វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

រូបសំណាកមេទ័ពពីសម័យអង្គរចំនួន១២រូប ត្រូវបានដាក់តាំងជានិមិត្ដរូបនៅក្នុងសួនព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យស្គាល់ពីមន្ដ្រីរាជការដែលខ្លាំងពូកែនាសម័យបុរាណ។រូបចម្លាក់ចំនួន១២រូបនេះ ធ្វើពីលោហស្ពាន់សុទ្ធ មានកំពស់ជាង២ម៉ែត្រ រចនាសម្លៀកបំពាក់ និងតុបតែងទៅតាមសម័យកាលនិមួយៗ។ លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង មានប្រសាសន៍ថា រូបចម្លាក់មេទ័ពចំនួន១២រូបនេះ ដែលតំណាងឱ្យនគរទាំង១២ នៅសម័យបាពួន សម័យអង្គរ និងសម័យបាយ័ន ។ ការសាងសង់រូបដាក់តាំងក្នុងសួនព្រះរាជជំណាក់នេះ...

ព័ត៌មានលំអិត

អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ

អំឡុងសតវត្សទី១១នៃគ្រីស្ដសករាជ ទីក្រុងអង្គរមានរបស់ប្រើប្រាស់ ផលិតពីដែកជាច្រើន ដែលដែកទាំងនោះ យកមកពីតំបន់ផ្សេងៗគ្នា តែមិនមានប្រភពច្បាស់លាស់ ប៉ុន្តែចាប់ពីអំឡុងសតវត្សទី១២ នៃគ្រីស្ដសករាជមក វត្ថុប្រើប្រាស់ធ្វើពីដែកទាំងនេះ ត្រូវបានគេដឹងថាយកមកពីតំបន់ភ្នំដែក នៃខេត្តព្រះវិហារទាំងអស់ នេះបើតាមការឱ្យដឹងពីក្រុមអ្នកជំនាញផ្នែកលោហៈ ក្នុងពិព័រណ៍ឡស្លដែកបុរាណខ្មែរ នៅសាលាបារាំងចុងបូព៌ា ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។ កញ្ញា ស្ទីវហ្វារី...

ព័ត៌មានលំអិត

រយៈពេល២៨ឆ្នាំ ប្រទេសជប៉ុនផ្ដល់ថវិកាសម្រាប់អភិរក្សប្រាសាទបាយ័ន ជាង២៨លានដុល្លារអាមេរិច

ចាប់ពីឆ្នាំ១៩៩៤ ដល់ ២០២២នេះ រយៈពេល ២៨ឆ្នាំ ប្រទេសជប៉ុន បានផ្ដល់ថវិកាជាង២៨លានដុល្លារអាមេរិច សម្រាប់អភិរក្សប្រាសាទបាយ័ន ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចសហការរវាងសកលវិទ្យាល័យវ៉ាសិដា និង អាជ្ញាធរជាតិអប្សរា។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ីអង្គរនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២នេះ លោកបណ្ឌិត តាគីស៊ិ ណាកាហ្គាវ៉ា(TAKESHI NAKAGAWA) សហប្រធានជប៉ុន អប្សរា...

ព័ត៌មានលំអិត

គណ:កម្មាធិការICC Angkor បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប 

គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ របស់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។ កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានប្រតិភូបារាំង...

ព័ត៌មានលំអិត

សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅខាងមុខប្រាសាទបន្ទាយសំរែ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយសកលវិទ្យាល័យបៀលប្រាយ និងសកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់និស្សិតផ្នែកស្ថាបត្យកម្មនៃសកលវិទ្យាល័យទាំងពីរនេះ ធ្វើការសិក្សាស្វែងយល់សំណង់បុរាណ និងបទពិសោធន៍លើកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ដែលកំពុងបំពេញការងារនៅប្រាសាទសំរ៉ែ។ តាមការលើកឡើងរបស់ លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត

យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

យុវជនមួយចំនួន មកពីតាមបណ្ដាសាលារៀននៅខេត្ដសៀមរាប បានអំពាវនាវដល់សាធារណៈជន អ្នកទេសចរជាតិនិងអន្ដរជា ចូលរួមពិធីព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដែលប្រព្រឹតទៅនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២ នៅខាងមុខប្រាសាទអង្គរវត្ដ ដើម្បីយល់ដឹងកាន់តែច្បាស់ពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ក្រុមយុវជនបានលើកឡើងថា ពួកគាត់សប្បាយរីករាយ និងមានមោទនៈភាពចូលរួមដើរហែក្បួនព្យុះហយាត្រា បង្ហាញពីការដឹងគុណអង្គរ ខណៈដែលប្រាសាទអង្គរបានផ្ដល់អត្ថប្រយោជន៍ដល់កូនខ្មែរស្ទើរគ្រប់រូប។ការទៅទស្សនាព្រឹត្ដិការណ៍សំខាន់នាខេត្ដសៀមរាប ជាពិសេសព្រឹត្ដិការណ៍រំលឹកគុណអង្គរ បង្ហាញថា កូនខ្មែរបានចូលរួម ធ្វើគុណដល់បុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រខ្មែរពីជំនាន់មុន...

ព័ត៌មានលំអិត

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សាលើផែនការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំទី១០ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងវត្តមាន ឯកឧត្តម...

ព័ត៌មានលំអិត

សិស្សានុសិស្ស និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីបង្ហាញពីការដឹងគុណអង្គរ !

សិស្សានុសិស្ស និងមន្ដ្រីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ អ្នកទេសចរជាតិអន្ដរជាតិ ឱ្យមានការរំលឹកគុណដល់ប្រាសាទអង្គរ ព្រោះប្រាសាទអង្គរ ជាបិតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបស្សល់ទុកឱ្យកូនខ្មែរជាន់ក្រោយ។ ការដង្ហែក្បួននេះ ធ្វើឡើងចេញពីខាងមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ក្លោងទ្វារក្រុងអង្គរធំ ឬក្លោងទ្វារទន្លេអុំ ដោយមានកាន់នូវបដា ជាភាសារខ្មែរផង និងភាសាបរទេសផង...

ព័ត៌មានលំអិត

វិទ្យាស្ថានបារាំងចុងបូព៌ា ដាក់បង្ហាញរូបថតចាស់ៗ និងកម្ររបស់ខេត្តសៀមរាបអាយុកាលជាង៥០

ចាប់ពីថ្ងៃទី១៣ ខែធ្នូស្អែកនេះ វិទ្យាស្ថានបារាំងចុងបូព៌ាប្រចាំសាខាខេត្តសៀមរាប នឹងធ្វើការតាំងបង្ហាញរូបថតចាស់ៗ ដែលមានអាយុកាលប្រមាណជាង៥០ ដែលសាធារណជនកម្របានឃើញ និងពាក់ព័ន្ធទៅនឹង ប្រាសាទបុរាណ ជីវភាពរស់នៅប្រជាជន និងទិដ្ឋភាពមួយចំនួនរបស់ខេត្តសៀមរាប។ លោកបណ្ឌិត Brice Vincent ប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រចាំសាខាខេត្តសៀមរាប បានឱ្យដឹងថា ពិពរណ៍រូបថត ក្រោមប្រធានបទ “អង្គររស់រវើក” នេះ រៀបចំឡើងដើម្បីអបអរសាទរខួប៣០ឆ្នាំ...

ព័ត៌មានលំអិត

ប្រតិបត្ដិករទេសចរណ៍តំបន់អង្គរ អំពាវនាវដល់ភ្ញៀវទេសចរចូលរួមឲ្យបានច្រើនក្នុងព្រឹត្ដិការណ៍ ”រំលឹកគុណអង្គរ” នាពេលខាងមុខនេះ

ក្រុមប្រតិបត្ដិករទេសចរណ៍នៅខាងមុខប្រាសាទអង្គរវត្ដ បានអំពាវនាវដល់អ្នកទេសចរជាតិ និងអន្ដរជាតិ សូមមកចូលរួមឲ្យបានច្រើនក្នុងព្រឹត្ដិការណ៍ “រំលឹកគុណអង្គរ” ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ នៅខាងមុខប្រាសាទអង្គរវត្ដ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជាការលើកស្ទួយជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោក សាត មាស ប្រតិបត្ដិករទេសចរណ៍នៅខាងមុខប្រាសាទអង្គរ បានបង្ហាញថា ព្រឹត្ដិការណ៍”រំលឹកគុណអង្គរ” គឺពីជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាការបង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរ...

ព័ត៌មានលំអិត
Page 49 of 112 1 48 49 50 112

Recommended

សូម Like និង Follow ពួកយើង