រថយន្តកែច្នៃ ដោយប្រើហ្គាសមួយគ្រឿង ត្រូវបានឆេះខូចខាត សល់តែគ្រោងឆ្អឹង កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នេះបើតាមការឲ្យដឹងពី លោក វរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ។ ហេតុការណ៍ឆេះរថយន្តនេះ ពុំមានជនរងគ្រោះឡើយ...
ព័ត៌មានលំអិតម្ចាស់តៀមកាហេ្វ បង្កប់អាជីវកម្មបញ្ចាំខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិចុងស្រុក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ធ្វើការបង្ក្រាប និងរឹបអូសបានម៉ូតូប្រមាណ ៦០គ្រឿង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យ ជាម្ចាស់អាជីកម្ម បានឆ្លើយថា ម៉ូតូទាំងនោះ ជារបស់អ្នកភូមិផងរបងជាមួយ យកមកបញ្ចាំ។...
ព័ត៌មានលំអិតនៅវេលាម៉ោង ៣:៣០ នាទីទៀបភ្លឺថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួនភ្លើងស្តុបសុខា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លើផ្លូវជាតិលេខ៦ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តឡង់គ្រីស័រ ពណ៌ ស...
ព័ត៌មានលំអិតជនសង្ស័យ ដែលជាមុខសញ្ញារបស់សមត្ថកិច្ចបានកំណត់ ចំនួន០៧នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលការិយាល័យទណ្ឌខេត្តសៀមរាបធ្វើការបង្ក្រាប នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ ក្នុងនោះ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងករណីលួចឆក់ រីឯ២នាក់ទៀត ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នោះ មាន៖ ១- អាត អ៉ិត ភេទប្រុស...
ព័ត៌មានលំអិតជនសង្ស័យចំនួន០៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសុំណុំរឿងបញ្ចូនខ្លួនទៅសាលាដំបូងសៀមរាប កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ជនសង្ស័យទាំង៤នាក់នោះ មាន៖ ១- ពិន សំណាង ភេទប្រុស ឆ្នាំកំណើត ១៩៩៤...
ព័ត៌មានលំអិតកាលល្ងាចវេលាម៉ោង១៧ រសៀលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៩ ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះទៅពិនិត្យនៅទីតាំងកើតមានករណីគ្រោះធម្មជាតិភ្លៀងមួយមេធំ លាយនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំដើមឈើធំ មួយដើម បង្កឲ្យរងបួសមនុស្សចំនួន០២នាក់ និងខូចខាងម៉ូតូមួយគ្រឿង នៅខាងមុខវត្តព្រះឥន្ទកោសា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ អំឡុងពេលកើតហេតុដើមឈើដែលរលំនោះ បានបង្កឲ្យផ្អាកចរាចរណ៍...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ចាប់ពីវេលាម៉ោង០៣រសៀលដល់ម៉ោង០៧យប់ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចដីឡូត៍ទុកចោលមួយកន្លែងស្ថិតក្នុងក្រុមទី០១ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនមនុស្សសរុបចំនួន៤៨នាក់ ហើយបានធ្វើតេស្តទឹកនោម...
ព័ត៌មានលំអិតលោកវរសេនីយ៍ទោ ជ្រិញ គឹមនី អធិការនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា កាលពីវេលាម៉ោង០៨និង១៧នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចខាងជើងផ្លូវចុះភូមិភ្លង់ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប រវាងរថយន្តជាមួយនឹងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សចំនួន០២នាក់នៅនឹងកន្លែងកើតហេតុ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ សាលាដំបូងខេត្តសៀមរាប បានបើកសវនាការជាសាធារណៈសួរដេញដោលលើសំណុំរឿងព្រហ្មទណ្ឌជនជាតិជប៉ុន២នាក់ ធ្វើសកម្មភាពអារក និងចាក់សម្លាប់ជនរងគ្រោះជាអ្នកបើកបររថយន្តតាក់ស៊ីនៅខេត្តសៀមរាប ដោយមានលោកលោក អ៊ុ ចាន់ថុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ជួន សុបញ្ញា ជាតំណាងអយ្យការ ហើយបន្ទាប់ពីបើកសវនាការសួរដេញដោលរួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងសំណុំរឿងជនជាតិជប៉ុនធ្វើសកម្មភាពអារកប្លន់អ្នកបើករថយន្តតាក់ស៊ីនេះ បានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយដោយមិនកំណត់ពេល ។...
ព័ត៌មានលំអិតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋចំនួន០២សង្កាត់ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ និងប្រជាពលរដ្ឋនៅក្នុងភូមិត្រៀក សង្កាត់សៀមរាប បានត្អូញត្អែថា ពួកគាត់សព្វថ្ងៃនេះ មានការលំបាករស់នៅដោយសារតែទឹកស្អុយ បានហូរចេញពីលូប្រឡាយមេចូលមកក្នុងភូមិរបស់គាត់។ ជាតំណាងប្រជាពលរដ្ឋទាំងពីរភូមិ អ្នកស្រី ខៀវ ចិន្តា បានលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុងសៀមរាប ត្រូវបានភ្លៀងធ្លាក់មកស្ទើរតែរាល់ថ្ងៃ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.