តាមរយៈរូបភាពនៅលើបណ្ដាញសង្គម របស់បុគ្គលិកក្រុមហ៊ុនម៉ាដាមឃ្លីន ជាច្រើននាក់ ដែលបានយកថ្ងៃនៃសេចក្ដីស្រឡាញ់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃចូលរួមសម្អាតបរិស្ថាន ដោយចុះប្រមូលសំរាម នៅក្នុងប្រពន្ធ័លូបង្ហូរទឹកសម្អុយ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សកម្មភាពជាគម្រូនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប តាមរយៈលោក នួន ពុទ្ធារ៉ា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ២០២០នេះ មានករណីសិស្ស ចំនួន១២នាក់ មានអាការៈក្អួតចង្អោរ ស្ថិតក្នុងសាលាអនុវិទ្យាល័យ ជា ស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង បន្ទាប់ពីទទួលទាននំបុ័ងដែលលក់នៅតាមសាលា។ តាមរបាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បង្ហាញថា នំបុ័ងដែលសិស្សទាំងនោះ បានទទួលទាន ត្រូវបានអ្នកលក់ យកមកពីផ្សាររលួស...
ព័ត៌មានលំអិតផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យ ឆេះខ្ទេចគ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនីពីឧបករណ៍សាកទូរសព្ទ។ ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីអគ្គិភ័យនេះ បណ្ដាលមកពីទូរស័ព្ទកំពុងសាកថ្ម...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រំពឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាប ក្នុងឆ្នាំ២០២០នេះ នឹងមានការថយចុះតាមរយៈ ពង្រឹងតួនាទីអ្នកអនុវត្តច្បាប់ រឹតបន្តឹងច្បាប់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ រួមនិងវិធានការមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ការរឹតបន្តឹងអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប...
ព័ត៌មានលំអិតនៅខែមករា ដើមឆ្នាំ២០២០នេះ ដោយសារជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា បណ្ដាលឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានការធ្លាក់ចុះ ជាពិសេសទេសចរចិនបានថយចុះប្រមាណ ៣៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀល ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ក្នុងកិច្ចប្រជុំការងារទេចរណ៍ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ឯកឧត្តមអភិបាលខេត្ត...
ព័ត៌មានលំអិតការផ្សាយព័ត៌មានខុស វានឹងក្លាយជាព័ត៌មានមិនពិត ហើយបើទោះជាមានការចុះផ្សាយបកស្រាយបំភ្លឺយ៉ាងណាក៏ដោយ ក៏មិនអាចលាងជម្រះព័ត៌មានមិនពិតនោះព័ត៌មានខុសនោះ បាន១០០ភាគរយនោះឡើយ នេះបើតាមសម្ដីលោក លោក អ៊ុន ច័ន្ទថុល មេធាវីប្រចាំអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា។ មានវត្តមានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន នៅខេត្តសៀមរាប ធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកមេធាវី អ៊ុន ច័ន្ទថុល...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តកែច្នៃបុកជាមួយម៉ូតូ បណ្ដាលឲ្យក្មេងប្រុសម្នាក់បានស្លាប់នៅនឹងកន្លែង និងមនុស្ស៣នាក់ទៀតបានរងរបួលធ្ងន់ស្រាល នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២៥១ និង២៥២ ភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា...
ព័ត៌មានលំអិតអ្នកព័ត៌មានជាកញ្ចក់ឆ្លុះបង្ហាញពីតថភាពសង្គម និងជាស្ពានចម្លងសារ ពីអាជ្ញាធរជូនប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅកាន់អាជ្ញាធរវិញ តែក្នុងកាលៈទេសៈណាក៏ដោយ ភ្នាក់ងារយកព័ត៌មានមិនមែនជាអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ឬតុលាការឡើយ និងចៀសវាងយកតួនាទីជាអ្នកសារព័ត៌មាន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន នេះបើតាមប្រសាសន៍ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប នៅនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលការអនុវត្តច្បាប់ ស្តីពី...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលពីវេលាម៉ោង០៣និង៤៥នាទីទៀបភ្ភឺ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបង្រ្កាបករណីចោរកម្ម (លួចគោ) មានគោមេចំនួន២ក្បាល , ម៉ូតូសណ្តោងរុីម៉ក១គ្រឿង និង ម៉ូតូម៉ាកស៊ុម័តព៌ណក្រហម១គ្រឿង នៅចំណុចភូមិលលៃ ឃុំបាគង ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន ៖ 1....
ព័ត៌មានលំអិតកាលពី វេលាម៉ោងប្រមាណ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាពនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្សធនធានជលផល ឡូតិ៍លេខ៦ នៅចំណុចរាំងឆ័ត្រ ព្រំប្រទល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.