ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

វេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”

វេទិកានេះរៀបចំនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាខេត្តសៀមរាប ដោយក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ChenCong ទីប្រឹក្សា នៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងវត្តមាន...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូណ៌ និង វត្តពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការក្នុងខេត្ត រួមនឹងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទេយ្យទាន ទេយ្យវត្ថុ រួមនឹងបច្ច័យ ចូលរួមកាន់បិណ្ឌវេនទី២...

ព័ត៌មានលំអិត

ក្រសួងកសិកម្មបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មខេត្ត និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ជូនដល់អាជីវករលក់ដុំ និងរាយសម្ភារៈកសិកម្ម ចំនួន១១៧នាក់មកពី១២ខេត្ត-ក្រុង ដែលវគ្គនេះមានរយៈពេល០៣ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រៀបចំឡើងនៅស្ថានីយ៍ពិសោធន៍កសិកម្មទឹកវិល...

ព័ត៌មានលំអិត

ឯកឧត្ដម សែម សុវណ្ណនី បង្ហាញថា ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបានការអភិវឌ្ឍ និងរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ក្នុងឱកាសកាន់បិណ្ឌវេនទី១ វត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី លើកឡើងថា បច្ចុប្បន្ន បានកំពុងដើរលើផ្លូវត្រឹមត្រូវ ដែលផ្ដល់នូវសិទ្ធសេរីភាព សន្តិភាព និងការអភិវឌ្ឍ ទាំងវិស័យពុទ្ធចក្រ...

ព័ត៌មានលំអិត

ឯកឧត្ដម សែម សុវណ្ណនី អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តជ័យមុនីរង្សី និងប្រគេនបច្ច័យ និងទេយ្យវត្ថុដល់វត្តចំនួន០៥ ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ដែលត្រូវនឹងបិណ្ឌវេនទី១ ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោសែន បានដឹកនាំក្រុមការងារ រួមជាមួយរដ្ឋបាលក្រុង បានចូលរួមចាប់មគ្គផល និងឧទ្ទិសកុសលផលបុណ្យ ក្នុងពិធីកាន់បិណ្ឌវេនទី១ នៅវត្តជ័យមុនីរង្សី ហៅវត្តរុន ស្ថិតនៅភូមិរុន សង្កាត់រុនតាឯក។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្ដម សែម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅ វត្តព្រះព្រហ្មរ័ត្ន និងវត្តកេសេរារាមក្នុងវេនបិណ្ឌ១

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ ក្នុងខេត្តសៀមរាបនាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគរួមនិងបច្ច័យមួយចំនួនវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ដែលស្ថិតនៅក្នុង...

ព័ត៌មានលំអិត

អង្គការដោះមីនAPOPO ប្រារព្ធពិធីខួប១០ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

អង្គការអាប៉ូប៉ូ ដែលធ្វើការលើវិស័យសម្អាតមីននៅកម្ពុជា បានប្រារព្ធពិធីខួប១០ឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីប្រតិបត្តិការបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ក្នុងការរួមចំណែកយ៉ាងធំធេងក្នុងការប្រែក្លាយចម្ការមីននៅកម្ពុជាឲ្យទៅជាវាលស្រែចំការសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ពិធីនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្ដម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីនកម្ពុជា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ដសៀមរាប និងអាជ្ញាធរខេត្ដព្រះវិហារ អង្គភាពស៊ីម៉ាក់ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ នាយកកម្មវិធីរបស់អង្គការ អាប៉ូប៉ូ ប្រចាំប្រទេសកម្ពុជា លោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រប្រមាណ២០០គ្រួសារ នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងផ្ដល់អំណោយជូនជនចាស់ជរាក្រីក្រតាមសហគមន៍ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោក បឹង ពេជ្រ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២០គ្រួសារ ក្នុងស្រុកបន្ទាយស្រី

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅក្នុងឃុំរំចេក ស្រុកបន្ទាយស្រី...

ព័ត៌មានលំអិត

ការផ្សព្វផ្សាយរបាយការណ៍ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន រួមចំណែកក្នុងការកសាងសមត្ថភាព ប្រសិទ្ធភាព និងវិសាលភាពការងារ ជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារួមជាមួយ និងរដ្ឋបាលខេត្តសៀមរាបបាន បើកសិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី “ការផ្សព្វផ្សាយរបាយការណ៍ ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន”។ សិក្ខាសាលានេះរៀបចំនៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក នាក់...

ព័ត៌មានលំអិត
Page 80 of 702 1 79 80 81 702

Recommended

សូម Like និង Follow ពួកយើង