វេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ ២ករណីកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ចំណុចច្រកចូលបុរីសៀងណាំ និងខាងមុខសណ្ឋាគារអង្គរ អេរ៉ា។ ករណីទីមួយ គ្រោះថ្នាក់រវាង រថយន្តសណ្ដោង ដឹករថយន្តរបស់ក្រុមហ៊ុននីសាន់ ជាមួយរថយន្តដឹកទំនិញ ប្រភេទទម្ងន់៥តោន...
ព័ត៌មានលំអិតតាំងពីឆ្នាំ២០១៣ អង្គការសម្ពន្ធមិត្តសត្វព្រៃ (WILDLIFEALLIANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ បានយកព្រៃឧទ្យានអង្គរ ជាទីតាំងសម្រាប់ព្រលែងសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទ។ តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា រយៈពេល៦ឆ្នាំកន្លងមកនេះសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទរួមមាន សត្វទោចម្កុដចំនួន៨ក្បាល (២ក្បាលកំពុងផ្ស៉ាំ) ឈ្លូស៤ក្បាល សំពោចក្រអូប៥ក្បាល សត្វភេ៥ក្បាល និងស្វាព្រាហ្មណ៍១២ក្បាល ត្រូវបានយកមកផ្ស៉ាំ...
ព័ត៌មានលំអិតលោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះមានជនជាតិវៀតណាម ៣នាក់ និងខ្មែរម្នាក់ ដោយសារតែជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចចូលទៅខួងយករ៉ែក្រោមដីមានតម្លៃ ក្នុងតំបន់ព្រៃពូជឈើធ្នង់ ។ លោកម៉ែន វុទ្ធី ឲ្យដឹងទៀតថា...
ព័ត៌មានលំអិតកំណាត់ស្ទឹងតាស៊ូ ជាដៃរបស់ស្ទឹងសៀមរាប ហូរកាត់ ឃុំចំនួន៣ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារការដ្ឋានបូមខ្សាច់ចំនួន៥កន្លែង ធ្វើការបូមខ្សាច់រំលោភលើមាត់ស្ទឹងមួយនេះ នេះបើតាមការឲ្យដឹងតាម ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩។ លោកអភិបាលស្រុក បានបញ្ជាក់តាមទូរសព្ទឲ្យភ្នាក់ព័ត៌មានបានដឹងថា ក្នុងចំណោមការដ្ឋានបូមខ្សាច់ទាំង៥ មានការដ្ឋានបូមខ្សាច់២កន្លែង...
ព័ត៌មានលំអិតលោកវរៈសេនីយ៏ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជនបរទេសម្នាក់ពីអធិការដ្ឋាននគរបាលស្រុកពួក ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់ ។ លោកវរៈសេនីយ៏ឯក តូច សុគន្ធ បានឲ្យដឹងទៀតថា...
ព័ត៌មានលំអិតលោកស្រីឧត្ដមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលបានសរសេរថា ម្ដាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេង ចាប់វាយកូនជាំពេញខ្លួនហើយ ហើយម្ដាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាលធ្វើឲ្យពក ក្មេងស្រីនេះទើបតែមានអាយុ៣ឆ្នាំ តែម្ដាយក្មេងស្រីតែងតែវាយធ្វើបាបក្មេងស្រីរូបនេះ នៅពេលដែលចាញ់បៀរម្ដងៗ រួចមក...
ព័ត៌មានលំអិតយ៉ាងហោចណាស់ ប៊ីចេងក្លែងក្លាយ ចំនួន១៨តោន សញ្ញា “វែកក្រហម” ត្រូវបានសមត្ថកិច្ចជំនាញ រកឃើញនៅ ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលជាទីតាំងផលិតវេចខ្ចប់ និងចែកចាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ការចុះប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ...
ព័ត៌មានលំអិតបើតាមសមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថា កាលពីវេលា ម៉ោង១៦ និង៣០នាទី ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងម៉ូតូ និងគោយន្តកន្ត្រៃ បើកបរស្របទិសគ្នា នៅត្រង់ចំណុចភូមិតាភោក ឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាសេ១២៥ សេរី០១២ ពណ៌ខ្មៅ...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា នៅវេលាម៉ោង០៤ និង៤០នាទី ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ដោយបង្កឡើងរវាងរថយន្ត និងរថយន្តកន្ត្រៃបីគ្រឿង បើកបុកគ្នាចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន០៣នាក់ ដោយហេតុការគ្រោះថ្នាក់នេះបានកើតឡើងនៅត្រង់ចំណុច ភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកហីយ៉ាន់ដាយ ពណ័សដឹងម៉ាស៊ីនច្រូតស្រូវ បើកបរដោយជនពុំស្គាល់ឈ្មោះ បានបើកទៅបុករថយន្តកន្ត្រៃបោកស្រូវ...
ព័ត៌មានលំអិតនៅវេលាម៉ោង១២ នឹង១០នាទី ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៩នេះ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបបទរក្សាទុកជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ។ ជនសង្ស័យទាំង ០៤នាក់រួមមាន ទី១ ឈ្មោះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.