វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានជំរុញប្រតិបត្តិករទេសចរណ៍ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា និងឧត្តមានុវត្តខ្ពស់ ស័ក្កសមជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ, ប្រកបដោយគុណភាព, ផ្តល់នូវធនធានទេសចរណ៍សម្បូរបែប, មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគំាពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ,...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

ដើម្បីអបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ ២០២៤ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី រួមនឹងអ្នកស្ម័កចិត្ត យុវជនកាបាទក្រហមកម្ពុជាជាង ១០០នាក់ ធ្វើការបោសសម្អាតសំរាម ស្លឹកឈើងាប់...

ព័ត៌មានលំអិត

ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ

ក្រុមការងាររួមនឹងកុមារជាច្រើននាក់មកពីអង្គការផ្សេងៗ នៃគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងជារូបតុក្កតាសត្វដាយណូស័រ ត្រៀមហែក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ ដើម្បីទាក់ទាញអ្នកទេសចរ និងដើម្បីបង្ហាញពីការច្ឆៃប្រឌិតរបស់កុមារកម្ពុជា។ បើតាមលោក អ៊ុន សាវ៉ាន់ តំណាងគម្រោងតុកតាយក្ស នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានឱ្យដឹងថា ការដង្ហែរក្បួនតុក្កតាយក្សនៅឆ្នាំ២០២៤នេះ មានចំនួន៩តុក្កតា ជារូបក្រុមប្រភេទសត្វដាយណូស័រ ដែលមានទំហំធំៗ រហូតដល់ប្រវែង១៥ ទៅ២០ម៉ែត្រ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ជិត ១២ម៉ឹននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប មានភ្ញៀវទេសចរណ៍ចំនួន ១១៧.៦៧៧នាក់ បានមកកម្សាន្តតាមប្រាសាទ និងរមណីយដ្ឋាននានានៅក្នុងខេត្ត។ របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់ចំនួនភ្ញៀវទេសចរណ៍ឆ្នាំ២០២៤នេះ មានការកើនឡើង ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣...

ព័ត៌មានលំអិត

ពិធីចាប់ត្រីរួមគ្នា ក្នុងស្រុកប្រាសាទបាគង មានអ្នកចូលរួមច្រើន តែបរិមាណត្រីហាក់មានការថយចុះ

ជារៀងរាល់ឆ្នាំ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង តែងជួបជុំគ្នានៅបឹងសហគមន៍ ដើម្បីចាប់ត្រីរួមគ្នា យកមកធ្វើម្ហូបអាហារ សម្រាប់ពិធីឡើងមាឃ ដែលជាប្រពៃណីពីបុរាណរបស់អ្នកស្រុកក្នុងតំបន់អង្គរ។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ក្រៅពីអ្នកភូមិបង្កោង ក៏មានប្រជាពលរដ្ឋមកពីបណ្ដាភូមិផ្សេងៗ មកចូលរួមផងដែរ។ ប៉ុន្តែ លោក ពេជ្រ ឃិន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋឃុំអំពិល ស្រុកប្រាសាទបាគង នឹងរៀបចំពិធីចាប់ត្រីរួមគ្នាសម្រាប់ប្រារព្វពិធីឡើងមាឃនៅថ្ងៃចុងសប្ដាហ៍នេះ ដែលជាពិធីមានតាំងពីបុរាណមក

ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ដើម្បីយកត្រីធ្វើម្ហូបអាហារសម្រាប់ពិធីឡើងមាឃ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលជាពិធីដែលប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ប្រកាន់ភ្ជាប់តាំងពីបុរាណមកមិនដែលខកខានឡើយ។ បើតាមលោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ពិធីចាប់ត្រីរួមគ្នានេះធ្វើឡើងនៅក្នុងបឹងសហគមន៍...

ព័ត៌មានលំអិត

អាជីវករក្នុងក្រុងសៀមរាប លើកឡើងថាតម្លៃទំនិញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤នេះ មួយចំនួនមានការឡើងថ្លៃ និងមួយចំនួនទៀតទាបជាងឆ្នាំមុន

តាមទំនៀមទម្លាប់ កូនចៅជាប់សែស្រឡាយចិន ឬវៀតណាម នៅប្រទេសកម្ពុជា តែងប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ជារៀងរាល់ឆ្នាំនៅតាមលំនៅឋាន កន្លែងប្រកបមុខរបរ និងតូច ធំទៅតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។ ជាក់ស្ដែងក្នុងក្រុងសៀមរាប ប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅទិញម្ហូបអាហារ នំ ចំណី គ្រឿងរណ្ដាប់ផ្សេងៗ ដើម្បីសែនដល់ជីដូនជីតា ញាតិ មិត្ត ក៏ដូចជាជួបជុំទទួលទានអាហារក្នុងក្រុមគ្រួសារ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំស្វែងរកធាតុចូលពីវិស័យឯកជន ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ មានភាពទាក់ទាញកាន់តែខ្លាំង

ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ កាន់តែមានភាពទាក់ទាញកាន់តែខ្លាំង អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំជាបន្ទាន់មួយដើម្បីស្វែងរកធាតុចូលនានាពីបណ្តាមន្ទីរអង្គរភាព និងវិស័យឯកជន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បុណ្យទន្លេលើកទី៨ ដែលនឹងប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៨ ខែមីនា ឆ្នាំ២០២៤...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប លើកទឹកចិត្តឲ្យសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្ត ចូលរួមថែរក្សា និងលើកតម្កើងនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ

អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានប្រាង្គប្រាសាទបុរាណរាប់ពាន់ជាមរតកដូនតាខ្មែរយើង ជាតំបន់រមណីយដ្ឋានទាំងធម្មជាតិ និងកែច្នៃជាច្រើនកន្លែង ព្រមទាំងមានតំបន់អេកូទេសចរណ៍សហគមន៍ជាច្រើនកន្លែងផងដែរ ដែលរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ដូច្នេះសូមលើកទឹកចិត្តដល់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប ចូលរួមថែរក្សា និងលើកតម្កើងនូវសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សលើកទី១១ គ្រោងរៀបចំនៅចុងខែកុម្ភៈនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប

  ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សក្នុងក្រុងសៀមរាប គ្រោងរៀបចំនៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៏បានដាក់ចេញ។ អ្នកគ្រប់គ្រងកិច្ចការទូទៅគម្រោងតុក្កតាយក្ស លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា ការរៀបចំសូន្យរូប និងដំឡើងរូប ត្រូវបានរៀបចំនៅក្នុងបរិវេណវត្តដំណាក់ ដោយគ្រោងនឹងរៀបចំការដង្ហែនៅថ្ងៃទី២៤...

ព័ត៌មានលំអិត
Page 13 of 103 1 12 13 14 103

Recommended

សូម Like និង Follow ពួកយើង