សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ភ្លើងឆេះព្រៃពូជក្រញូង អស់៥៨ហិកតាក្នុងស្រុកបន្ទាយស្រី

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានករណីភ្លើងឆេះព្រៃ កើតឡើងនៅចំណុច ព្រៃពូជក្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ករណីនេះ បានបង្កឲ្យ ផ្ទៃដីព្រៃ ទំហំ ៥៨ហិកតា ត្រូវបានឆេះខូចខាត ប៉ុន្តែពុំបង្កឲ្យ មានជនរងគ្រោះ ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។ សមត្ថកិច្ចនគរបាលនៅមូលដ្ឋាននោះ...

ព័ត៌មានលំអិត

រយៈពេល៧ថ្ងៃ បុរសជនជាតិខ្មែរកំពុងសម្រាកព្យាបាលជំងឺCovid-19 នៅខេត្តសៀមរាប នៅតែមានសុខភាពល្អ

កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ បុរសជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលជំងឺCovid-19 នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បង្ហាញភាពសប្បាយរីករាយ និងសុខភាពល្អ ខណៈឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខបុរសរូបនេះ នៅបន្ទប់សម្រាកព្យាបាលដាច់ដោយឡែក។ បន្ទាប់ពីអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមីនា...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្ហោះព័ត៌មានមិនពិតជុំវិញករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម

កាលពីវេលាម៉ោង ០៩:០០ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប រួមនិងកងកម្លាំងនគរបាល ផែនការងារសន្តិសុខ ដែលមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាអ្នកអនុវត្តន៍ បានឃាត់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បង្ហោះព័ត៌មានមិនពិត ជុំវិញករណីជំងឺកូរ៉ូណា ក្នុងខេត្តសៀមរាប និងបានជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម។ តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

កងកម្លាំងចម្រុះខេត្តសៀមរាប ឃាត់ខ្លួនអ្នកបើកបររថយន្តមានផ្ទុកសារធាតុញៀនខុសច្បាប់ចំនួន៣នាក់

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កងកម្លាំងចម្រុះខេត្តសៀមរាប ឃាត់ខ្លួនបានអ្នកបើកបររថយន្តមានផ្ទុកសារធាតុញៀនខុសច្បាប់ ចំនួន ៣នាក់ក្នុងចំណោម៣៤នាក់ ស្ថិតក្នុងចំណុចភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ តាមការឲ្យដឹងពី លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក អ្នកបើកបរទាំងបីនាក់អ្នកនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត...

ព័ត៌មានលំអិត

អាជ្ញាធរក្រុងសៀមរាប ដោះស្រាយដីលំនៅឋានរបស់ប្រជាពលរដ្ឋ ៨គ្រួសារ រំលោភលើដីចំណីផ្លូវប្រកបដោយជោគជ័យ និងអហិង្សា

ដីលំនៅឋាន របស់ប្រជាពលរដ្ឋចំនួន ៨គ្រួសារ ដែលកំពុងរស់នៅរំលោភលើដីចំណីផ្លូវ និងពុំមានប័ណ្ណសំគាល់ម្ចាស់អចលនទ្រព្យ ស្ថិតនៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរសង្កាត់ និងរដ្ឋបាលក្រុងសៀមរាប សម្រេចអនុញ្ញាតឲ្យសាងសង់លំនៅឋានលើទីតាំងដដែល និងកាត់ចេញនូវដីចំណីផ្លូវដែលរដ្ឋត្រូវការ។ នេះបើតាមរបាយការណ៍របស់លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប ជម្រាបជូន ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជាបង្ហាញថា មនុស្សវ័យក្មេង មានភាគរយខ្ពស់ ចៀសផុតពីការឆ្លងជំងឺCovid-19

មនុស្សវ័យក្មេង ដែលចេញរោគសញ្ញា ថាមានផ្ទុកជំងឺCovid-19 មានចំនួនតិច បើធៀបនឹងចំនួនឆ្លងនៅទូទាំងពិភពលោក ក្នុងនោះ អាយុក្រោម ១៤ឆ្នាំ មានត្រឹមតែ ០.៥ភាគរយនៃចំនួនសរុប។ ប៉ុន្តែកត្តាសំខាន់ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព ត្រូវហាត់ប្រាណ ហូបចំណីអាហារមានជីវជាតិ ចម្អិនអាហារឲ្យបានឆ្អិនល្អ ធ្វើអនាម័យដៃ និងពាក់ម៉ាសនៅកន្លែងមានមនុស្សកុះករ។ នេះ បើតាមប្រសាសន៍...

ព័ត៌មានលំអិត

បើកម៉ូតូលឿនហើយមិនប្រយ័ត្នក៏ប៉ះជាមួយរថយន្តបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់

ករណីគ្រោះថ្នាក់ចរាចរបានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូចំណុចភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧:២០នាទី រវាងរថយន្តម៉ាក ហាយឡិនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2I-9945 និងម៉ូតូ។ សមត្ថកិច្ចបានបញ្ចាក់ថា អ្នកបើកបររថយន្តដោយឈ្មោះ ឈិត ឈន ភេទប្រុស អាយុ54ឆ្នាំ...

ព័ត៌មានលំអិត

បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

នគរបាលស្រុកស្វាយលើបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅថ្ងៃទី08 ខែមីនា ឆ្នាំ 2020 នៅវេលាម៉ោង 20 និង 05នាទី នៅត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 58-59 ស្ថិតនៅភូមិអូរប្រាំព្យាម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ ។ សមត្ថកិច្ចបានបន្តថា៖រថយន្តម៉ាកTacoma...

ព័ត៌មានលំអិត

សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ឆ្លងជំងឺនេះ។ ការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧...

ព័ត៌មានលំអិត

កិច្ចប្រជុំចង្អៀតផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19)

នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19) នៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកវិជ្ជ ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខសភិបាលខេត្ត, តំណាងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC...

ព័ត៌មានលំអិត
Page 51 of 94 1 50 51 52 94

Recommended

សូម Like និង Follow ពួកយើង