សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូងថ្មីៗនេះ សម្ដេចតេជោ បានហៅថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”

ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ថ្មីៗនេះ សម្ដេចតេជោ បានហៅថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” គិតមកដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សំណាកចំនួន ២,២៤៧សំណាក ត្រូវបានពិនិត្យ ក្នុងចំណោមសំណាកសរុបចំនួន ៣,៣៣២សំណាក ក្នុងនោះមនុស្សចំនួន១៤នាក់ ត្រូវបានរកឃើញថា មានវិជ្ជមានជំងឺកូវីដ១៩។ ចំពោះការឆ្លងចូលសហគមន៍ជាលើកដំបូង និងគ្មានប្រភពច្បាស់លាស់ ត្រូវបានសម្ដេចតេជោ ហ៊ុន...

ព័ត៌មានលំអិត

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ពិភាក្សាពន្លឿនការដោះស្រាយ និងទប់ស្កាត់ការជួញដូរមនុស្ស

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ពិភាក្សាពន្លឿនការដោះស្រាយ និងទប់ស្កាត់ការជួញដូរមនុស្ស   នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្រុមសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស ហៅកាត់ថា គ.ខ.ប.ជ មានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិភាក្សា និងរិះរកវិធីសាស្ដ្រពន្លឿនការដោះស្រាយ និងទប់ស្កាត់ការធ្វើសកម្មភាពជួញដូរមនុស្សនៅខេត្ដសៀមរាប ដែលមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូពាក់ព័ន្ឋសរុប៥៤នាក់។ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន...

ព័ត៌មានលំអិត

សំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប នៃខេត្តសៀមរាប កើនឡើងពីជិត២០០តោន ទៅជិត២៥០តោន ក្នុងឆ្នាំ២០២០

នៅឆ្នាំ២០១៩ ដោយមានកិច្ចសហការរវាង រដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថាន និងអង្គការមូលនិធិទំពាំងស្នងឬស្សី សំណល់ប្លាស្ទិកជាង ៤០០០ការ៉ុង ឬស្មើនឹងទម្ងន់ជិត ២០០ តោន ត្រូវបានប្រមូលចេញពីបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយចំនួននេះបានកើនដល់ជាង ៥០០០ការ៉ុង ឬស្មើនឹងជិត ២៥០ តោន នៅឆ្នាំ២០២០ នេះបើតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន ក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ...

ព័ត៌មានលំអិត

មន្រ្តីនគរបាលខេត្តសៀមរាបអះអាងថា គ្មានបទល្មើសព្រហ្មទណ្ឌណាត្រូវបានដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះឡើយ

លោកវរសេនីយ៍ទោ ឆាន់ វុទ្ធី នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា រាល់បទល្មើសដែលស្ថិតក្នុងប្រភេទបទល្មើសឧក្រិដ្ឋ មិនត្រូវមានការសម្របសម្រួលក្រៅប្រព័ន្ធច្បាប់នោះឡើយ បើសិនជាការប្រព្រឹត្តនោះ បង្កឲ្យមានរបួសស្នាម រហូតធ្វើឲ្យមានពិការភាព ឬបាត់បង់អាយុជីវិត ជាដើម ។ លោកមានប្រសាសន៍ទៀតថា ផ្អែកតាមច្បាប់នៃក្រមព្រហ្ម គឺមិនអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ ធ្វើការដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះទេ ប៉ុន្តែប្រភេទបទល្មើសណាដែលមិនបង្កឲ្យមានភាពធ្ងន់ធ្ងរ ទាំងអាយុជីវិត...

ព័ត៌មានលំអិត

រថយន្តដឹកទំនិញ១គ្រឿងបើកបរមិនប្រយ័ត្ន បុករថយន្តទំនើប១គ្រឿងទៀតបណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

បើតាមលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលវេលាម៉ោង០៨ និង៣០នាទីព្រឹកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយរថយន្តដឹកទំនិញ១គ្រឿង បើកបរមិនប្រយ័ត្នបានទៅបុករថយន្តទំនើប១គ្រឿងទៀត បណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។ លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តទាំង២ខាងលើ បើកបរច្រាស់ទិសគ្នា ដោយរថយន្តមួយគ្រឿងម៉ាក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត

អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិតដោយសារមិនគោរពតាមគោលការណ៍របស់អាជ្ញាធរ ពាក់ព័ន្ធវិធានការការពារកូវីដ-១៩   នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារចំរុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៏ខេត្តសៀមរាប ដោយក្នុងនោះក្រុមការងារ បានសម្រេចបិទទីតាំងកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត គឺទី១.ទីតាំងស្កាយបា ដឺ វ័ន បាយធី ( The...

ព័ត៌មានលំអិត

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប បញ្ជាក់ថា បញ្ហាសត្វគោងាប់ជាង៣០ក្បាលនៅក្នុងស្រុកស្រីស្នំគឺសង្ស័យដោយសារជំងឺអុតក្ដាម

លោក ព្រំ វ៉ិច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះថា នៅឃុំចំនួន២ ក្នុងស្រុកស្រីស្នំ គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន...

ព័ត៌មានលំអិត

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប អះអាងថាទីតាំងខារ៉ាអូខេ រង្គសាលបៀរហ្គាឌិន និងឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់នៅក្រុងសៀមរាប

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការចុះឃ្លាំមើលគ្រប់បណ្តាមណ្ឌលកំសាន្តជាង៤០កន្លែងនៅក្រុងសៀមរាប កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដូចជា ៖ ទីតាំងខារ៉ាអូខេ រង្គសាល បៀរហ្គាឌិន និង ឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់ហើយ ដែលសកម្មភាពនេះ គឺជាការចូលរួមរបស់ប្រតិបត្តិករទេសចរណ៍ពាក់ព័ន្ធ ដោយស្មារតីទទួលខុសត្រូវខ្ពស់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការច្បាប់ដល់មណ្ឌលកម្សាន្តនានា

អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការច្បាប់ដល់មណ្ឌលកម្សាន្តនានា ដែលពុំទាន់បិទតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាព មណ្ឌលកម្សាន្តរួមមាន ក្លឹបកំសាន្ត ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន ក្នុងក្រុង ដើម្បីណែនាំជាលើកចុងក្រោយ និងធ្វើការផ្អាកដំណើរការ...

ព័ត៌មានលំអិត

រថយន្តពីរគ្រឿងប្រលះគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល ក្នុងស្រុកពួក

  តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា នៅវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២០ មានការណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តពីរគ្រឿង ដែលបានបណ្តាលធ្វើឲ្យមនុស្ស ៤នាក់រងរបួសធ្ងន់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក...

ព័ត៌មានលំអិត
Page 37 of 95 1 36 37 38 95

Recommended

សូម Like និង Follow ពួកយើង