វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

រយៈពេល ១២ខែ គ្រឹះស្ថានអង្គរ រកចំណូលបានជិត ៥០លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៤៧.៨២៦.៩៨១ដុល្លារអាមេរិក ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់រមណីដ្ឋានអង្គរ ខណៈចំណូលបានពីការចូលទស្សនាតំបន់ចុងឃ្នៀសបានចំនួន ៧៩៤.៣៤៨ដុល្លារអាមេរិក។ សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងរយៈពេល១២ខែនេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១.០២៣.៦៨៨នាក់ កើនឡើងជាង ២៨ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ៤៧.៨២៦.៩៨១ដុល្លារអាមេរិក កើនឡើងជាង ២៨ភាគរយ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ជោគជ័យ ខណៈអ្នកចូលរួមបានបង្ហាញការពេញចិត្តចំពោះព្រឹត្តិការណ៍មួយនេះ

ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ជោគជ័យ ដោយមានអ្នកចូលរួមជាច្រើនកុះករ ខណៈជ័យលាភីខ្លែងឯកមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក លេខ១ បានទៅលើខ្លែងជ័យឯកកណ្តាលវេហាស៍ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល, ខ្លែងឯកផ្នែកឯកជនលេខ១ បានទៅលើខ្លែងផែនសិល្បៈ និងកីឡា...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍បង្ហើរខ្លែងខ្មែរ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី និងរួមចំណែក ទាក់ទាញកំណើនភ្ញៀវទេសចរ មកទស្សនាខេត្តសៀមរាប

ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅខាងក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឱ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួមប្រតិបត្តិ ថែរក្សាការពារ...

ព័ត៌មានលំអិត

ប្រតិភូនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចុះអង្កេតតំបន់អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ នៅក្រុងសៀមរាប

រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាននៃ គ.អ.ទ.ស ដោយមានការចូលរួមពីអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះសិក្សាស្វែងយល់ប្រមូលទិន្នន័យពីសក្ដានុពលនៃគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ស្របតាមមាត់ស្ទឹងសៀមរាប ដោយកំណត់គោលដៅទាក់ទាញធំៗចំនួន៥ គឺវត្តរាជបូណ៌ វត្តព្រះព្រហ្មរ័ត្ន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន បង្ហាញស្នាមញញឹម និងភាពសប្បាយរីករាយ ក្នុងកម្មវិធីកម្សាន្តក្នុងពិធីបុណ្យChristmas និងត្រៀមឆ្លងឆ្នាំសកល រៀបចំដោយក្រុមហ៊ុន Agent 21 Global

ដើម្បីចូលរួមបង្កើតនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ក៏ដូចជាបណ្ដាស្រុកជិតខាង ក្នុងភូមិសាស្ត្រខេត្តសៀមរាប នាឱកាសបុណ្យណូអែល និងត្រៀមឆ្លងឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុន Agent 21 Global នាល្ងាចថ្ងៃទី២៥ ខែធ្នូនេះ បានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយ រួមជាមួយទស្សនីយភាពសិល្បៈបុរាណសម័យ ដើម្បីអាចឱ្យប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយដោយសេរី។ លោកស្រី លី ច័ន្ទ្រលក្ស្មី អគ្គនាយិកា ក្រុមហ៊ុន...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាជុំវិញការត្រៀមអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្នុងក្រុងសៀមរាប លើទីតាំង៣ គឺផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) និងអាជ្ញាធរខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ក្នុងក្រុងសៀមរាប នៅចំណុចផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស...

ព័ត៌មានលំអិត

ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង

រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ នាចុងខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងន័យចូលរួមថែរក្សា និងផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរនៃយើង ឱ្យយុវជនជំនាន់ក្រោយ និងទេសចរបរទេស បានស្គាល់ពីកេរមរតកដែលមានតាំងពីបុរាណកាលមួយនេះ។ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន AIAI ដឹកនាំដោយ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ...

ព័ត៌មានលំអិត

គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា ICC Angkor និងសំបូរព្រៃគុក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើក៣១ ជាផ្លូវការនៅលើទឹកដីនៃខេត្តសៀមរាប ដោយកិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ...

ព័ត៌មានលំអិត

កម្ពុជា-ចិន សហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប

កម្ពុជា-ចិន នឹងសហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប ដែលពិព័រណ៍នេះនឹងបើកជាផ្លូវការ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា...

ព័ត៌មានលំអិត

ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃនាចុងខែធ្នូនេះ ដើម្បីផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាល

ដើម្បីរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរយើង និងផ្សព្វផ្សាយពីប្រវត្តិខ្លែងឯកខ្មែរយើង ដែលដូនតាយើងបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតាខ្មែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ក្នុងន័យផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរឱ្យយុវជនជំនាន់ក្រោយ រួមនិងភ្ញៀវទេសចរបរទេសបានស្គាល់ពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាលមួយនេះ។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤...

ព័ត៌មានលំអិត
Page 10 of 112 1 9 10 11 112

Recommended

សូម Like និង Follow ពួកយើង