បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ បានវិលត្រឡប់ពីបរទេស ជាពិសេសប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប បច្ចុប្បន្នតាមការឲ្យដឹងពីអាជ្ញាធរស្រុកមួយចំនួន ក្នុងខេត្តសៀមរាប មានជនខិលខូចមួយចំនួន បានអូសទាញពួកគេ ឲ្យត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ខណៈស្ថានភាពជំងឺកូវីដ១៩ នៅលើសកលលោកនៅតែស្ថិតក្នុងភាពអាសន្ននៅឡើយ។ នៅក្នុងកិច្ចប្រជុំ ស្ដីពី វឌ្ឍនភាពស្ថានភាពទូទៅនៃវិធានការការពារ ការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប បានធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ ១៩ បានចំនួន ២៩១នាក់ ក្នុងនោះស្រី ៩៦នាក់ និងរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ សរុប ៧នាក់ ខណៈបច្ចុប្បន្នពួកគេទាំងនោះបានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញហើយ នេះបើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិតក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តាឡីស័កខេត្តសៀមរាប ក្នុងកិច្ចប្រជុំស្តីពី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ក្រុង សង្កាត់ មេភូមិស្ទឹងថ្មី ចុះទៅពិនិត្យផ្លូវក-ដប ត្រង់ចំណុចផ្លូវភូមិស្ទឹងថ្មីប្រសព្វនឹងផ្លូវសម្តេចទេពវង្ស (ផ្លូវផ្សារញ៉ែ ទៅស្តុបឡាប៉េ ទល់មុខផ្សារទំនើប ចៅសាំងហុក) ដើម្បីពិនិត្យមើលផ្ទះ និងសំយ៉ាបផ្ទះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ខែដើមឆ្នាំ២០២០របស់ខ្លួន ដើម្បីពិនិត្យទៅលើកំណត់ហេតុនិងបញ្ហាដែលនៅសេសសល់ និងពិនិត្យលើរបាយការណ៍និងបញ្ហាប្រឈមរបស់ក្រុមការងារទាំង៦ ពិនិត្យនិងពិភាក្សាលើការរៀបចំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារនិងលើកទិសដៅសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាល រងខេត្ត និង ជាប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត អាជ្ញាធរក្រុង ស្រុក...
ព័ត៌មានលំអិតអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គោលដៅ៥៦៨កន្លែង និងកម្លាំងនគរបាលសរុប៣.៩១៩នាក់ នឹងត្រូវដាក់ពង្រាយរង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់ចាប់ពីដើមខែឧសភាខាងមុខនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ នឿត សាវឿន អគ្គអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាក់ថា គោលដៅអចល័ត៤៣៦កន្លែង និងគោលដៅចល័ត៦៨កន្លែង និងគោលដៅដើមទី៦៤កន្លែង ជាមួយនឹងកម្លាំងនគរបាលចរាចរណ៍៣៥០៧នាក់ និងកម្លាំងសហការចំនួន៤១២នាក់ នឹងត្រូវដាក់ពង្រាយដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ។...
ព័ត៌មានលំអិតក្រសួងសុខាភិបាលកំពុងរៀបចំធ្វើប្រព័ន្ធតាមដានអ្នកជំងឺនិងអ្នកប៉ះផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីធ្វើយ៉ាងណាងាយស្រួលរកអ្នកជំងឺនិងអ្នកដែលប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានជំងឺ ។ ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងនិងវិទ្យាស្ថានសុខភាពសាធារណៈកំពុងរៀបចំបង្កើតប្រព័ន្ធតាមដានអ្នកជំងឺនេះ ហើយប្រព័ន្ធនេះគឺមានសារៈសំខាន់ក្នុងការតាមដានអ្នកជំងឺបានភ្លាមៗនៅទូទាំងប្រទេសដែលមានភាពច្បាស់លាស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាថ្ងៃទី២៧ ខែមេសា ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាលធ្លាប់មានបទពិសោធ៍រួចមកហើយ ចំពោះការស្វែងរកអ្នកជំងឺគ្រុនចាញ់និងជំងឺអេដស៏ថា នៅភូមិ ឃុំ...
ព័ត៌មានលំអិតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដកអាជ្ញាបណ្ណ ចំពោះបណ្តាញសារព័ត៌មានណា មិនស្តាប់ ការណែនាំ ដើម្បីកុំអោយប៉ះពាល់ ដល់សារព័ត៌មាន ដែលគេគោរពវិជ្ជាជីវៈត្រឹមត្រូវ។ នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពាក់ពន្ធ័ទៅនឹងបញ្ហានៃការិះគន់ពីសាធារណជន ចំពោះបណ្តាញសារព័ត៌មាន...
ព័ត៌មានលំអិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលនៅសល់ពីការព្យាបាល និងមិនទាន់បានជាសះស្បើយនោះគឺជាករណីថ្មី ហើយត្រូវការពេលវេលា។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើការព្យាបាលអ្នកឆ្លងជំងឺកូវី-១៩ ជាសះស្បើយចំនួន ១១០នាក់ និងនៅសល់១២នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺនេះសរុប១២២នាក់ នៅទូទាំង ប្រទេស។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការឃាត់ខ្លួនជនខិលខូច កាប់បំផ្លាញតំបន់ព្រៃការពាររបស់រដ្ឋ រំលោភយកដីតំបន់បុរាណដ្ឋាន ការសាងសង់សំណង់ខុសច្បាប់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរស្រុកក្រឡាញ់ រួមនិងមន្ត្រីសុខាភិបាលខេត្ត បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ទើបត្រឡប់ពីបរទេស ចំនួន៨២ ត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីពិនិត្យឃើញថាមានសុខភាពល្អ និងបានអនុវត្តន៍ការដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅវិទ្យាល័យក្រឡាញ់ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋចំណាកស្រុក មានចំនួនសរុប ១២,០៧៩នាក់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.