សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​យុវជន​៣​នាក់ ជាប់​ពាក់​ពន្ធ​ករណី​នាំចូលនិង​កែច្នៃ​អាវុធ​ដោយ​ខុសច្បាប់​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​វរៈសេនីយ៍ឯក​ហង្ស សុផាត​ភិរម្យ ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា យុវជន​ចំនួន ០៣​នាក់ ជាប់​ពាក់​ពន្ធ​ករណី​នាំចូល និង​កែច្នៃ​អាវុធ​ដោយ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ត្រូវបាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​កាល​ហើយពី​ថ្ងៃ​ទី​០៦ មិថុនា ម្សិលមិញ​នេះ​។​ ​យុវជន​ទាំង ០៣​នាក់...

ព័ត៌មានលំអិត

អ្នករត់​កង់​បី​នៅតាម​ចំណតរថយន្ត​ក្រុង​សៀមរាប​មានការ​ត្អូញត្អែរ​រឿង​រថយន្ត​ដឹក​អ្នកដំណើរ​មិន​ព្រម​ចូល​ចត​

​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​នៅតាម​ចំណតរថយន្ត ក្នុង​ក្រុង​សៀមរាប បាន​ត្អូញត្អែរថា ដោយសារតែ​រថយន្តរ​បស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយចំនួនធំ មិន​ព្រម​ចូល​ចំណត​ដែល​អាជ្ញាធរខេត្ត​បានរៀបចំ​នោះ បានធ្វើ​ឲ្យ​ពួកគាត់​ជួបប្រទះ​បញ្ហាលំបាក​ខ្លាំង​ក្នុង​មុខរបរ​មួយ​នេះ​។​ ​លោក ឆាយ ប៊ុន​ឆេង អ្នករត់​កង់​បី​ម្នា​ក់នៅ​ខេត្តសៀមរាប​បានលើកឡើង​ថា បច្ចុប្បន្ននេះ​លោក​ឃើញថា កន្លងមក​អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​ឱ្យមាន​ចំណតរថយន្ត​ចំនួន​ពីរ គឺ​នៅ​ផ្នែក​ខាងកើត​មួយកន្លែង និង​នៅ​ផ្នែក​លិច​មួយកន្លែង ដោយនៅ​ផ្នែក​ខាងកើត អាជ្ញាធរ​បានរៀបចំ​នៅក្នុង​បុរី​សៀង​ណាំ សង្កាត់​ជ្រាវ និង​ផ្នែក​ខាងលិច មាន​ទីតាំងនៅ​តាមផ្លូវ​វៀង​ក្រុង...

ព័ត៌មានលំអិត

នំ​បញ្ចុកនិង​ចំណី​ម្ហូបអាហារ​មួយ​ចំនួន​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ

​ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​០៩ ខែមិថុនា ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី និង​គណៈ​គ្រប់គ្រង​ផ្សារ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទៅលើ​ភាពមិនប្រក្រតី នៃ​ទំនិញ​ម្ហូបអាហារ នៅ​ផ្សារលើ​ធំថ្មី ភូមិ​ដក់​ពោ​ធ៍ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​លោក ព្រៅ ខេ​ម​រិ​ទ្ធ...

ព័ត៌មានលំអិត

ថ្ងៃនេះ​យុវជន​៤​នាក់ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​ត្រូវ​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​កែប្រែ​

​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្មាំ​២០១៩ យុវជន​ចំនួន​០៤​នាក់ ដែល​ជាប់​ពាក់​ព័​ន្ធ​នឹង​ករណី ប្រើប្រាស់ ចាត់​ចែក និង​រក្សាទុក​គ្រឿងញៀន ត្រូវបាន​នគរបាល​ខេត្ត​បញ្ជូន​ជូន​ខ្លួន​ទៅកាន់​មណ្ឌល​កែប្រែ​ហើយ​។​ ​យុវជន​ទាំង​០៤​នាក់ រួមមាន​៖ ទី​១.​ឈ្មោះ ឈៀន ឈុន​លាង ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៩ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ...

ព័ត៌មានលំអិត

បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ស្នាក់​នៅក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​

​នៅវេលា​ម៉ោង​ប្រហែល ០៩ នឹង​៤៥​នាទី ព្រឹក​ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩ មាន​ជនបរទេស​ម្នាក់​ជា​ជនជាតិ​ជប៉ុន​បាន​ស្លាប់ នៅ​ចំនុច​បន្ទប់​លេខ ០៩ ផ្ទះជួល ស្ថិតនៅ​ភូមិ ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង​/​ខេត្តសៀមរាប ។​ ​ជនរងគ្រោះ​ឈ្មោះ...

