វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះភ្ញៀវទេសចរ​បរទេស​មាន​ការកើនឡើង​ជាង​ឆ្នាំមុន ខណៈ​អ្នកទេសចរ​ជនជាតិខ្មែ​រ​មាន​ការថយចុះដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​

​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប បានបង្ហាញ​ថា នៅក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះមានភ្ញៀវទេសចរមកកំសាន្តនៅតាមរមណីដ្ឋានធម្មជាតិនិងប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប មាន​ចំនួន​៩៣.៦០៥ នាក់ មាន​ការកើនឡើង ៣,៩៨​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​ប្រមាណ ៩០.៨២៦​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៤១.៦០៥ នាក់ មាន​ការកើនឡើង ២២,២៧ ភាគរយ ខណៈ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​៥​ម៉ឺន​២​ពាន់​នាក់ មាន​ការថយចុះ ៧,១៤​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរាបានចាប់ផ្ដើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​

​លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​មក ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក កំពុង​បូមទឹក​ពី​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បញ្ចូល​ទៅក្នុង​ស្រះ​ខាងត្បូង ឬ​ស្រះ​ប្រុស ដែល​ពេល​នេះ​ការបញ្ចូល​ទឹក​សម្រេចបាន​ប្រមាណ ៣០​ភាគរយ ស្មើនឹង ១៥០០​ម៉ែត្រគូប ខណៈពេល​ដែល​កម្ដៅថ្ងៃ​ហួតហែង​ខ្លាំង​នា​រដូវប្រាំង បាន​ធ្វើឱ្យ​ទឹក​នៅ​ក្នុង​ស្រះ​ស្រក​លឿន និង​បាត់​សោភ័ណភាព​មួយផ្នែក ព្រោះ​ស្រះ​ទឹក​នៅ​ប្រាសាទអង្គរវត្ត គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវទេសចរ​ដែល​និយម​ផ្តិត​យក​រូបភាព​កំពូល​ប្រាសាទអង្គរវត្ត​ឆ្លុះ​ជាមួយ​នឹង​ទឹក​។​...

ព័ត៌មានលំអិត

អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមបង្ហាញថាក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

​អ្នកស្រី ស៊ូ ចាន់ ជា​អ្នកលក់​ផ្កា​នៅ​ជាប់​របង​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្នុង​ក្រុង​សៀមរាប បានឱ្យដឹងថា នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំនេះ ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​លក់​ផ្កា​អស់ពី​ចំនួន​៥០០​ផ្កា ទៅ​២០០០​ផ្កា ឬ​អាច​លើស​នេះ ហើយ​ផ្កា​ដែល​លក់​ដាច់​ជាងគេ​គឺ​ផ្កាឈូក ខណៈ​ដែល​ថ្ងៃ​ធម្មតា អ្នកស្រី​លក់​បាន​តែ​ចំនួន​ពី​២០០​ទៅ​៥០០​ផ្កា ហើយ​ថ្ងៃ​ខ្លះ​លក់​បាន​តែ​ចំនួន​១០០​ផ្កា​ប៉ុណ្ណោះ ។​ ​អ្នកស្រី មានប្រសាសន៍​ទៀត​ថា បើទោះបី​ពិធីបុណ្យ​នេះ មិនមែន​ជា​បុណ្យប្រពៃណី​ខ្មែរ​ក៏​ពិតមែន ប៉ុន្តែ​បងប្អូន​ខ្មែរ​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​ទូទាំង​ប្រទេស​កម្ពុជា...

