សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

យប់មិញ​នេះ គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​ស្រុក​ពួក​និង​ស្រុក​ជីក្រែង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​២​ករណី គឺ​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជី​ក្រែង​១​ករណី និង​១​ករណី ទៀត​កើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ។​ ​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ករណី​នៅ​ក្នុងស្រុក​ពួក គឺ​នៅ​វេលា​ម៉ោង​២១​និង​៥០​នាទី គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​ស្នួល...

ព័ត៌មានលំអិត

ថ្ងៃនេះ រដ្ឋបាល​ស្រុក​ពួក​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ស៊ិន ចាន់ថុល អភិបាលរង​ស្រុក​ពួក បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ល្វា សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ជល​ផល​ក្រឡាញ់ ដែល​មាន​កម្លាំង​ចូលរួម​សរុប​មាន​ចំនួន​៤៣ នាក់ ប្រើប្រាស់​កាណូត​១០​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប ចាប់ពី​ចំណុច​ឃុំ​កែវ​ព៌ណ រហូត​ដល់​ឃុំ​សសរស្ដម្ភ​ស្រុក​ពួក ដោយ​បាន​បំផ្លាញចោល​ឧបករណ៍​បរ​ចំនួន​០៣​គ្រឿង , របាំង​សាច់​មុង​ប្រវែង​២,២៥០​ម៉ែត្រ...

ព័ត៌មានលំអិត

រថយន្ត​ដឹកឈើ​ខុសច្បាប់​០១​គ្រឿង ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់​បាន​កាល​ពី​ម្សិលមិញ​នេះ​

​រថយន្ត​ដឹកឈើ​ខុសច្បាប់​០១​គ្រឿង​ម៉ាក SSamyong Istana ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z : 2061 ដែល​បាន​ឈើ​ផ្ចឹក​ចំនួន ៤៦​ដុំ ស្មើនឹង​០,៩២​ម៉ែត្រគូប។ រួម​ជាមួយ​មនុស្ស​ម្នាក់ ដែលជា​អ្នកបើកបរ​រថយន្ត ឈ្មោះ​មឿ ចន្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្នល់​បំបែក ឃុំ​ថ្មី...

ព័ត៌មានលំអិត

មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​យប់មិញ នៅ​ឃុំ​បាគង​

​សមត្ថកិច្ច​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​២ និង​១០​នាទី យប់​ទាបភ្លឺ ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ល​លៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង រវាង​រថយន្ត​កែច្នៃ និង ម៉ូតូ បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។​...

ព័ត៌មានលំអិត

ព្រលឹម​ព្រឹក​មិញ​នេះ ជនបរទេស​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ បណ្តាលឲ្យ​ដាច់ស​សៃឈាម​ក្នុង​ខួរក្បាល

​សមត្ថកិច្ច​ខេត្ត​សៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​កណី​ជនជាតិ​បរទេស​ម្នាក់​បាន​ស្លាប់ នៅ​សណ្ឋាគារ​ក្អម បន្ទប់​លេខ​៣០៣ ជាន់​ទី​៣ ស្ថិតនៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​ជនរងគ្រោះ​ឈ្មោះ បូ​យ ថាញ់​ហ្វឿង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន លេខ...

ព័ត៌មានលំអិត

តុលាការ​ខេត្ត​សៀមរាប សម្រេច​ឃុំខ្លួន​ថៅកែ​ម៉ាស្សា ប្រុស​ស្រី​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​មុខរបរ​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ដែល​នារី​បម្រើ​ជា​អនីតិជន

​លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មានប្រសាសន៍ថា តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ឃុំខ្លួន​ថៅកែ​ម៉ាស្សា​ប្រុស​ស្រី ៣​នាក់ ដាក់ពន្ធនាគារ​ខេត្តហើយបន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ធ្វើ​ការបង្ក្រាប​ទីតាំង​ម៉ាស្សា​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយ ដែល​បង្កប់​សេវា​ផ្លូវភេទ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ តាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ស្ថិត​ក្នុង​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប ។...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាប អះអាងថា ករណី​បាក់​អគារ​នៅ​ផាប់​ស្ទ្រី​តដែល​បណ្ដាលឲ្យ​មាន​មនុស្សស្លា​ប់​និង​របួស​នោះ គឺ​ម្ចាស់​សំណង់ និង​អ្នកម៉ៅការ នឹង​ប្រឈមមុខ​ផ្លូវ​ច្បាប់​ដោយសារ​ការ​ហ្វេ​ស​ប្រហែស​

​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ទាក់ទង​នឹង​បញ្ហា​បាក់​រលំ​អគារ​នៅ​តំបន់​ផាប់​ស្ទ្រីត​ក្នុងក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​អាធ្រា​ត្រ ចូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមកនេះ ដែល​បណ្ដាលឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​និង មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​នោះ អ្នក​ដែល​ធ្វើ គឺជា​អ្នកទទួលខុសត្រូវ នោះ​គឺ​ម្ចាស់​សំណង់ និង​អ្នកម៉ៅការ នឹង​ប្រឈមមុខ​ផ្លូវ​ច្បាប់​ដោយសារ​ការ​ហ្វេ​ស​ប្រហែស​របស់​ពួកគេ ជាង​នេះ​ទៅទៀត​នោះ...

ព័ត៌មានលំអិត

ថ្ងៃ​នេះ​អាជ្ញាធរ​ស្រុក​ពួក បាន​បំផ្លាញ​ឧបករណ៍​នេសាទ​ដែល​ល្មើសច្បាប់​នៅ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ស៊ិន ចាន់ថុល អនុប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក​ពួក បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក , កម្លាំង​សហគមន៍​នេសាទ​ឃុំ​កែវ​ពណ៌​សសរ​ស្ដម្ភ , ល្វា , មុខ​ម៉ែន , ព្រៃ​ជ្រូក និង ពោធិ​ទ្រាយ សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប ដឹកនាំ​ដោយ​លោក...

ព័ត៌មានលំអិត

មនុស្ស​ប្រុស​ស្រី​ចំនួន​២​នាក់ ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប​ឃាត់ខ្លួន ក្នុង​ការអនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាកា​ខេត្ត​

  ​ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨៥/១៦ ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក រ៉ែ​ម សុ​ភក្តិ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង និង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥១/១៧ ចុះ​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប។ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ...

ព័ត៌មានលំអិត

ថ្ងៃនេះ បុរស​ម្នាក់​ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូនទៅ​តុលាការខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​នេះ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បុរស​ម្នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួម​ជាមួយនឹង​វត្ថុតាង ត្រូវបាន​អង្គភាព​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២២ ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ក្នុង​ប្រតិបត្តិការ​មួយ​រវាង​កងកម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​កម្លាំង​ការិយាល័យ​ការពារ​និង អន្តរាគមន៍ ចុះបង្ក្រាប​បទ​រក្សាទុក​និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន...

ព័ត៌មានលំអិត
Page 91 of 94 1 90 91 92 94

Recommended

សូម Like និង Follow ពួកយើង