លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានភ្ញៀវទេសចរជាច្រើនបាននាំគ្នាឡើងមកលើភ្នំបាខែងនេះ ក្នុងគោលបំណងមើលថ្ងៃលិចផង និងមកមើលប្រាសាទផង ប៉ុន្តែសម្រាប់ការឡើងទៅលើប្រាសាទទស្សនាថ្ងៃលិច បច្ចុប្បន្នអាជ្ញាធរអប្សរាបានកំណត់ឱ្យភ្ញៀវទេសចរណ៍ចំនួនតែ៣០០នាក់ទេ ដែលឡើងទៅលើកំពូលប្រាសាទភ្នំបាខែង ក្នុងពេលទស្សនាម្ដងៗ ខណៈដែលភ្ញៀវទេសចរណ៍ដទៃទៀត ដែលចង់ឡើងទៅទស្សនានៅកំពូលប្រាសាទភ្នំបាខែងដែរនោះ គឺត្រូវរង់ចាំដល់ពេលដែលអ្នកឡើងមុនៗចុះមកវិញ ទើបអាចអនុញ្ញាតឱ្យអ្នកថ្មីឡើងបន្តទៀតបាន ឬអាចមើលថ្ងៃលិចត្រឹមកំពូលភ្នំបាន ដោយអាជ្ញាធរអប្សរាបានរៀបចំឲ្យមានកន្លែងមើលថ្ងៃលិចបានដោយមិនបាច់ឡើងទៅលើប្រាសាទ ។...
ព័ត៌មានលំអិតប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប រំពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិនមកកាន់ខេត្តសៀមរាបនាចុងមករាឆ្នាំ២០១៩នេះ នឹងធ្វើឲ្យភ្ញៀវទេសចរជនជាតិចិនកាន់តែមានកំណើនឡើង ខណៈឆ្នាំ២០១៨ ភ្ញៀវទេសចរជនជាតិចិនស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសមកកំសាន្តនៅខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិននៅខេត្តសៀមរាប រយៈពេលពីរថ្ងៃនាចុងមករាឆ្នាំ២០១៩នេះ លោករំពឹងថា ភ្ញៀវទេសចរចិន នឹងមកកាន់ខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត ហើយអ្វីដែលមន្ទីរទេសចរណ៍...
ព័ត៌មានលំអិតក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ មករា ឆ្នាំ២០១៩នោះ ថ្ងៃនេះ ឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងគណៈប្រតិភូ បានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសទៅកាន់ប្រាសាទដែលស្ថិតក្នុងគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន ហៅកាត់ថា CSA។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ឡ...
ព័ត៌មានលំអិតកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម Dmitry Kobylkin រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃសហព័ន្ធរុស្ស៊ី បានមកបំពេញទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមានប្រាសាទបាយ័ន , ព្រលានជល់ដំរី , ប្រាសាទតាព្រហ្ម , ស្រះស្រង់ , ទំនប់បារាំង , អាងបារាយណ៍ទឹកថ្លា និងប្រាសាទអង្គរវត្ត...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមាន ប្រសាសន៍ថា រយៈកាលកន្លងមក សមាគមចុងភៅកម្ពុជាបានបង្ហាញនូភាពដ៏ប៉ិនប្រសព្វរបស់ខ្លួន តាមរយៈការចូលរួមយ៉ាងសកម្ម ក្នុងលើកស្ទួយពីប្រពៃណី វប្បធម៌ជាតិ ទាំងនៅក្នុងតំបន់ និង ឆាកអន្តរជាតិ សម្រាប់ការចម្អិនអាហារ ព្រោះបញ្ហានេះ គឺជាកត្តាចម្បងដើម្បីបម្រើដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយផ្តោតសំខាន់ទៅបញ្ហាអនាម័យ សុវត្ថិភាពចំណីអាហារ...
ព័ត៌មានលំអិតថ្នាក់ដឹកនាំ និង មន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប ធ្វើដំណើរទស្សនកិច្ចនៅខេត្តស្ទឹងត្រែង ដើម្បីសិក្សាស្វែងយល់ ការអភិវឌ្ឍវិស័យព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង និងពង្រីកចំណងសាមគ្គីភាព ឱ្យកាន់តែជិតស្និទ្ឋលើវិស័យព័ត៌មានតាមបណ្ដាខេត្តរបស់កម្ពុជា។ នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុក ធាវី ទីប្រឹក្សាអមក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ...
