សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព

តាំងពីឆ្នាំ២០១៣ អង្គការសម្ពន្ធមិត្តសត្វព្រៃ (WILDLIFEALLIANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ បានយកព្រៃឧទ្យានអង្គរ ជាទីតាំងសម្រាប់ព្រលែងសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទ។ តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា រយៈពេល៦ឆ្នាំកន្លងមកនេះសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទរួមមាន សត្វទោចម្កុដចំនួន៨ក្បាល (២ក្បាលកំពុងផ្ស៉ាំ) ឈ្លូស៤ក្បាល សំពោចក្រអូប៥ក្បាល សត្វភេ៥ក្បាល និងស្វាព្រាហ្មណ៍១២ក្បាល ត្រូវបានយកមកផ្ស៉ាំ...

ព័ត៌មានលំអិត

សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងខ្មែរម្នាក់ ករណីលួចខួងរករ៉ែក្នុងតំបន់ភ្នំ១០០

លោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះមានជនជាតិវៀតណាម ៣នាក់ និងខ្មែរម្នាក់ ដោយសារតែជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចចូលទៅខួងយករ៉ែក្រោមដីមានតម្លៃ ក្នុងតំបន់ព្រៃពូជឈើធ្នង់ ។ លោកម៉ែន វុទ្ធី ឲ្យដឹងទៀតថា...

ព័ត៌មានលំអិត

ការដ្ឋានបូមខ្សាច់៥កន្លែង បានបំផ្លាញកំណាត់ស្ទឹងតាស៊ូ ក្នុងស្រុកបន្ទាយស្រីយ៉ាងធ្ងន់ធ្ងរ

កំណាត់ស្ទឹងតាស៊ូ ជាដៃរបស់ស្ទឹងសៀមរាប ហូរកាត់ ឃុំចំនួន៣ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារការដ្ឋានបូមខ្សាច់ចំនួន៥កន្លែង ធ្វើការបូមខ្សាច់រំលោភលើមាត់ស្ទឹងមួយនេះ នេះបើតាមការឲ្យដឹងតាម ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩។ លោកអភិបាលស្រុក បានបញ្ជាក់តាមទូរសព្ទឲ្យភ្នាក់ព័ត៌មានបានដឹងថា ក្នុងចំណោមការដ្ឋានបូមខ្សាច់ទាំង៥ មានការដ្ឋានបូមខ្សាច់២កន្លែង...

ព័ត៌មានលំអិត

នគរបាលខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ករណីលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់

លោកវរៈសេនីយ៏ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជនបរទេសម្នាក់ពីអធិការដ្ឋាននគរបាលស្រុកពួក ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់ ។ លោកវរៈសេនីយ៏ឯក តូច សុគន្ធ បានឲ្យដឹងទៀតថា...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បង្ហាញថាម្ដាយដែលបានវាយកូនស្រីខ្លួនឯងនោះ មិនមែនដោយសារលេងបៀរចាញ់ ដូចការចុះផ្សាយតាមហ្វេសប៊ុកនោះទេ

លោកស្រីឧត្ដមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលបានសរសេរថា ម្ដាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេង ចាប់វាយកូនជាំពេញខ្លួនហើយ ហើយម្ដាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាលធ្វើឲ្យពក ក្មេងស្រីនេះទើបតែមានអាយុ៣ឆ្នាំ តែម្ដាយក្មេងស្រីតែងតែវាយធ្វើបាបក្មេងស្រីរូបនេះ នៅពេលដែលចាញ់បៀរម្ដងៗ រួចមក...

ព័ត៌មានលំអិត

ប៊ីចេងក្លែងក្លាយ សញ្ញា« វែកក្រហម »ចំនួន១៨តោនត្រូវសមត្ថកិច្ចរកឃើញក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប

យ៉ាងហោចណាស់ ប៊ីចេងក្លែងក្លាយ ចំនួន១៨តោន សញ្ញា “វែកក្រហម” ត្រូវបានសមត្ថកិច្ចជំនាញ រកឃើញនៅ ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលជាទីតាំងផលិតវេចខ្ចប់ និងចែកចាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ការចុះប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ...

ព័ត៌មានលំអិត

ស្រវឹងស្រាបើកម៉ូតូទៅបុកគោយន្តពីក្រោយបណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់

បើតាមសមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថា កាលពីវេលា ម៉ោង១៦ និង៣០នាទី ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងម៉ូតូ និងគោយន្តកន្ត្រៃ បើកបរស្របទិសគ្នា នៅត្រង់ចំណុចភូមិតាភោក ឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាសេ១២៥ សេរី០១២ ពណ៌ខ្មៅ...

ព័ត៌មានលំអិត

របួសធ្ងន់ស្រាល់មនុស្ស ០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកជីក្រែង

សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា នៅវេលាម៉ោង០៤ និង៤០នាទី ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ដោយបង្កឡើងរវាងរថយន្ត និងរថយន្តកន្ត្រៃបីគ្រឿង បើកបុកគ្នាចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន០៣នាក់ ដោយហេតុការគ្រោះថ្នាក់នេះបានកើតឡើងនៅត្រង់ចំណុច ភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកហីយ៉ាន់ដាយ ពណ័សដឹងម៉ាស៊ីនច្រូតស្រូវ បើកបរដោយជនពុំស្គាល់ឈ្មោះ បានបើកទៅបុករថយន្តកន្ត្រៃបោកស្រូវ...

ព័ត៌មានលំអិត

នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

នៅវេលាម៉ោង១២ នឹង១០នាទី ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៩នេះ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបបទរក្សាទុកជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ។ ជនសង្ស័យទាំង ០៤នាក់រួមមាន ទី១ ឈ្មោះ...

ព័ត៌មានលំអិត

ដោយសារភ្លើងប្រច័ណ្ឌបុរសម្នាក់បានយកសាងចាក់ត្រីកាប់ទៅលើបុរសម្នាក់ទៀតរងរបួសធ្ងន់

សៀមរាប៖ បើតាមលោកវរសេនីយ៏ឯក ជី បេងជន អធិការស្រុកក្រឡាញ់ បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកក្រឡាញ់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាប់ពាក់ពន្ធ័ករណីអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំនុចក្នុងភូមិតាំងយូរ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ លោកអធិការ...

ព័ត៌មានលំអិត
Page 60 of 95 1 59 60 61 95

Recommended

សូម Like និង Follow ពួកយើង