅ​ស្រុក​ជី​ក្រែង​

​ផ្ទះ​មនុស្សធម៌​ចំនួន​មួយ​ខ្នង ដែល​ជា​ផ្ទះ​មនុស្សធម៌​ទី​៦០ មាន​ទំហំ ៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ភ្លីធំ ក្រាល​ក្ដារ ជញ្ជាំង​ក្ដារ តម្កល់​លើ​ជើងតាង កម្ពស់​១,៨០​ម៉ែត្រ ដែល​ផ្ដួចផ្ដើម​ដោយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ត្រូវបាន​លោក​ជំទាវ គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ប្រគល់ជូន​ដល់​គ្រួសារ​ពិការ​ទីទ័លក្រ...

ព័ត៌មានលំអិត

ផ្លូវលំ​មួយ​ខ្សែ ស្ថិតក្នុង​សង្កាត់​សំបួរ ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​សប្បុរសជន​

​ផ្លូវលំ​មួយ​ខ្សែ ប្រវែង​៥០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ដែល​រង​ការខូចខាត​ខ្លាំង និង បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈកាល​កន្លងមក​នេះ ត្រូវបាន​លោក អែល អំ​រ៉ុង បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​ក្រាល​គ្រួស​ក្រហម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ធ្វើដំណើរ​មាន​ភាពងាយស្រួល​ជាង​មុន ។​ ​លោក...

ព័ត៌មានលំអិត

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food Corp អះអាងថា ការបើក​សម្ពោធ​ហាង​លក់​នំ​ដូមី​ណូ​ភីហ្សា នៅ​ខេត្ត​សៀមរាប​នាពេលនេះ ក៏​ផ្ដើមចេញ​មកពី​ប្រទេស​មាន​សុខសន្តិភាព និង មាន​ការអភិវឌ្ឍ​ដែរ​

​លោក លាង សុ​វ​ណ្ណារិន នាយក​ប្រតិបត្តិ ជា​តំណាង​ក្រុមហ៊ុន Yinkok Food Corp បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព​ពេញបរិបូរណ៍ និង មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស ជាពិសេស ក្រោម​យុទ្ឋសាស្ត្រ និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ...

ព័ត៌មានលំអិត
Page 689 of 704 1 688 689 690 704

Recommended

សូម Like និង Follow ពួកយើង