នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីធ្វើការពិនិត្យលទ្ធផលការងារអនុវត្តបានកន្លងមក និងដោះស្រាយបញ្ហាដែលនៅសេសសល់ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម អ៊ុំ សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ។ លោក ឈឿង ជូ...
ព័ត៌មានលំអិតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ អង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ និងរដ្ឋបាលក្រុងរុនតាឯកតេជោសែន បានចុះហត្ថលេខាលើការគាំទ្រកិច្ចសន្យាអនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលសម្រាប់យុវវ័យ និងស្ត្រី ដែលគម្រោងនេះមានរយៈពេលអនុវត្ត ២ឆ្នាំ ក្រោមជំនួយរបស់ Organisation internationale de la Francophonie (OIF)។ លោក...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS-V2) នឹងជួយបង្កើនល្បឿនលើការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈការបញ្ចូលទិន្នន័យ ពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យ ប្រកបដោយតម្លាភាព គណនេយ្យភាព និងទំនួលខុសត្រូវខ្ពស់។ ថ្លែងបើកសិក្ខាសាលាស្ដីពីការប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មី លើកទី២ នៅខេត្តសៀមរាប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ទេស...
ព័ត៌មានលំអិតបើតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធ បានសហការដោះស្រាយសម្របសម្រួលផ្ដល់សេវាកម្មផ្នែកច្បាប់ និងសុខាភិបាល លើករណីអំពើហិង្សាទាក់ទងទៅនឹងយេនឌ័របានចំនួន ២២ករណី ក្នុងនោះករណីអំពើហិង្សាក្នុងគ្រួសារ ១១ករណី និងការរំលោភបំពានផ្លូវភេទចំនួន ១១ករណី។ ក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នាថ្ងៃទី២ ខែតុលានេះ លោកស្រី...
ព័ត៌មានលំអិតសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បាននិមន្តដឹកនាំព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការវត្តក្នុងក្រុងសៀមរាប និងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ចុះទៅសួរសុខទុក្ខ និងនាំយកសម្ភារប្រើប្រាស់មួយចំនួន ទៅជូនដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។ សម្តេចព្រះព្រហ្មរតនមុនី ពិន...
ព័ត៌មានលំអិតនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ "មតិយើង" ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងស្រុកពួក ខេត្តសៀមរាប។ លោក ម៉ៅ វិសុទ្ធ ប្រធានក្រុមប្រឹក្សាស្រុកពួក បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការិយាល័យប្រជាពលរដ្ឋ ថាជាយន្តការអព្យាក្រឹតមួយសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងទាំងនេះ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធលូ និងប្រឡាយរំដោះទឹក នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីតំបន់ខាងលិចរង្វង់មូលផ្ការំដួលស្វាយធំ រហូតដល់អតីតទីតាំងភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ដើម្បីបង្កើនល្បឿន និងសមត្ថភាពរំដោះទឹក បញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រប៉ែកខាងកើតក្រុងសៀមរាប និងស្រុកប្រាសាទបាគង។ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យទីតាំងផ្ទាល់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ឌី រ៉ាដូ...
ព័ត៌មានលំអិតរយៈពេល៨ខែ ចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប រួមមានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ព្រមទាំងអ្នកស្ម័គ្រចិត្តភូមិ បានធ្វើការស្រាវជ្រាវ និងធ្វើតេស្ដរកជំងឺគ្រុនចាញ់សរុបបានចំនួន ៨២ ២៩៣ ករណី ហើយក្នុងនោះក្រុមការងារបានរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ដែលសុទ្ធតែជាប្រភេទ វីវ៉ាក់ (Pv)។ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាបបានដាក់ចេញនូវការរឹតបន្តឹងទៅលើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតតាមសហគមន៍ ដោយសម្រេចថា ប្រសិនបើសហគមន៍ណាមួយមិនអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទេ គឺត្រូវផ្ទេរអាជីវកម្មឱ្យទៅប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនវិញ ដែលនេះជាវិធានការមួយដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (SDG 6) ត្រឹមឆ្នាំ២០៣០។ ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ និងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា...
ព័ត៌មានលំអិតថ្លែងបើកវគ្គសិក្ខាសាលាថ្នាក់តំបន់ ស្ដីពីការពង្រឹងភាពជាដៃគូការងារយុវជន និងសង្គមស៊ីវិល សម្រាប់ឆ្លើយតបទៅនឹងវិបត្តិអេកូឡូស៊ី អាកាសធាតុ និងយុត្តិធម៌បរិស្ថាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបង្ហាញថា បញ្ហាអាកាសធាតុ គឺជាបញ្ហារួមដ៏ធំមួយ ហើយភាពជោគជ័យនៃការដោះស្រាយបញ្ហានេះ គឺត្រូវមានកត្ដាចូលរួមដែលមិនអាចខ្វះបានពីយើងទាំងអស់គ្នា ទាំងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.