សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

​នៅ​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​គោយន្ត​កែច្នៃ​ក្រឡាប់​ដោយ​ខ្លួនឯង​​នៅ​ចំណុច​កើតហេតុ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ។ បើ​តាម​ការ​ឲ្យដឹងពី លោក​វរ​សេនីយ៏​ឯកទេព​ពុំសែន អធិការនគរបាល​ស្រុក​បានឲ្យដឹងថា ៖​គោយន្ត​កែច្នៃ ដោយ​ខ្លួនឯង​គ្មាន​ផ្លាកលេខ​បើកបរ​ដោយ​ឈ្មោះ ស្រី ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ ស្នាក់នៅ​ក្នុង​ភូមិ​វត្ត​ស្វាយ​ជុំ ឃុំ​តា​សោម...

ព័ត៌មានលំអិត

សមត្ថកិច្ចត្រៀម​បញ្ជូន​ជនបរទេស​ចេញពី​ខេត្តសៀមរាបក្នុង​ករណី​លួច​បន្ត​ស្នាក់​នៅ​ដោយ​ខុសច្បាប់​

​ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ត្រៀម​រៀបចំ​បញ្ជូន​ចេញពី​ខេត្ត​សៀមរាប បន្ទាប់ពី​រកឃើញ​ថា​ជ​ន​បរទេស​រូបនេះ លួច​បន្ត​ស្នាក់នៅ​ខុសច្បាប់ អស់​រយៈពេល​ជាង ០៥​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​។​ ​លោក​វរ​សេ​នីយ៏ឯក តូច សុគន្ធ នាយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ផ្អែក​តាម​ការស្រាវជ្រាវ ត្រួតពិនិត្យ របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នគរបាល​ខេត្ត នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​១៤...

ព័ត៌មានលំអិត

ស្នងការ​នគរបាល​ខេត្តសៀមរាប កោតសរសើរ​មន្ត្រីនគរបាល​ជា​នារីដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្តចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី​០៨ មីនា​ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​ក​ង​កម្លាំង​នគរបាល​ជាតិ​ជា​នារី​ទូទាំង​ប្រទេស​និយាយ​រួម និង ដោយឡែក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាម ដែល​កន្លងមក នារី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការងារ​របស់​កង​កម្លាំង​នគរបាល បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា និង ស្មារតី​ក្នុង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ...

ព័ត៌មានលំអិត

បុរស​ម្នាក់រួម​ទាំង​វត្ថុតាងត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាបបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ លី ម៉េង​ហ៊​ម ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្លុក​ស្មាច់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ត្រូវបាន​មន្ត្រី​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង...

ព័ត៌មានលំអិត

មន្ត្រីរដ្ឋបាល​ជលផលសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប​

​កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មន្ត្រីរដ្ឋបាល​ជលផល​ដឹកនាំ​ដោយ លោក សំ ផាន់​ណា នាយ​សង្កាត់​ជលផល​ក្រឡាញ់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក​អនុសេនីយឯក ផូ​ភឿត អធិការរង , កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ពណ៍ និង សមាគមន៍​នេសាទ​កែវ​ព៌ណ បាន​ធ្វើ​ការចុះ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ខុសច្បាប់ នៅត្រង់​ចំណុច​ភូមិសាស្ត្រ​អូរ​ប្រតប់ ស្ថិតនៅក្នុង​ភូមិ​កែវ​ព៌ណ...

ព័ត៌មានលំអិត

បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនាគឺ​ដុត​ផ្ទះត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​

​លោក​វរសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ ឡា លា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក សុំ​គោលការណ៍​ឃាត់ខ្លួន ។...

ព័ត៌មានលំអិត

ផ្ទៃដី​ព្រៃ​ក្នុង​ស្រុក​បន្ទាយស្រីប្រមាណ​២០០​ហិត​តាត្រូវ​ភ្លើង​ឆាបឆេះ​

​នៅ​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៣.៤០​នាទី​រសៀល​មាន​ករណី​ឆេះ​ព្រៃ របស់​រដ្ឋបាល​ព្រៃឈើ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ ​លោក​វរៈ​សេ​នីយ៏ឯក ឡុង សំណាង អធិការនគរបាល ស្រុក​បន្ទាយស្រី​បានឲ្យដឹងថា​៖ ក្នុង​ហេតុ​ការ​អគ្គិភ័យ​នេះ​បាន​រាលដាល​ឆេះ​ខូចខាត​ផ្ទៃដី​ព្រៃ​អស់​ប្រហែល​២០០​ហិច​តា គ្រឿងចក្រ ១​គ្រឿង ផ្ទះ​តៀម ១ ទំហំ ៥​ម៉ែត្រ​គុណ​នឹង ៦​ម៉ែត្រ​ប្រក់​សង្ហ័សី​ជា​កម្មសិទ្ធិ​របស់​លោក ស៊ុន...

ព័ត៌មានលំអិត

បុរស​ម្នាក់​រស់នៅ​ក្នុង​ក្រុង​សៀមរាប សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​អារ​-​ក​ខ្លួនឯង​

​លោក​វរសេនីយ៍ឯក ណុប សា​រៈ អធិការ​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​១៧​និង​១០​នាទី ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​ករណី​ដោយ​ធ្វើអត្តឃាត​ដោយ​អារ​-​ក​ខ្លួនឯង ស្ថិត​នៅ​ចំណុច​ក្នុង​វត្ត​ព្រះព្រហ្ម​រ័ត្ន ស្ថិតនៅក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​ជនរងគ្រោះ មានឈ្មោះ ពេជ្រ សុខ​សម្បត្តិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ...

ព័ត៌មានលំអិត

អាជ្ញាធរ​ឃុំ​រំចេកអះអាងថា ស្ទើរតែ​ពុំ​មាន​ទេ​អំពើហិង្សា​ក្នុង​គ្រួសារ​ក្នុង​មូលដ្ឋាន​ឃុំ​នេះ​ទេ​ ​កាលពី​ចុង​សប្តាហ៍​នេះ​

​លោក អ៊ឹម អ៊ឹង មេឃុំ​រំចេក ក្នុង​ស្រុក​បន្ទាយស្រី មានប្រសាសន៍ថា ស្ថានភាព​ស្ត្រី​នៅ​មូលដ្ឋាន​នេះ​កាន់តែ​ប្រសើរឡើង ខុស​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​តែងតែ​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​ការថយចុះ​ជា​បន្តបន្ទាប់​នៃ​អំពើហិង្សា​នេះ គឺ​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​នានា តែងតែ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជារឿយៗ​ពាក់ព័ន្ឋ​ទៅនឹង ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ , ការរំលោភ​សេ​ពស​ន្ឋ​វៈ និង​អំពើ​អបាយមុខ​ផ្សេងៗ ខណៈ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ អំពើហិង្សា​ក្នុង​គ្រួសារ កើត​មាន​តែ​មួយ​ករណី​ប៉ុណ្ណោះ ប៉ុន្តែ...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្ត​សៀមរាបជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​បាន​ទាន់ពេលវេលា ដែល​រាលដាល់​ជិត​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​មក​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​អគ្គីភ័យ​បាន​កើតឡើង ដែល​ឆេះ​ព្រៃ​នៅ​ខាងកើត​ព្រលាន​អន្តរជាតិ​សៀមរាប ស្ថិតក្នុង​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​គោកចក និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង ដោយ​មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត
Page 83 of 94 1 82 83 84 94

Recommended

សូម Like និង Follow ពួកយើង