វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

វត្ត​ក្បាល​ខ្មោច​ចាប់ផ្តើម​លក់​សំបុត្រ​ចូល​ទស្សនា​ចាប់ពី​ខែ មិថុនា​ តទៅ​

 នៅ​ខេត្ត​សៀមរាប​មាន​កន្លែង​តម្កល់​អដ្ឋិធាតុ​អ្នក​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​មួយ​កន្លែង ដែល​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ឬ​អ្នក​សៀមរាប​និយម​ហៅ​វត្ត​ក្បាល​ខ្មោច​។ បច្ចុប្បន្ន​ទីតាំង​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​សមាគម «​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​វត្ត​ទេព​ពោធិ​វង្ស​» ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ខែ កុម្ភៈ ឆ្នាំ​២០១៨​។ ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​សមាគម​នេះ មាន​សិទ្ធិ​លក់​ប័ណ្ណ​ទស្សនា​ដល់​ភ្ញៀវទេសចរ​ដែល​ចូល​ទៅ​ទីតាំង​ប្រវត្តិសាស្ដ្រ​ខ្មែរ​ក្រហម​មួយ​នេះ​។​ ​ក្នុង​សេចក្ដីជូនដំណឹង​របស់​សមាគម​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម​វត្ត​ទេព​ពោធិ​វង្ស ចុះ​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១៩ បានឱ្យដឹងថា សមាគម​នឹង​ចាប់ផ្តើម​លក់​ប័ណ្ណ​វិភាគទាន​ចំនួន ៣​ដុល្លារ​ក្នុង​ភ្ញៀវ​ម្នាក់ ចាប់ពី​ថ្ងៃ​ទី​១...

ព័ត៌មានលំអិត

ជំនួប​ពាណិជ្ជកម្ម​ផ្នែក​ទេសចរណ៍​ធំ​បំផុត​មួយជាង​៨០​ប្រទេសនឹង​រៀបចំ​នៅ​កម្ពុជា​

​ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរណ៍ សម្រេច​ជា​ផ្លូវការ ការរៀបចំ​ជំនួប​ពាណិជ្ជក​កម្ម​រវាង​អ្នកទិញ និង​អ្នកលក់​ផ្នែក​វិស័យ​ទេសចរណ៍​ដ៏​ធំ​មួយ នៅ​ខេត្ដ​សៀមរាប និង​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​ខែ​មេសា​ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ទាក់ទាញ​អ្នឲក​ទេសចរណ៍​បរទេសម​កទ​ស្ស​នា​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែ​ម​ទៀត​។​ ​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា ប៉ា​តា (PATA) លោក ធួន ស៊ីណាន បានឲ្យដឹងថា នៅក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ គម្រោង​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍ លើក​ទី​២ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប...

ព័ត៌មានលំអិត

ក្នុង​ឆ្នាំ​២០១៨មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​រមណីដ្ឋាន​អង្គរ ជាង​២០០​ករណី​

​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា មន្ត្រី​របស់​ខ្លួន​បាន ជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែលមាន​គ្រោះថ្នាក់​អំឡុង​ពេល​ទស្សនា​ក្នុង​តំបន់​ប្រាសាទ​សរុប​ចំនួន​២០៥​ករណី ក្នុងនោះ​ក៏​មាន​បាន​រកឃើញ និង​ប្រគល់ វត្ថុ​សម្ភារៈ​ដែល​ភ្ញៀវ​ទេសចរ​បាន​ជ្រុះ និង​ភ្លេច​ដល់​ម្ចាស់​ដើម​វិញ ចំនួន ២៤៥​ករណី​។​ ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ផ្ដល់​ទំនុកចិត្ត​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​ពេល​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា មិនមែន​មាន​កាតព្វកិច្ច​ត្រឹមតែ​ថែរក្សា​សណ្ដាប់ធ្នាប់ ការពារ​ថែរក្សា...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា នឹង​តម្លើង​ផ្ទាំង​ស្លាក​ឈ្មោះ និង​ព័ត៌មាន​ប្រាសាទ ដើម្បី​ជួយ​សម្រួលការ​ទស្សនារ​បស់​ភ្ញៀវទេសចរ​

​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​តម្លើង​ផ្ទាំង​ព័ត៌មាន រួម​នឹង​ឈ្មោះ​ប្រាសាទ​ជាង​១១៨​ផ្ទាំង ដាក់​នៅ​តាម​ប្រាសាទ​សំខាន់ៗ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុង​ការស្វែងយល់​ពី​ប្រាសាទ​នី​មួយៗ​។​ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ រោង​សិប្បកម្ម អា​ទី​សង់ អង្គរ (Artisans Angkor) នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម សុខ សង្វា​រ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បានឲ្យដឹងថា...