ព័ត៌មានលំអិត

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

​នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ប្រជាជន​ក្នុង​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​រៀបចំ​ពិធី​រកត្រី​រួម​ក្នុង​បឹង​អភិរក្ស ជា​បឹង​មួយ ដែល​អ្នក​ភូមិ​តែងតែ​អភិរក្ស​ទុក មិន​អនុញ្ញាត​ឱ្យ​នេសាទ​ផ្តេសផ្តាស​ចាប់ពី​ខែ​មិថុនា​មក ដើម្បី​រក្សា​ត្រី​ទុក​សម្រាប់​ប្រារព្ធ​ពិធី​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា ដែល​ជា​ទំនៀម​ធ្វើ​ជា​រៀងរាល់ឆ្នាំ​មិន​ខាន ប៉ុន្តែ​ពេល​វេលា​មិន​អាច​កំណត់​យក​ថ្ងៃ​ណា​មួយ​ជា​ក់លាស់​បាន​ទេ ដោយ​អាស្រ័យ​លើទឹក​បឹង បើសិន​ទឹក​បឹង​នៅ​ច្រើន​ក៏​ពន្យា​ពេល​រង់ចាំ​ទឹក​បឹង​រី​ង ដើម្បី​អាច​ចាប់​ត្រី​បាន​ច្រើន តែ​ឆ្នាំនេះ​ទឹក​សមល្មម​អាច​ឱ្យ​ប្រជាជន​នេសាទ​ត្រី​បាន និង​ចំ​ពេល​វេលា​ល្មម...

ព័ត៌មានលំអិត

ក្រុម​តន្ត្រី​ស្គរ​បុរាណ​នារីច្នៃប្រឌិត​ទម្រង់​សិល្បៈ​បុរាណឲ្យមាន​ការទាក់ទាញនិង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​លើ​ស្ត្រី​ខ្មែរ​

​បន្ទាប់​ពី​សិល្បៈ​បុរាណ​ខ្មែរ ត្រូវបាន​ថែរក្សា ការពារ និង​អភិរក្ស ហើយ​មួយចំនួន​ត្រូវបាន​ដាក់​ចូល​ជា​សម្បត្តិ​អ​រូបិយ​នៃ​មនុស្សជាតិ លើសពីនោះ វា​ក៏​ជា​មូលដ្ឋាន សម្រាប់​សិក្សា​ស្រាវជ្រាវ បង្កើត​នូវ​ទម្រង់​សិល្បៈ​ថ្មី ដែល​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​នាំយក​ការសម្ដែង​សិល្បៈ​សហ​សម័យ​មួយ​បែប ដែល​ជា​ការបង្កើត​ថ្មី នូវ​ក្បាច់​រាំ និង​ចង្វាក់ភ្លេង ដោយ​នារី វ័យក្មេង​ក្រុម ផ្អែក​តាម​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​។​ ​ក្រុម​ស្គរ​នារី ដែល​មាន​សមាជិក...

ព័ត៌មានលំអិត

ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​បន្ទាយស្រីពេញចិត្ត​នឹង​មុខរបរ​ធ្វើ​ធូប​លក់​

​អ្នកស្រី ហុំ មឿន រស់នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា អ្នកស្រី​មាន​ការពេញចិត្ត​ទៅ​នឹង​មុខរបរ​ធ្វើ​ធូប​លក់ ព្រោះ​បាន​អាស្រ័យ​ជីវិត​នឹង​មុខរបរ​នេះ ហើយ​ម្យ៉ាងទៀត ក៏​ជា​មុខរបរ​ដែល​បាន​បន្តវេន​ពី​ម្តាយ​របស់​គាត់​រហូតដល់​សព្វថ្ងៃ ក្រោយ​ពី​ម្តាយ​ដួល​បាក់ដៃ ដែល​ពុំ​អាច​បន្ត​ការងារ​នេះ​កើត ។​ ​អ្នកស្រី មឿន បានឲ្យដឹង​ទៀតថា ចំពោះ​ធូប​ដែល​គាត់​ធ្វើ​លក់​នេះ ថ្វី​ត្បិត​មិន​មាន​រូបរាង​តូចឆ្មារ​ស្អាត​ល្អ...

