នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារប៉ាស៊ីហ្វីក ខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ជូនដល់បុគ្គលិកមកពីតាមបណ្ដាសណ្ឋាគារ និងភោជនីដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបសរុបចំនួន ១២០នាក់។ វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ១២ថ្ងៃនេះ រៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ។ លោកបណ្ឌិត ម៉ប់ ស៊ីនួន...
ព័ត៌មានលំអិតសមាគមទេសចរណ៍កម្ពុជា CATA បានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញ ដែលមានស្រាប់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប ដើម្បីស្តារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២២ខាងមុខនេះ នាខេត្ដសៀមរាប ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA មានប្រសាសន៍នៅក្នុងពិធីបើកបណ្ដុះបណ្ដាលកាលថ្ងៃទី១៩...
ព័ត៌មានលំអិតតាមការប៉ាន់ស្មាន រហូតដល់ដំណាច់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ ហើយនឹងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈសម្រាប់ខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យ” នៅខេត្តសៀមរាប ថ្ងៃទី១៩ខែសីហាឆ្នាំ២០២២។...
ព័ត៌មានលំអិតក្រុមអ្នកចូលចិត្តកីឡាជិះកង់ ប្រមាណជាង ១,០០០នាក់ បានរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់លើកទី៨ របស់ខ្លួនឡើងវិញ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ”។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកា ពីសាធារណជន វិស័យឯកជន និងស្ថាប័ននានា ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព...
ព័ត៌មានលំអិតមន្ដ្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលបានទិញសំបុត្រសម្រាប់ទស្សនាប្រាសាទអង្គរវត្ដក្នុងរយៈពេលមួយថ្ងៃ អាចទស្សនាបានចំនួន២ថ្ងៃ និងមានសុពលភាពរយៈពេលប្រាំថ្ងៃ ដែលមានន័យថា ក្នុងរយៈពេលប្រាំថ្ងៃនោះ ភ្ញៀវទេសចរណ៍អាចទស្សនារមណីយដ្ឋានអង្គរនៅពេលណាក៍បាន។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីធ្វើឱ្យមានភ្ញៀវទេសចរ ទៅទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើន ក្រោយពេលជំងឺកូវីដ-១៩បានធូរស្រាលនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើគោលនយោបាយរៀបចំលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ...
ព័ត៌មានលំអិតព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ រួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយនៅព្រឹកនេះ ដោយក្រុមកីឡាបាល់ទាត់វ័យចំណាស់ខេត្តសៀមរាប តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានជ័យលាភីលេខ១ ដោយយកឈ្នះក្រុមកីឡាករ កីឡាករថៃ ២ទល់នឹងសូន្យ។ ចំនួនក្រុមកីឡាបាល់ទាត់ដែលបានចូលរួមក្នុងការប្រកួតនេះទាំងអស់សរុប ៦ក្រុម ក្នុងនោះ ក្រុមកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាមានមួយក្រុម...
ព័ត៌មានលំអិតក្រសួងទេសចរណ៍ រៀបចំ "ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ" ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប ដែលមានកីឡាករវ័យចំណាស់សរុបចំនួន ១៥១នាក់ មកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ក្នុងគោលបំណងពង្រីកនូវផលិតផលទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្ដាប្រទេសតាមដងទន្លេមេគង្គ។ ឯកឧត្តម ឯកឧត្ដម តុប សុភ័ក...
ព័ត៌មានលំអិតនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានបង្ហាញថា សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប នឹងត្រូវដាក់ឱ្យចូលរួមប្រកួតប្រជែងយកជ័យលាភីតំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឱ្យមានការទាក់ទាញអ្នកទេសចរនាពេលខាងមុខ។ មានប្រសាសន៍ក្នុងកិច្ចពិភាក្សាស្ដីពី ការវេចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតក្រោយការផ្អាកដំណើរការហោះហើរត្រង់ពីសាធារណរដ្ឋកូរ៉េមក មកកាន់ខេត្តសៀមរាប ដោយសារវិបត្តិជំងឹកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា ការហោះហើរត្រង់នេះ នឹងបើកដំណើរឡើងវិញនាពេលឆាប់ នេះបើតាមការប្រសាសន៍ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិបង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញសម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង៦ មានដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.