អាជ្ញាធរខេត្តសៀមរាបថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទជាលើកទី២ នូវផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល០២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ...
ព័ត៌មានលំអិតកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះខេត្ត ចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងតំបន់លឿងទុំក្រុងសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១...
ព័ត៌មានលំអិតតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលមួយខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ បានចំនួន២៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧៣នាក់ ក្នុងនោះស្រីចំនួន ០២នាក់ ព្រមទាំងបានដកហូតវត្ថុតាងបានមួយចំនួនថែមទៀត រួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(Ice)ចំនួន៤២កញ្ចប់ មានទម្ងន់៣៧,៣៣ក្រាម , ទូរស័ព្ទចំនួន១២គ្រឿង...
ព័ត៌មានលំអិតបុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិចអាប៉ូឡូប្លាហ្សាចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២B.៦១៧៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីកើតមកលិច...
ព័ត៌មានលំអិតអនុវត្តតាមចំណារឯកភាពរបស់ក្រសួងសុខាភិបាល និងទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តផងនោះ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញ និងមន្រ្តីមកពីបណ្តាអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត និងមន្រ្តីនៃកងកម្លាំងសមត្ថកិច្ចដែលជាដៃគូសហការ បានរៀបចំការដុតកំទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាងមួយតោន ក្នុងបរិវេណនៃទីលានចោលសំរាមរបស់ក្រុមហ៊ុនឯកជនមួយ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ឬអាចនិយាយបានថា...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ រថយន្ដសេរីទំនើបមួយគ្រឿង ម៉ាក CHEVRO LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ : 2AQ . 3258 ដែលបានចតនៅនឹងចិញ្ចើមផ្លូវ...
ព័ត៌មានលំអិតក្នុងឱកាសចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម សារទឹក បុសខ្យល់សត្វគោ-ក្របីនៅភូមិសន្ទៃយ៍ ឃុំដានរុន ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំសត្វពាហនៈតែងតែកើតមានជំងឺសារទឹក បូសខ្យល់ជាធម្មតា តែសម្រាប់ឆ្នាំនេះ យើងទើបតែជួបប្រទះជំងឺដុំពកស្បែកលើសត្វគោ-ក្របី ដែលវាជំងឹថ្មីសម្រាប់យើង...
ព័ត៌មានលំអិតលោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿងដែលលួចបង្កបដឹកសត្វតុកកែដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក លី សុផា...
ព័ត៌មានលំអិតលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្លាំងកាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវរហូតឃាត់ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។ ជនសង្ស័យមានឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបើកឡានដឹកគ្រឿងសំណង់ មានទីលំនៅបច្ចុប្បន្នក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាឱ្យឃុំខ្លួនជនត្រូវចោទចំនួន ២នាក់ ក្នុងនោះមាន៖ ទី១.ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២ និងទី២.ឈ្មោះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.