សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ពលរដ្ឋនៅស្រុកពួក ចូលរួមថវិកាគ្នាសាងសង់ផ្លូវមួយខ្សែ ដើម្បីងាយស្រួលធ្វើចរាចរណ៍

ប្រជាពលរដ្ឋ និងមេភូមិពួកចាស់ ឃុំពួក ស្រុកពួក បានអំពាវដល់សប្បុរសជន ឱ្យជួយឧបត្ថម្ភថិកា សាងសង់ផ្លូវមួយខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជួយសម្រួលផ្លូវទឹក សម្រាប់ធ្វើកកសិកម្មរបស់ពួកគាត់ ខណៈដែលផ្លូវនេះ ជាផ្លូវរទេះគោ មានភាពតូចចង្អៀតពិបាកធ្វើដំណើរ។ លោក ព្រហ្ម មេត្ដា ជាអ្នកមើលការខុសត្រូវ និងជាសប្បុរសជនមួយរូប លោកបានឱ្យដឹងថា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់អង្គការសកម្មភាពដើម្បីកុមារ បង្ហាញថាគិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញបានកើនឡើងដល់ជាង ២៩លានករណី

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ មានចំនួនកើនឡើងដល់ជាង ២៩,៣លានករណី ឬកើន៣៥% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ៨១% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទ មានអាយុពី ៣ ទៅ ១៣ឆ្នាំ, ១%ជាកុមារមានអាយុក្រោម ២ឆ្នាំ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បំភ្លឺថា គ្មានករណីក្មេងស្រីនៅស្រុកអង្គរធំធ្វើអត្តឃាត ក្រោយដឹងថាប្រឡងធ្លាក់នោះទេ

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីបង្ហោះ និងចែកចាយព័ត៌មានមិនពិតជាច្រើន បណ្ដាញសង្គមហ្វេសប៊ុក អំពីករណីក្មេងស្រីម្នាក់នៅស្រុកអង្គរធំ ខេត្តសៀមរាប បានធ្វើអត្តឃាត បន្ទាប់ពីដឹងខ្លួនបានប្រឡងធ្លាក់ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ នាឆ្នាំ២០២២។   តាមការស្រាវជ្រាវ និងបំភ្លឺលើករណីនេះ សមត្ថកិច្ចខេត្ត បញ្ជាក់ថានេះជាព័ត៌មានចាស់តាំងពីឆ្នាំ២០១៩ នៅស្រុកអង្គរធំ ដែលមានបញ្ហាផ្ទាល់ខ្លួនទើបធ្វើអត្តឃាត មិនមែនដោយសារខូចចិត្ត នឹងលទ្ធផលប្រឡងធ្លាក់នោះឡើយ។...

ព័ត៌មានលំអិត

ការសង្គ្រោះបឋមជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែមានអភិវឌ្ឍលើគ្រប់វិស័យធ្វើកំណើនយានយន្តជាមានការកើនឡើងជាច្រើន នឹងមមាញឹកក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវ ទាមទារឱ្យកងកម្លាំងត្រូវតែពង្រឹងសមត្ថភាពបន្ថែម លើការការពារសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ ជាពិសេសពេលជួបបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានោះការសង្គ្រោះបឋម គឺជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ត្រី ជិម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលរបៀបសង្គ្រោះបឋមបន្ទាន់ជូនដល់មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តីបច្ចេកទេសទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាគ្រូបង្គោលមកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន

ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នា់ក់កណ្ដាលចុះមូលដ្ឋានឃុំស្លែងស្ពាន និង សហការី ដោយមានការចូលរួមពីលោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ បាននាំយកនូវឯកសណ្ឋានប្រជាការពារ ចំនួន៤២សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្លែងស្ពាន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា...

