រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិអប្សរា ។ បើតាមរបាយការណ៍កាលពីឆ្នាំ២០១៩...
ព័ត៌មានលំអិតនាពេលកន្លងមក ការឈប់យានយន្តនៅតាមដងផ្លូវ ជាពិសេសបរិវេណប្រាសាទ ក្នុងតំបន់អង្គរ បានបង្កឲ្យប៉ះពាល់ដល់ការរៀបចំ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងសោភណ្ឌភាព។ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរា បាននិងកំពុងបន្តរៀបចំ បង្គោលខណ្ឌចែកផ្លូវយានយន្ត និងបរិវេណដើរទស្សនា នៅតាមទីតាំងសំខាន់ៗ ក្នុងតំបន់អង្គរ ដើម្បបង្ការការឈប់យានយន្តគ្រប់ប្រភេទ គ្មានសណ្ដាប់ធ្នាប់ ដែលបង្កឲ្យប៉ះពាល់ដល់ សោភណ្ឌភាពប្រាសាទបុរាណ។...
ព័ត៌មានលំអិតសមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ ពីម្ចាស់អាជីវកម្មមួយកន្លែង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប នេះបើតាមការឲ្យដឹងពីលោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង ទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។ លោកស្នងការរង...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណីបម្រើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាមួយកន្លែង ស្ថិតនៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ដោយឃាត់ខ្លួនបានម្ចាស់ហាងម្នាក់ និងរំដោះនារីបម្រើសេវាផ្លូវភេទ៤នាក់ ក្នុងនោះមាននារីអាយុ១៧ឆ្នាំម្នាក់។ តាមការបញ្ជាក់ពីលោកវរសនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហាងម៉ាស្សានេះមានយីហោ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលា ចារ្យ ព្រះមេគណខេត្តសៀមរាប បាននិមន្តចុះសួរសុខទុក្ខដល់ព្រះសង្ឃនៅតាមទីអារាមនានានៅក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ ស្របតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក ដែលបានជូនដំណឹងឱ្យគណៈសង្ឃខេត្តចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋាន ក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរស្រុកក្រឡាញ់ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋចំនួន ១៣នាក់ ស្រី៧នាក់ ត្រឡប់ទៅរស់នៅតាមមូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីពិនិត្យតាមដានពួកគាត់ឃើញថា មិនមានរោគសញ្ញាសង្ស័យថាមានជំងឺកូវីត១៩ ក្រោយពីបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ បន្ទាប់ពីពួកគាត់បានវិលត្រឡប់ពីប្រទេសជិត ។ ក្នុងឱកាសនោះដែរ អាជ្ញាធរស្រុក ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល...
ព័ត៌មានលំអិតលោកអនុសេនីយ៍ទោ សុខ សុខុន មេប៉ស្តិ៍នគរបាលរដ្ឋបាលឃុំស្រែណូយ បានឲ្យដឹងថា នៅវេលាម៉ោង ០៨:១២នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ មានអគ្គិភ័យមួយបានកើតឡើងស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន បណ្ដាលឲ្យឆេះផ្ទះលក់គ្រឿងសំណង់មួយខ្នងស្ទើរគ្មានសល់ ទំហំប្រវែង៨ម៉ែត្រគុណនឹង១២ម៉ែត្រ ដំបូលប្រក់ស័ង្កសី និង ខូចខាតទ្រព្យសម្បត្តិទាំងស្រុក ដែលជារបស់ឈ្មោះ សូ...
ព័ត៌មានលំអិតនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងរថយន្តដឹកដី និងគោយន្តកន្ត្រៃ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងបួសធ្ងន់ ស្ថិតនៅចំណុចភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា រថយន្តដឹកដី...
ព័ត៌មានលំអិតនៅម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប រវាងរថយន្ត Toyota Camry សេរីឆ្នាំ 2002 ឬហៅថា រថយន្តបាឡែន បុកជាមួយនឹងគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់អ្នកបើកបររថយន្តToyotaម្នាក់។ តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ស៊ុន...
ព័ត៌មានលំអិតរយៈពេល ៥ថ្ងៃ នៃការរឹតបន្តឹងការអនុវត្តអនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាប ឃាត់បាន យានយន្តល្មើសច្បាប់ចរាចរណ៍សរុបជាង៥ពាន់ករណី និងធ្វើការផាកពិន័យ៥៩៥ករណី នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោកវរសេនីយ៍ឯក ជឹម សុវណ្ណ បញ្ជាក់បន្ថែមថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.