បើតាមលោកវរសេនីឯក ណុប សារ៉ាក់ ស្នងការរងខេត្តទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានធ្វើការឃាត់ខ្លួនស្ដ្រីមានផ្ទៃពោះ៧ខែម្នាក់ ជាប់ពាក់ព័ន្ធករណីប្លន់ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង នៅស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ គុណ ហួច ភេទស្រី អាយុ២៨ឆ្នាំ...
ព័ត៌មានលំអិតបើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សហការជាមួយកម្លាំង យោធាភូមិភាគ៤ បានធ្វើការចាប់ឃាត់រថយន្តម៉ាកទូរីស ដឹកឈើខុសច្បាប់១គ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ 2A 3058 បើកបរដោយឈ្មោះ យ៉ាង យ៉ុម ភេទប្រុស ដឹកឈើអារប្រភេទលេខ១(ឈើផ្ចឹក)ចំនួន៣៦ដុំស្មើ...
ព័ត៌មានលំអិតរថយន្តដឹកឈើមួយគ្រឿងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការបង្ក្រាបបាននៅវេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយការបង្ក្រាបនេះធ្វើឡើងនៅចំណុចភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ បើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ការបង្គ្រាបនេះ ធ្វើឡើងដោយក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដោយបានធ្វើការឃាត់រថយន្តដឹកឈើមួយគ្រឿង ម៉ាកអីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្មានស្លាកលេខ។ រថយន្តដឹកឈើខាងលើនេះបានធ្វើដំណើរមកពីខេត្តព្រះវិហារ...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីបាក់ច្រាំងអូរសង្កត់មនុស្សស្លាប់ម្នាក់នាក់ គឺជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ បើតាមប្រសាសន៏របស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស...
ព័ត៌មានលំអិតមន្ត្រីបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់ពិសេស( សាច់សុនខ) មួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើមក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលតែងតែបើកប្រកបរបរលក់សាច់សុនខនេះ អស់រយ:ពេលជាង១០ឆ្នាំមកហើយ ការចុះបិទទីតាំងនេះ ម្ចាស់ហាងឈ្មោះ ជី សុជាតិ គឺជាលើកទី២ហើយ ដោយលើកទី១ មន្ត្រីជំនាញបសុពេទ្យសត្វបានធ្វើកិច្ចសន្យាឲ្យបិទម្តង នឹងទុកឱកាសផ្លាស់ប្តូរមុខរបររកស៊ីផ្សេងទៀតទៅវិញ។ ប៉ុន្តែមកដល់ពេលថ្មីៗនេះ ម្ចាស់ហាងនៅតែមិនព្រមធ្វើតាមកិច្ចសន្យាហើយក៏មិនទាន់បានប្តូរមុខរបរដែរ ទើបនៅរសៀលថ្ងៃទី០២ ខែមេសា...
ព័ត៌មានលំអិតនៅយប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ មានករណីអគ្គិភ័យកើតឡើងដោយមិនដឹងមូលហេតុបានបណ្តាលឱ្យឆេះព្រៃ និងស្មៅអស់ប្រមាណជា២ហិកតា ស្ថិតនៅភូមិសាស្ត្រភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាំងពីវេលាម៉ោង១៩ :៣០នាទី រហូតដល់ម៉ោង២១:០០នាទីយប់ ។ ករណីនេះ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង សហការជាមួយបងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារភូមិ ចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ បានទាន់ពេលវេលាទើបមិនបណ្តាលឱ្យឆេះរាលដាលដល់លំនៅដ្ឋាន និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ។នេះបើតាមលោក...
ព័ត៌មានលំអិតមន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះពិជ័យរង្សី ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប និងព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានយកស្បៀងអាហារមួយចំនួនជូនដល់ប្រជាការពារភូមិ និងនគរបាលនៅតាមគោលដៅការពារព្រំប្រទល់ភូមិគោកបេង និងភូមិគោកត្នោត សង្កាត់គោកចក ខេត្តសៀមរាប បន្ទាប់មកអាជ្ញាធរខេត្តបានផ្អាកបណ្តោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក...
ព័ត៌មានលំអិតកាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកទំនិញ និងរថយន្តគយចល័ត ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្ដាលឲ្យមនុស្ស ៤នាក់របួសធ្ងន់ និងស្រាល។ លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បង្ហាញថា រថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ...
ព័ត៌មានលំអិតនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៦ ជាប់ស្តុបចុងកៅស៊ូ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ តាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខសៀមរាប 1L.5811 ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុរថយន្តបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យ និងវាស់វែង...
ព័ត៌មានលំអិតថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការណ៍ជាមួយអធិការស្រុកជីក្រែង បានធ្វើការឃាត់រថយន្តក្រុង មួយគ្រឿង ដែលមានដឹកឈើប្រណិតមួយចំនួន ក្នុងនៅត្រង់ចំណុចភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.