ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

វេទិកាសម្ព័ន្ឋសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ៖ ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ នៅខេត្តសៀមរាប

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាបក្រោមប្រធានបទ«ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ឋសង្គមស៊ីវិល(វ.ស.ស) និងលោក ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នក្នុងខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកបន្ទាយស្រី ដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ដាំកូនឈើ ដើម្បីបំផុសចលនាស្រឡាញ់បរិស្ថាន និងលើកសោភណ្ឌបៃតងក្នុងមូលដ្ឋាន

ដើម្បីរួមចំណែកគិតគូរពីបរិស្ថាន និងថែរក្សាព្រៃឈើ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក និងលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក យុវជនស្ម័គ្រចិត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន ៥០០នាក់ ដាំកូនឈើចម្រុះ នៅតាមដងផ្លូវព្រំប្រទល់ឃុំរំចេក...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប

ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ(GBV) ស្ថិតក្រោមគណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រីនិងកុមារខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំឆមាសទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ(GBV) ព្រមទាំងមានការ ចូលរួមពី តំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកស្រី...

ព័ត៌មានលំអិត

សន្និសីទមេបញ្ចាការកងទ័ពជើងអាកាសអាស៊ានលើកទី២១ រៀបចំដោយកម្ពុជា បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការល្អ និងការឯកភាពគ្នាលើការទប់ស្កាត់បទល្មើសតាមផ្លូវអាកាស

នៅខេត្តសៀមរាប ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ មេបញ្ជាការកងទ័ពជើងអាកាស នៃប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន បានជួបប្រជុំគ្នាក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាសនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះប្ដូរវេន។ តាមការបញ្ជាក់របស់...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤បើកកិច្ចប្រជុំសាមញ្ញលើកទី៤ ដោយបានលើកយករបៀបវារៈចំនួន៧ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័ត

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ខ្លួនដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៧ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

បេក្ខភាពស្ត្រីឆ្នើមមកពីខេត្តចំនួន០៦ ចូលរួមវេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ

តាមរយៈការគាំទ្រពីសមាគមសហគ្រិនស្រ្តីកម្ពុជា វេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ ត្រូវបានរៀបចំជាលើកទី៣ នៅខេត្តសៀមរាប ដែលវេទិកានេះបានសម្រិតសម្រាំងបេក្ខភាពជាស្ត្រីឆ្នើមចំនួន ១៤រូប មកពីខេត្តចំនួន ០៦ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ។ វេទិកានេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ និងពង្រឹងសមត្ថភាពស្ត្រី ក្នុងវិស័យធុរកិច្ច...

ព័ត៌មានលំអិត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ដោយឥតគិតថ្លៃ

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានទទួលការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ។ កម្មវិធីសប្បុរសធម៌នេះ បានរៀបចំឡើងស្ថិតក្នុងក្នុងបរិវេណ បឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត...

ព័ត៌មានលំអិត

អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទនៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ក្នុងកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញថា អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន នៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗ ដែលជនល្មើសអាចប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋបានយ៉ាងងាយស្រួលដូចជាការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពសេវាកម្មកម្សាន្ត ខារ៉ាអូខេ ម៉ាស្សា ធ្វើការងារតាមបៀរហ្គាឌិន...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងក្លាយជាកំណត់ត្រាពិភពលោកថ្មី Guinness World Records នៅលើទឹកដីអច្ឆរិយអង្គរ

សម្រាប់ការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប មិនត្រឹមតែជាព្រឹត្តិការណ៍ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ជាពិសេសទឹកដីសៀមរាបអង្គរប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ត្រៀមបំបែកឯកត្តកម្មពិភពលោក Guinness World Records ដែលមានការតាំងបង្ហាញនូវរថយន្តសេរីទំនើបជាច្រើនប្រមូលផ្ដុំគ្នាបែបនេះ។ ក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា...

ព័ត៌មានលំអិត

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកស្វាយលើ ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ មានភូមិកន្ទួត ភូមិខ្នារក្រៅ ភូមិសែនជ័យ ភូមិជប់រំដេង ភូមិអភិវឌ្ឍន៍ និងភូមិរុងរឿង ក្នុងឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងបរិវេណវត្ត វង្សភ័ក្រ្តបុរីសិរីរ័ត្ន...

ព័ត៌មានលំអិត
Page 81 of 702 1 80 81 82 702

Recommended

សូម Like និង Follow ពួកយើង