ព័ត៌មានលំអិត

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បង្ហាញ​ពី​គម្រោង​ពង្រីក​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​បន្ថែម​នៅក្នុង​ក្រុង​សៀមរាប​

​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា មណ្ឌល​ព័ត៌មាន គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការណែនាំ និង​ផ្តល់​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍ ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​បាន​ទៅ​ស្គាល់ និង​បាន​ទៅ​កម្សាន្ត​តំបន់​ទាំងនោះ ខណៈ​នៅក្នុង​ខេត្តសៀមរាប មាន​តំបន់​ទេសចរណ៍​ជាច្រើន ទាំង​តំបន់​ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍​កែឆ្នៃ ហើយ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​នេះ គឺ​មិន​ត្រឹមតែ​ជា​កន្លែង​ផ្តល់​នូវ​សេវា​បដិសណ្ឋារកិច្ច និង​ផ្តល់​ព័ត៌មាន​ទេសចរណ៍​នានា​ដល់​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ផ្សព្វផ្សាយ​ពី​សក្តានុពល...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ដ​សៀមរាបអំពាវនាវ​ដល់​យុវជន​ទាំង​អស់កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​វប្បធម៌​របស់​ខ្មែរ​

​ថ្លែង​ក្នុង​ពិធី​វេទិកាសាធារណៈ ស្ដី​ពី​យុវជន​រួម​គ្នា​កាត់បន្ថយ​អំពើហឹង្សា ដែល​ធ្វើឡើង​នៅ​វិទ្យាល័យ​១០​មករា​១៩៧៩​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃ​១៤​កុម្ភៈ មិនមែន​ជា​ថ្ងៃ​បុណ្យ​សង្សា​នោះ​ទេ គឺជា​ទិវា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​របស់​ប្រទេស​អឺរ៉ុប ហើយ Valentine’s Day ជា​ពិធីបុណ្យ​មួយ របស់​ជនជាតិ​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាជន​ស្ទើរតែ​ទូទាំង​ពិភពលោក ក៏​តែង​ប្រារព្ធ​ដូចគ្នា ដូច្នេះ​សូម​សិស្សានុសិស្ស កុំ​យក​វប្បធម៌​នេះ...

ព័ត៌មានលំអិត

ប្រាសាទមេបុណ្យខាងលិចត្រូវបាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើង​វិញ​កាលពីដើម​ខែ​មករា បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​

​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយក​ស្ដីទី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានដឹង​នាំ​គណៈប្រតិភូ​នៃ​ស្ថានទូត​បារាំង ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​នៃ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខា​លិច ឬ​បារាយណ៍​ខាងលិច​ផងដែរ​។​ ​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហង់ ពៅ បាន​មាន​ប្រសាស៍ថា បន្ទាប់​ពី​ការជួសជុល​នៃ​ប្រាសាទមេបុណ្យខាងលិច ត្រូវបាន​ផ្អាក់​ការជួសជុល​មួយរយៈ បន្ទាប់ពី​មាន​បញ្ហា​មួយចំនួន និង​កង្វះ​ថវិកា​នា​ពេល​កន្លងមក​នេះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

​នៅ​ថ្ងៃ​៣​កើត ខែ​មាឃ ត្រូវ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង និង​ទាំងប្រុស​ទាំងស្រី ដែល​កំពុង​រស់នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត បាន​មូលមតិ​រួមគ្នា​ជា​ឯកច្ឆ័ន្ទ​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត តាម​ទំនៀមទម្លាប់​តាំងតែ​ពី​បុរម​បុរាណ​មក ដែល​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​អង្គរ តែងតែ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ផង និង ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា និង​ស្រឡាញ់​វប្បធម៌​ជាតិ​ផង បើទោះបីជា​បច្ចុប្បន្ននេះ...

ព័ត៌មានលំអិត

អ្នកស្រុក​ក្នុង​ភូមិក​ក្រាញ់និងអ្នកស្រុក​ចំណុះជើងវត្ត​អធ្វា​រក្នុង​ក្រុង​សៀមរាប រួម​គ្នា​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់​ឡើង​អ្នកតា​

​ជា​រៀងរាល់ឆ្នាំ ឱ្យតែ​ដល់​ថ្ងៃ​៣​កើត​មាឃ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ អ្នកភូមិ​ក​ក្រាញ់ និង​អ្នកភូមិ​ចំណុះជើងវត្ត​អធ្វារ ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប តែងតែ​ជុំគ្នា​នៅ​នឹង​ប្រាសាទ​វត្ត​អធ្វា​រ , ទួល​យាយ ប៉ុក និង​ទួល​តា មឿង បាន​នាំគ្នា​ធ្វើ​ពិធី​ឡើងអ្នកតា ដើម្បី​ឱ្យ​អ្នកតា​បាន​រាំរែក​សប្បាយ ឱ្យ​ពរ​កូនចៅ​រួចផុត​ទុក្ខភ័យ ហើយ​ឱ្យ​ការ​ធ្វើ​ស្រែ​ចម្ការ​បាន​ល្អ ព្រមទាំង​នាំមក​នូវ​សេចក្តីសុខ​ចម្រើន​ដល់​ស្រុកភូមិ​ផង...

ព័ត៌មានលំអិត

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាប្រគល់​កុលាលភាជន៍​សម័យអង្គ​រ​ចំនួន​មួយជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

​លោក ហៃ ហ៊​ត បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ រូបលោក និង កញ្ញា ឆេង វុច​នា ដែល​ជា​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យក​កុលាលភាជន៍​បុរាណ​ចំនួន​មួយ ដែល​កុលាលភាជន៍​នេះ នៅ​មាន​រូបរាង​ល្អ​នៅឡើយ លើកលែង​តែ​ផ្នែក​មាត់​ខាងលើ​បែក​ដោយសារ​ត្រូវ​នឹង​ផ្លែចប​ពេល​ជីកដី មក​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សម្អាត​និង​ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា​មុននឹង​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ - អង្គរ រក្សាទុក...

ព័ត៌មានលំអិត
Page 106 of 112 1 105 106 107 112

Recommended

សូម Like និង Follow ពួកយើង