ព័ត៌មានលំអិត

ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​សង្ឃឹមថា សោភ័ណភាព​ក្នុង​ក្រុង​សៀមរាបនឹងមាន​ភាពល្អប្រសើរ​ជាង​មុន​បន្ទាប់ពី​មាន​ចំណាត់​ការក្ដៅ​ពី​សំណាក់​អាជ្ញាធរខេត្ត​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​វិធានការ របស់​អាជ្ញាធរ ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ទេសចរណ៍​មួយ​នេះ ហើយ​ជាមួយនឹង​ការ​សាទរ​នេះដែរ ពួកគាត់​សង្ឃឹមថា វិធានការ​នេះ នឹងមាន​ប្រសិទ្ធភាព លែង​ដើរ​វែក​ចក​ដូច​មុន​។​ ​ប្រជាពលរដ្ឋ​បាន​ក៏បាន​លើកឡើង​ដែរ​ថា កាលពីពេល​កន្លងទៅ អាជ្ញាធរ​តែងតែ​ចុះ​អនុវត្ត​នូវ​ការងារ​រៀបចំ​សណ្តាប់​សាធារណៈ​ជា​ហូរហែ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ភាព​រញ៉េរញ៉ៃ​បានកើត​ឡើងវិញ​ដដែល ហាក់បីដូចជា​អាជ្ញាធរ​ដើរ​វែក​ចក​ក្នុង​បឹង​ប៉ុន្តែ​ចំពោះ​ពេលនេះ​គាត់​សង្ឃឹមថា សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ទេសចរណ៍​មួយ​នេះ នឹងមាន​ភាពល្អប្រសើរ​ជាមុន​បន្ទាប់ពី​មានការ​ចុះ​រុះរើ និង​រៀបចំ​សណ្ដាប់ធ្នាប​ពី​សំណាក់​អាជ្ញាធរ​នៅពេលនេះ​។​ ​លោក​ម៉ៅ...

ព័ត៌មានលំអិត

បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅក្នុង​ស្រុក​ប្រាសាទបាគង​

​លោក​វរៈ​សេនី​យ៏​ឯក មិន ចន្ថា អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ មាន​បុរស​ម្នា​ក់បាន​ស្លាប់​ដោយសារ​ករណី​ឆក់​ខ្សែរ​ភ្លើង ហើយ​ជនរងគ្រោះ​មានឈ្មោះ រៀន រ៉ូ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅក្នុង​ភូមិ​ចំបក់ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​ ​លោក​វរៈ​សេនី​យ៏​ឯក មិន...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

នៅវេលា​ម៉ោង ១៣:៥០​នាទី ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ក្បែរ​សាលា​យាយ​អេង ស្ថិតនៅ​ភូមិ​ចុងស្រុក សង្កាត់​សៀមរាប ខេត្តសៀមរាប បង្ករ​ឡើង​ដោយ​ឡាន​ដឹក​ដី​មួយគ្រឿង ពាក់​ស្លាក​លេខ ប​.​ជ ៣A ០១៥៧ បាន​បុក​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​កង់ បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះ​មានឈ្មោះ បេ វ៉ុ​ន...

ព័ត៌មានលំអិត

​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​ចាប់ផ្ដើម​អនុវត្តន៍​ការផាកពិន័យ​លើ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​

​ក្រុមការងារ​អាជ្ញាធរ​ក្រុង​សៀមរាប សហការ​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកតំណាង​ផ្សារ​សាមគ្គី នឹង​ចាត់វិធានការ​ផាកពិន័យ និង​បញ្ឈប់​ការលក់ដូរ​ភ្លាម ចំពោះ​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវក​រណា​នៅតែ​បន្ត​បោះ​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ បន្ទាប់ពី​ធ្វើការ​សំអាត​ទីតាំង​គំនរ​សំរាម​មួយកន្លែង នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ នៅក្នុង​បរិវេណ​ដី ឯកជន​មួយកន្លែង ដែល​វា​បាន​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន សោ​ភណ្ឌ​ភាព​ក្រុង ក៏ដូចជា​សុខភាព​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ផងដែរ​។​ ​ទីតាំង​គំណរ​សំរាម ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់...

ព័ត៌មានលំអិត

ជនសង្ស័យ ០២​នាក់​ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូវបាន​នគរ​បាន​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។​ ​ជនសង្ស័យ​ទាំង ០២​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ ឃឹម វិសាល ហៅ​អូន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩២ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ស្វាយព្រៃ...

ព័ត៌មានលំអិត
Page 76 of 94 1 75 76 77 94

Recommended

សូម Like និង Follow ពួកយើង