ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត បានណែនាំដល់អ្នកសារព័ត៌មានក្នុងខេត្ត ត្រូវស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ ជាពិសេសស្របពេលដែលប្រទេសជាតិកំពុងមានការឈ្លានពានពីប្រទេសជិតខាង អ្នកសារព័ត៌មានត្រូវយកប្រភពផ្លូវការពីរាជរដ្ឋាភិបាល ជៀសវាងផ្សាយបំផុសបំផុលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ស្មារតីប្រជាពលរដ្ឋ និងកងទ័ពជួរមុខ។ លោក បុង ឆវ័ន...
ព័ត៌មានលំអិតក្នុងឱកាសរៀបចំរថយន្តជូនដំណើរបងប្អូនជនភៀសសឹក ១៨គ្រួសារ ត្រឡប់ទៅលំនៅឋានវិញ នៅខេត្តឧត្តមមានជ័យ នាព្រឹកថ្ងៃទី១១ ខែសីហានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានជំរុញដល់បងប្អូនភៀសសឹកទាំងអស់ នៅពេលត្រឡប់ទៅលំនៅឋានវិញ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព បន្តការងារបង្កបង្កើនផលដំណាំ ចិញ្ចឹមសត្វ និងមុខរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ពិសេសត្រូវប្រុងប្រយ័ត្នចំពោះយុទ្ឋភណ្ឌមិនទាន់ផ្ទុះ រាល់ពេលបងប្អូនភ្ជួររាស់ កាប់គាស់ដីបង្កបង្កើនផល...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ បងប្អូនជាជនភៀសសឹកចំនួន ២ ៨០៤គ្រួសារ ស្មើនឹង ៨ ០៩៣នាក់ បានសម្រេចចិត្តត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តសៀមរាប បន្ទាប់ពីស្ថានភាពនៅតំបន់សមរភូមិមានភាពស្ងប់ស្ងាត់ ក្រោមការព្រមព្រៀងលើបទឈប់បាញ់។ ស្របនឹងការត្រឡប់ទៅកាន់លំនៅឋានវិញរបស់បងប្អូនជាជនភៀសខ្លួន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តដឹកជញ្ជូន...
ព័ត៌មានលំអិតក្នុងឱកាសនិមន្តនាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមន្នី រួមទាំងសប្បុរសជន ចែកជូនដល់បងប្អូនភៀសសឹកជិត ២ ០០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ នារសៀលថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៥ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម...
ព័ត៌មានលំអិតគិតត្រឹមល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ខេត្តសៀមរាប មានពលរដ្ឋជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន ១៦ ៧១២គ្រួសារ ស្មើនឹង ៥៥ ៨៤៨នាក់ បានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពតាមបណ្ដាក្រុងស្រុក ទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ក្នុងចំណោម ១៦ ៧១២គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងការពារជាតិ បានរៀបចំពិធីបុណ្យសពជូនវីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហាន ដែលបានពលីក្នុងការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវឈ្លានពាន។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្ដីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំ វីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានដែលបានពលីក្នុងកិច្ចការពារបូរណភាពទឹកដី ដើម្បីការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ។ ក្នុងបរិយាកាសដ៏សែនក្ដុកក្ដួលនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ។...
ព័ត៌មានលំអិតបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន ១៩ ៤៣១គ្រួសារ ស្មើនឹង ៦៣ ៤៩២នាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពតាមបណ្ដាក្រុងស្រុកទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ របាយការណ៍ដដែល ក្នុងចំណោម ១៤ ៨១២គ្រួសារខាងលើ កំពុងស្នាក់នៅទីតាំងសុវត្ថិភាពចំនួន១៤១ទីតាំង ក្នុងមាន៧...
ព័ត៌មានលំអិតក្នុងឱកាសចុះពិនិត្យទីតាំងសុវត្ថិភាព និងចែកអំណោយជូនបងប្អូនជាជនភៀសសឹក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពបងប្អូនជាជនភៀសសឹក ដោយត្រូវត្រៀមនូវថ្នាំសង្កូវ ត្រៀមសង្គ្រោះបឋមគ្រប់ពេលវេលា ពិសេសពេលយប់ព្រលប់ ហើយត្រូវរក្សាឱ្យបានអំពីសុខសុវត្ថិភាពរបស់ពួកគាត់។ ឯកឧត្តម លី សំរិទ្ធ...
ព័ត៌មានលំអិតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២ ៤០០គ្រួសារ ដែលបានជម្លៀសពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅទីតាំងសុវត្ថិភាពក្នុងស្រុកក្រឡាញ់...
ព័ត៌មានលំអិតក្នុងឱកាសទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ រួមនិងថវិកា ដែលបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខេត្តសៀមរាប តាមរយៈ ឯកឧត្តម អែល សៀត អនុប្រធានសាសនាឥស្លាមខេត្ត នារសៀលថ្ងៃទី២៦ ខែកក្កដានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម រួមនឹងបងប្អូនប្រជាពលរដ្ឋទូទៅទាំងអស់ ដែលមានស្មារតីស្រឡាញ់ជាតិ ដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.