ព័ត៌មានលំអិត

មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក

គិតក្នុងឆ្នាំ២០២១ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានពិនិត្យ ព្យាបាល និងថែទាំកុមារមហារីកចំនួន ៥០៨ករណី ក្នុងនោះ កុមារមានជំងឺមហារីក បីភាគបួន (៣/៤) បានជាសះស្បើយ និងក៏កំពុងតែបន្តទទួលការព្យាបាល នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត សំ លីវណ្ណៈ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យកុមារអង្គរ នៅក្នុងសន្និសីទសារព័ត៌មាន យុទ្ធនាការ...

ព័ត៌មានលំអិត

អាកាសចរណ៍ស៊ីវិល បើកកិច្ចពិភាក្សាពីវប្បធម៌សន្ដិសុខ ដើម្បីពង្រឹងសន្តិសុខឱ្យមានប្រសិទ្ធភាពក្នុងការវិវត្តន៍ថ្មីៗក្នុងវិស័យអាកាសចរណ៍

រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានរៀបចំសិក្ខាសាលាស្តីពី វប្បធម៌សន្ដិសុខ ដែលជាឯកសារថ្មីមួយ ក្នុងចំណោមឯកសារបណ្តុះបណ្តាលថ្មីៗមួយចំនួន ដែលអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ទើបបង្កើតថ្មីដើម្បីត្រៀមពេលវិស័យអាកាសចរណ៍រីកចម្រើន ដែលតម្រូវឱ្យចាត់វិធានការសន្តិសុខ ឱ្យមានប្រសិទ្ធភាពឆ្លើយតបទៅនឹងការវិវត្តន៍ថ្មីៗ ក្នុងវិស័យអាកាសចរណ៍។ សិក្ខាសាលានេះធ្វើឡើង នៅខេត្ដសៀមរាប មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។...

ព័ត៌មានលំអិត

អង្គការA21 សហការជាមួយរាជរដ្ឋាភិបាល ប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្ស ឆ្ពោះទៅបញ្ចប់ការជួញដូរមនុស្ស !

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប អង្គការA21 បានប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខ ដើម្បីបញ្ចប់ការជួញដូរមនុស្ស ដោយសហការជាមួយគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងលុបបំបាត់ការជួញដូរមនុស្ស។ ពិធីធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី យូ សុភា...

ព័ត៌មានលំអិត

សមត្ថកិច្ចកម្ពុជារំដោះជនបរទេសជាង៧០នាក់ ចេញពីកាស៊ីណូជាប់ព្រំប្រទល់កម្ពុជា-ថៃ និងស្នាក់នៅបណ្ដោះអាសន្ននៅខេត្តសៀមរាប

កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ សមត្ថកិច្ចនៃប្រទេសកម្ពុជា បានរំដោះជនបរទេសចំនួន ៧៥នាក់ ចេញពីកាស៊ីណូមួយកន្លែងស្ថិតក្នុងខេត្ដឧត្ដរមានជ័យ ដែលតាមការប៉ាន់ស្មានបឋម ពួកគេអាចត្រូវបានជួញដូរមកពីក្រៅប្រទេស ក្រោមរូបភាពផ្ដល់ប្រាក់កម្រៃការងារខ្ពស់នៅកម្ពុជា។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បង្ហាញថា ជនបរទេសទាំងនោះមកពីប្រទេសវៀតណាម ចិន ឥណ្ឌា ម៉ាឡេស៊ី...

ព័ត៌មានលំអិត

អំពើហិង្សាលើកុមារគ្រប់ទម្រង់ បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ

តំណាងរាជរដ្ឋាភិបាល និងអង្គការដៃគូ បញ្ជាក់ថា អំពើហិង្សាលើកុមារគ្រប់ទម្រង់ បានបង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ ដែលនេះជាសកម្មភាពដែលមិនអាចអត់ឱនឱ្យបាន ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធនាការ”គ្រួសាររឹងមាំ” ការលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនមិនចាំបាច់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងក្រុងសៀមរាប។ លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី...

ព័ត៌មានលំអិត
Page 18 of 94 1 17 18 19 94

Recommended

សូម Like និង Follow ពួកយើង