ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ”  ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះក្រសួងអប់រំយុវជននិងកីឡាបានបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ"កូនល្អ សិស្សល្អ មិត្តល្អ"ថ្នាក់ជាតិ របស់ក្រុមប្រឹក្សាយុវជនកម្ពុជានិងក្រុមប្រឹក្សាកុមារកម្ពុជាក្រោមប្រធានបទ "ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋ ឌីជីថល" របស់យុវជន និងកុមារឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៩-២០ ខែវិច្ឆិកា នៅសណ្ឋាគាររីជិនស៊ីអង្គរក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ស្រូយ សុជាតិ  អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជននិងកីឡា និងដោយមានការចូលរួមពីប្រធានប្រតិភូដឹកនាំនិងបេក្ខជនជាសមាជិកក្រុមប្រឹក្សាយុវជនកម្ពុជានិងសមាជិកក្រុមប្រឹក្សាកុមារកម្ពុជាដែលជាសិស្សានុសិស្សមកពីរាជធានីខេត្តទាំង២៥...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំនៃបណ្តាខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ជួបពិភាក្សាគ្នាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍

ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីនៃបណ្តាខេត្តក្រុងសម្ព័ន្ធមេត្រីភាពរបស់កម្ពុជា-ចិន បានជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាប ដើម្បីពិភាក្សាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យកាន់តែប្រសើរឡើង ជាពិសេសលើវិស័យទេសចរណ៍។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្តក្រុង នៃប្រទេសចិន ចំនួន៣០ខេត្តក្រុង។ ផ្លែផ្កាដែលកើតចេញពីភាពបងប្អូនជាខេត្តក្រុងមេត្រីភាពនេះ បានរួមចំណែកជួយអភិវឌ្ឍខេត្តសៀមរាប ទទួលបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់លើវិស័យទេសចរណ៍ អប់រំ កសិកម្ម...

ព័ត៌មានលំអិត

យុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយអង្គការមជ្ឈមណ្ឌលធនធានស្ត្រី និងអង្គការក្លែនអន្តរជាតិកម្ពុជា រៀបចំកម្មវិធីយុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅបរិវេណវិទ្យាល័យអង្គរ ក្រោមវត្តមាន លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត តំណាងក្រសួងកិច្ចការនារី កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង...

ព័ត៌មានលំអិត

អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលាខេត្តសៀមរាប ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំបើកកិច្ចប្រជុំត្រៀមរៀបចំ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយកិច្ចប្រជុំនាពេលនេះ ក៏មានការចូលរួមពី លោក ឌី រ៉ាដូ...

ព័ត៌មានលំអិត

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ជាឱកាសបង្ហាញថាកម្ពុជាមានសន្តិភាព ស្ថិរភាពពេញលេញ

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ក្នុងទឹកដីខេត្តសៀមរាប ដែលនឹងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ជាឱកាសដែលកម្ពុជាបង្ហាញពិភពលោកថា កម្ពុជាកំពុងមានសន្តិភាព មានស្ថិរភាពពេញលេញ។ ក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំងសម្រាប់ត្រៀមទទួលគណៈប្រតិភូមកពីបណ្តាប្រទេសនានាលើពិភពលោក ដែលមកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា សិក្សាខ្សែផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពិនិត្យប្រព័ន្ធដឹកជញ្ជូនសាធារណៈក្រុងក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និង លោក លី សារី អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវដីសមួយខ្សែ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវដីស ក្រាលក្រួសធម្មជាតិមួយខ្សែ ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឈួន ឯម ប្រធានគណៈកម្មការលទ្ធកម្មឃុំស្វាយចេក ស្រុកអង្គរធំ បានឱ្យដឹងថា...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...

ព័ត៌មានលំអិត

គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

បន្ទាប់ពីជំនួបរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកានេះ លោក វរសេនីយ៍ឯក អូ ឈាន (Wu Qian) បានដឹកនាំគណៈប្រតិភូ មកកាន់ខេត្តសៀមរាប និងមានការសម្របសម្រួលពីក្រសួងការពារជាតិ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលតាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយមានការចូលរួមពីប្រតិភូអមដំណើរ តំណាង WHO ប្រធាន អនុប្រធានមន្ទីរព័ត៌មាន១៦រាជធានីខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម ប៉ាង ណាត...

ព័ត៌មានលំអិត
Page 69 of 702 1 68 69 70 702

Recommended

សូម Like និង Follow ពួកយើង