ព័ត៌មានលំអិត

ខេត្តសៀមរាបជា​គោលដៅ​អភិវឌ្ឍ​អាទិភាពក្នុងចំនោម​តំបន់​បីក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​ការ​បើកសម្ពោធ រោងភាពយន្ត​ទំនើប លេ​ជេន ហេ​រី​ថែ​ក វ៉​ក នៅ​កណ្ដាល​ក្រុង​សៀមរាប បង្ហាញថា ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ពុំមែន​មាន​តែ​ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ប៉ុណ្ណោះ​ទេ តែ​វា​បាន​បង្ហាញ​ពី​សន្ទុះ​នៃ​ការវិនិយោគ ស្របតាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា ខេត្តសៀមរាប ជា​តំបន់​មួយ​ក្នុងចំនោម​បី ដែល​មាន​អាទិភាព...

ព័ត៌មានលំអិត

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​នាំគ្នា​ឡើង​មក​លើ​ភ្នំ​បាខែង​នេះ ក្នុង​គោលបំណង​មើល​ថ្ងៃ​លិច​ផង និង​មក​មើល​ប្រាសាទ​ផង ប៉ុន្តែ​សម្រាប់​ការឡើង​ទៅលើ​ប្រាសាទ​ទស្សនា​ថ្ងៃ​លិច បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​កំណត់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចំនួន​តែ​៣០០​នាក់​ទេ ដែល​ឡើង​ទៅលើ​កំពូល​ប្រាសាទភ្នំបាខែង ក្នុងពេល​ទស្សនា​ម្ដងៗ ខណៈ​ដែល​ភ្ញៀវ​ទេសចរណ៍​ដទៃទៀត ដែល​ចង់​ឡើង​ទៅ​ទស្សនា​នៅ​កំពូល​ប្រាសាទភ្នំបាខែង​ដែរនោះ គឺ​ត្រូវ​រង់ចាំ​ដល់ពេល​ដែល​អ្នក​ឡើង​មុនៗ​ចុះ​មក​វិញ ទើប​អាច​អនុញ្ញាត​ឱ្យ​អ្នកថ្មី​ឡើង​បន្ត​ទៀត​បាន ឬ​អាច​មើល​ថ្ងៃ​លិច​ត្រឹម​កំពូលភ្នំ​បាន ដោយ​អាជ្ញាធរ​អប្សរា​បាន​រៀបចំ​ឲ្យមាន​កន្លែង​មើល​ថ្ងៃលិ​ចបាន​ដោយ​មិនបា​ច់​ឡើង​ទៅ​លើ​ប្រាសាទ ។​...

ព័ត៌មានលំអិត

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរ​ជនជាតិ​ចិនដែលម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​​នៅ​លំដាប់​ថ្នាក់​លេខ​១ក្នុងឆ្នាំ២០១៩នេះខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១មករួចហើយ

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប រំពឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​មក​កាន់​ខេត្ត​សៀមរាប​នា​ចុង​មករា​ឆ្នាំ​២០១៩​នេះ នឹង​ធ្វើឲ្យ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​កាន់តែ​មាន​កំណើន​ឡើង ខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១ ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​បរទេស​ម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​ ​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​នៅ​ខេត្តសៀមរាប រយៈពេល​ពីរ​ថ្ងៃ​នា​ចុង​មករា​ឆ្នាំ​២០១៩​នេះ លោក​រំពឹង​ថា ភ្ញៀវទេសចរ​ចិន នឹង​មក​កាន់​ខេត្ត​សៀមរាប​កាន់តែ​ច្រើន​បន្ថែមទៀត ហើយ​អ្វី​ដែល​មន្ទីរ​ទេសចរណ៍...

ព័ត៌មានលំអិត

ថ្ងៃនេះរដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​ទេសចរណ៍​នៃ​ប្រទេស​ចិនបាន​ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​

​ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ មករា ឆ្នាំ​២០១៩​នោះ ថ្ងៃនេះ​ ​ឯកឧត្តម ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​គណៈប្រតិភូ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ ពិសេស​ទៅ​កាន់​ប្រាសាទ​ដែល​ស្ថិត​ក្នុង​គម្រោង​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិតសភា​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​ចិន ហៅ​កាត់​ថា CSA​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម ឡ...

ព័ត៌មានលំអិត
Page 107 of 112 1 106 107 108 112

Recommended

សូម Like និង Follow ពួកយើង