គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាបវិញ មានចំនួនជាង ២៦ ០០០នាក់ ក្នុងនោះមានប្រមាណ ៥០០នាក់ បានមកទទួលសេវាប្រឹក្សាយោបល់ពីឱកាសស្វែងរកការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពីមជ្ឈមណ្ឌលការងារខេត្តសៀមរាប។ លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងមានវិធានការ និងខិតខំស្វែងរកវិនិយោគិន...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងពលករ និងក្រុមយុវជនគោលដៅរបស់ក្រុមការងារថ្នាក់ខេត្តដើម្បីចុះផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ ត្រូវស្រង់ស្ថិតិបងប្អូនដែលជាពលករទើបនឹងវិលត្រលប់មកពីប្រទេសថៃ ដែលការធ្វើនេះ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាយើងវិញ។ លោក ឌី រ៉ាដូ...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឺង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានខេត្ត ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងដែលមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើ...
ព័ត៌មានលំអិតគិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ១ ៨៩០គ្រួសារ ស្មើនឹង ៦ ១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ ៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកចំនួន ៩៩០គ្រួសារ...
ព័ត៌មានលំអិតក្នុងឱកាសចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្ដាមន្ទីរ អង្គភាពក្នុងខេត្ត ស្របតាមយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តសៀមរាប បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងខេត្ត រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់រូបភាព តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត ខណៈព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ លោក បុង ឆវ័ន...
ព័ត៌មានលំអិតមជ្ឈមណ្ឌលការងារខេត្តសៀមរាប នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានប្រកាសពីការផ្ដល់ឱកាសការងារជាង ៣០០កន្លែង នៅក្នុងខេត្តសៀមរាប ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការចុះឈ្មោះរៀនជំនាញ និងរកការងារធ្វើដោយស្របច្បាប់។ លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានឱ្យដឹងថា...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ធ្វើការបង្ក្រាបបទល្មើសនានា ដែលពាក់ព័ន្ធការបំផ្លាញធនធានធម្មជាតិ ជាពិសេសនៅក្នុងតំបន់ដែនជម្រកសត្វ និងតំបន់ឧទ្យានជាតិ។ លោក អ៉ឹង គឹមលាង បានថ្លែងថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប...
ព័ត៌មានលំអិតបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បងប្អូនជនភៀសសឹកចំនួន ៣ ៤១៧គ្រួសារ ស្មើនឹង ១១ ១៤៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ របាយការណ៍ដដែល បង្ហាញថា ក្នុងចំណោម៣ ៤១៧គ្រួសារ មាន១...
ព័ត៌មានលំអិតបងប្អូនជាជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប បានបង្ហាញក្ដីរំភើប និងគោរពថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តសៀមរាប និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនជាជនភៀសសឹកដែលបានជម្លៀសចេញពីតំបន់សមរភូមិ ការយកចិត្តទុកដាក់នេះ រួមមានទាំងការស្នាក់នៅ ការហូបចុក ស្បៀងអាហារ សម្ភារប្រើប្រាស់ ថ្នាំសង្កូវ ជាពិសេសការរៀបចំរថយន្តរបស់រដ្ឋបាលខេត្តសៀមរាប ជូនបងប្អូនភៀសសឹកត្រឡប់ទៅលំនៅឋានវិញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ បងប្អូនភៀសសឹកលើកឡើងថា ការស្នាក់នៅក្នុងខេត្តសៀមរាប...
ព័ត៌មានលំអិតការងារស្ម័គ្រចិត្ត គឺជាការធ្វើកិច្ចការណាមួយដែលយើងពេញចិត្តធ្វើដោយខ្លួនឯង គ្មាននរណាមកបង្ខំ ឬគំរាមកំហែងឱ្យធ្វើឡើយ។ ការងារស្ម័គ្រចិត្តជាកន្លែងហាត់ការដ៏ល្អបំផុតសម្រាប់យុវជន ដើម្បីទទួលបានបទពិសោធន៍។ បទពិសោធន៍ពីការងារស្ម័គ្រចិត្តនេះ នឹងអាចយកទៅអនុវត្តនៅតាមស្ថាប័ន ឬក្រុមហ៊ុនដែលខ្លួនបំពេញការងារនៅថ្ងៃអនាគត។ កញ្ញា រ៉ា រដ្ឋា យុវតីមកពីស្រុកប្រាសាទបាគង ដែលបាននិងកំពុងចូលរួមក្នុងការងារស្ម័គ្រចិត្ត បានឱ្យដឹងថា បច្ចុប្បន្នមានកត្តាមួយចំនួនដែលជាការរាំងស្ទះដល់ការចូលរួមការងារស្ម័គ្រចិត្តរបស់យុវជន ដូចជា៖ កត្តាផ្ទាល់ខ្លួន កត្តាពីសង្គម និងបរិយាកាស...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.