ព័ត៌មានលំអិតបន្ទាប់ពីសិក្សាអំពីអរិយខ្មែររយៈពេល ៦ខែ ដោយសាស្ត្រាចារ្យខ្មែរនៅសហរដ្ឋអាមេរិច និស្សិតនៃសាកលវិទ្យាល័យ របស់សហរដ្ឋអាមេរិកចំនួន ៩រូប បានចុះធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា រយៈពេល១៨ថ្ងៃ។ ទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៨ មករា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅតំបន់រមណីយដ្ឋានអង្គរ ប្រាសាទសម្បូរព្រៃគុក និងចុងក្រោយនៅរាជធានីភ្នំពេញ។ កម្មវិធីទស្សនកិច្ចសិក្សានេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ ខូណែល...
ព័ត៌មានលំអិតក្នុងថ្ងៃឆ្លងឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត៣០ម៉ឺននាក់ បានចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប កើនឡើង៧.៩៦ភាគរយបើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៧ នេះតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប។ ជារៀងរាល់ឆ្នាំ នៅថ្ងៃឆ្លងឆ្នាំសាកល ខេត្តសៀមរាបគឺជាគោលដៅដ៏មានប្រជាប្រិយភាពមួយ សម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិ មកកំសាន្ត នាឱកាសពិធីបុណ្យឆ្លងឆ្នាំសាលក២០១៨-២០១៩នេះ នៅពេលថ្ងៃតំបន់ប្រាសាទ រមណីយដ្ឋានធម្មជាតិនានា មានសភាពអ៊ូអរ ដោយឡែកនៅពេលយប់ នៅក្នុងក្រុងសៀមរាបមានការតុបតែងលំអភ្លើងស្រស់បំព្រង រួមនិងការសម្ដែងរបាំបុរាណ តន្ត្រីស្គរដៃ...
ព័ត៌មានលំអិតវត្តអារាមក្នុងខេត្តសៀមរាប ក៏ជាផ្នែកមួយក្នុងការលើកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលបានផ្សព្វផ្សាយពីជំនឿ ប្រពៃណី និងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ដោយឡែកជាមួយនឹងសក្ដានុពលទេសចរណ៍នេះ សេវាករទេសចរណ៍ គួរបកស្រាយឲ្យបានច្បាស់ចៀងវាង ការបំផ្លាញសាសនារបស់រដ្ឋដោយមិនដឹងខ្លួន។ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៨ នេះថា បន្ទាប់ពីក្រសួងទេសចរណ៍សហការជាមួយក្រសួងធម្មការ និងសាសនា បំផុសឱ្យមានវត្តអារាមទេសចរណ៍មក...
ព័ត៌មានលំអិតគេបានដឹងជាទូទៅប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដឹងថា នៅលើភ្នំគូលែនជាកន្លែងស្តុកប្រភពទឹកដ៏សំខាន់មួយ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងខេត្តសៀមរាបទាំងមូល។ រាល់ពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកម្ដងៗ ទេសចរតែងសម្រុកទៅលេងតំបន់ភ្នំ និងមុជទឹក ដែលជាផ្នែកនៃប្រភពទឹកហូរចេញពីប្រភពទឹកជប់ កាត់តាមលិង្គមួយពាន់ និងធ្លាក់ដល់ទឹកជ្រោះ៧ជាន់។ ជារៀងរាល់ថ្ងៃ វិស័យទេសចរណ៍បានបង្កើតជាមុខរបរដល់ប្រជាជនច្រើនក៏ពិតមែន តែក្នុងនោះវាក៏បង្កជាបញ្ហាបរិស្ថានផងដែរ តាមរយៈការទុកដាក់សំរាមមិនបានត្រឹមត្រូវ។ អាជ្ញាធរជំរុញឱ្យពលរដ្ឋសហការចូលរួមក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សានិរន្តភាពវិស័យទេសចរណ៍ ក៏ដូចជារក្សាប្រភពទឹកដ៏មានសារសំខាន់របស់ខេត្តសៀមរាប។ ពិធីសម្អាតបរិស្ថានមួយត្រូវបានធ្វើឡើងនៅភ្នំគូលែន នាថ្ងៃទី២៥ ធ្នូ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.