ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងខេត្តសៀមរាប សរុបចំនួន ៤ថ្ងៃ ដែលបូករួមនឹងឯករាជ្យជាតិខ្មែរមួយថ្ងៃទៀតនោះ បានធ្វើឲ្យបរិមាណសំរាមមានការកើនឡើងជាងឆ្នាំមុន ប៉ុន្តែបញ្ហានេះ រដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដោយពុំមានមានបន្សល់ទុកសំរាមរាយប៉ាយ ក្នុងបរិវេណពិធីបុណ្យរយៈទាំង៤ថ្ងៃនោះឡើយ។ តាមការឲ្យដឹងពីលោក អ៊ិន សុខា ប្រធានការិយាល័យបរិស្ថាន នៃមន្ទីរមន្ទីរបរិស្ថានខេត្តសៀមរាប...
ព័ត៌មានលំអិតកាលពីពេលកន្លងទៅថ្មីៗនេះ សំណង់ខុសច្បាប់ចំនួន២កន្លែង ដែលបានសាងសង់រំលោភបំពានទៅលើទីទួលបុរាណពីរកន្លែង ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ត្រូវបានក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ដោយមានការសហការ ពីសំណាក់អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង និងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការរុះរើសម្រចជាស្ថាពរ ។ បើតាមការឲ្យដឹងពី លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា សំណង់ដែលបានរុះរើខាងលើ...
ព័ត៌មានលំអិតនៅឆ្នាំ២០១៨ ចំនួនអ្នកកើតជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម នៅប្រទេសកម្ពុជា មានចំនួន៦៤ភាគរយ មានការកើនឡើងបើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ដែលមានចំនួនត្រឹមតែជាង៥០ភាគរយ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីវឌ្ឍនភាពក្នុងការអនុវត្ដផែនការសកម្មភាពពហុវស័យជាតិ ដើម្បីការពារនិងប្រយុទ្ធជំងឺមិនឆ្លងឆ្នាំ២០១៨និង២០១៩។ ការកើនឡើង នៃការកើតជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមនេះ អ្នកជំនាញសុខាភិបាលបង្ហាញថា បណ្ដាលមកពីការទទួលទានអាហារមិនមានភាពប្រក្រតី ដួចជាទទួលទានភេសជ្ជទឹកផ្លែឈើកំប៉ុង...
ព័ត៌មានលំអិតតាមការឲ្យដឹងថា ពីសមត្ថកិច្ចខេត្តសៀមរាប កាលពីវេលាម៉ោង ០១ និង៥០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កំលាំងនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់ ដែលបានធ្វើសកម្មភាពយកដបស្រាវាយទៅលើបុរសជាអ្នករត់កង់បីម្នាក់ ត្រូវចំថ្ពាល់ខាងស្តាំ និងស្មារខាងស្តាំ បណ្តាលឲ្យបែកហូរឈាម នៅលើចំនុចផ្លូវមាត់លូ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ កម្លាំងចម្រុះស្រុកចំនួន៣ នៃខេត្តសៀមរាប បានធ្វើការបង្ក្រាប ឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន ឧបករណ៍ ប ចំនួន ០២គ្រឿង, របាំងសាច់អួន ប្រវែង ២៥០ ម៉ែត្រ ,...
ព័ត៌មានលំអិតលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ស្ត្រីម្នាក់ត្រូវបានប្រទះឃើញស្លាប់ នៅចំណុចទឹកស្រែ ដែលមានជម្រៅ២តឹក ស្ថិតក្នុងភូមិសំបួរ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលស្ត្រីរងគ្រោះមានឈ្មោះ វ័រ ហ៊ុប អាយុ៤៣ឆ្នាំ...
ព័ត៌មានលំអិតជនជាតិចិន ចំនួន៤នាក់ លួចបើកល្បែងស៊ីសងនៅលើប្រព័ន្ធអ៊ិនធើណិត (Online Gambling) ត្រូវបានកម្លាំងសមត្ថកិច្ច នៃការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ ចុះបង្ក្រាប ស្ថិតនៅចំនុចផ្ទះលេខ D២៧ បុរីអង្គរផាលេស ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប បានដុតកម្ទេចសាច់ និងគ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលពីប្រទេសថៃ ទម្ងន់១,៣៣០គីឡូក្រាម ស្ថិតនៅក្នុងស្ថានីយ៍កសិកម្មទឹកវិល ក្រុងសៀមរាប។ លោក ព្រំ វ៉ិច នាយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា សាច់ចម្រុះសាច់ និងគ្រឿងក្នុងជ្រូកខូចគុណភាពទាំងអស់នេះ...
ព័ត៌មានលំអិតកាលពីវេលាម៉ោងប្រមាណ ១០ និង០៦នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នេះ សមត្ថកិច្ចចម្រុះនៃព្រលានយន្តហោះខេត្តសៀមរាប បានឆែកឆេររកឃើញ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ប្រមាណ២៧.៣០គីឡូក្រាម នៅក្នុងការបូបអ្នកដំណើរ ជនជាតិថៃចំនួន០២នាក់ ខណ:ដែលពួកគេ ត្រៀមចេញដំណើរ ទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមច្រក អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ជនសង្ស័យជាជនជាំតិថៃទាំង០២នាក់រួមមាន...
ព័ត៌មានលំអិតដោយយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម Facebookក្នុងរយៈពេល១សប្តាហ៍មកនេះដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងធ្វើការរឹះគន់មកលើចំណាត់ការរបស់សមត្ថកិច្ច និងមន្ទីរជំនាញដែលបានចុះធ្វើការសម្របសម្រួលដោះស្រាយក្នុងករណីនេះ ហើយត្រូវបានឯកឧត្តមអភិបាលខេត្ត ធ្វើការប្រគេនឈើមួយដើមនេះជូនដល់វត្តអធ្វាទៅតាមការបិណ្ឌបាត្ររបស់គ្រូចៅអធិការវត្តអធ្វា ។ដើម្បីស្វែងរកនូវការពិត និងភាពយុត្តិធម៌ជូនដល់ ព្រះសង្ឃ គណៈកម្មការវត្តអធ្វា ដែលត្រូវបានទទួលការចោទប្រកាន់ថា ព្រះសង្ឃវត្តអធ្វា បានឃុបឃិតគ្នាកាប់ឈើជាច្រើនដើមនៅក្នុងវត្តស្ថិតក្នុងតំបន់អភិរក្សលួចលក់ទៅឲ្យឈ្មួញខុសច្បាប់ស្ថិតនៅភូមិក្រសាំងរលើងសង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។ តាមការបញ្ជាក់របស់ព្រះសង្ឃវិសុទ្ធិញាណ បិយធម្មោ ភ្លឿន ដៃ ព្រះគ្រូសូត្រស្តាំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.