អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ព្រលែងសត្វទោចម្កុដមួយគូរទៀត អោយមានសេសរីភាព និងរស់បង្កាត់ពូជនៅក្នុងព្រៃតំបន់រមណីយដ្ឋានអង្គរ ក្រោយពីដាក់ចិញ្ចឹមមើលថែក្នុងទ្រុងអស់រយ:ពេល១ឆ្នាំកន្លះ ទៅក្នុងព្រៃឈើប្រាសាទអង្គរធំ ។ នាយកអង្គការសម្ព័នមិត្តសង្គ្រោះសត្វព្រៃ លោក និក ម៉ាក មានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលអង្គការមួយនេះ បានយកសត្វទោចម្កុដមកចិញ្ចឹមអោមានភាពស៊ាំ ហើយដោះលែងវិញនៅក្នុងព្រៃអង្គរ។...
ព័ត៌មានលំអិតឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថា សេវាកម្មទេសចរណ៍ ចំនួន០៦ កំពុងដំណើរការ រួមមាន ទី១. សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ទី២. សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ទី៣. សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ទី៤. សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ទី៥.តំបន់រមណីយដ្ឋានទេសចរណ៍...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកស្រីស្នំ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ក្នុងការបង្កើតរមណីយដ្ឋានក្នុងស្រុក និងផ្សារណាត់ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈស្រុកមួយនេះ មានតំបន់ប្រកបដោយសក្ដានុពលទេសចរណ៍ជាច្រើនកន្លែង។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បង្ហាញថា ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ទៀ...
ព័ត៌មានលំអិតលោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ បានឲ្យដឹងថា ចំការពូជឈើគ្រញូងកន្ទួត-ខ្នារក្រៅ មានផ្ទៃដីទំហំ ១.៨៨៨ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តនៃឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ ដែលក្នុងនោះមានស្រះទឹកដ៏ធំមួយជម្រៅ៤ម៉ែត្រកន្លះ មានរាងជារង្វង់មូលដូច ត្រពាំងធម្មជាតិ មានអង្កត់ផ្ចិត ១០០ ម៉ែត្រ ដែលឧបត្ថម្ភកសាងផ្ទាល់ដោយឯកឧត្ដមនាយឧត្តមសេនីយ៍...
ព័ត៌មានលំអិតគម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នឹងត្រូវបញ្ចប់នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២០ បន្ទាប់ពីមានការឯកភាពគ្នារវាងអាជ្ញាធរជាតិអប្សរា និងព្រះសង្ឃគង់ក្នុងវត្ត ដែលស្ថិតក្នុងបរិវេណប្រាសាទបុរាណមួយនេះ។ កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ លោក ថូ ថុន មន្ដ្រីបច្ចេកទេសបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បង្ហាញថា គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ បានចាប់ផ្ដើមកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ គោលបំណងនៃការធ្វើកំណាយនេះ គឺដើម្បីស្វែងរកនូវរចនាសម្ព័ន្ធសំណង់បុរាណនេះ ដែលត្រូវបានកប់ក្នុងដី ក្រោមសំណង់សាលាឆាន់ និងកុដ្ឋព្រះសង្ឃ...
ព័ត៌មានលំអិតកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ សារមន្ទីរទាំង៣ ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា រួមមានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានចាប់បើកដំណើរការវិញហើយ និងអនុញ្ញាតឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ចូលទស្សនាដោយមិនគិតថ្លៃ។ គួររំលឹកថា យោងតាម សេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល កាលល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានជូនដំណឹងដល់...
ព័ត៌មានលំអិតរយៈពេល៤ខែដើមឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប មានការថយចុះរហូតដល់ជាង៦០ភាគរយ ឬស្មើនឹង ជាង៣៨ម៉ឹននាក់ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៩៧ម៉ឹននាក់ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា...
ព័ត៌មានលំអិតតាមការគ្រោងទុកព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងត្រូវដាក់ដំណើរការជាផ្លូវការនៅឆ្នាំ២០២៣ ដែលវានឹងអាចជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់ នេះបើតាមការលើកឡើង របស់ លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និង ទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកអភិបាលរងខេត្ត បង្ហាញថា...
ព័ត៌មានលំអិតព្រឹកថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលជួបពិភាក្សា ពាក់ព័ន្ធនឹងការងារស្តារឡើងវិញ នូវវិស័យទេសចរណ៍ ខណៈពិភពលោក នៅបន្តជួបវិបត្តិជម្ងឺកូវិដ១៩ ។ លោក ឡាយ គីមសួរ...
ព័ត៌មានលំអិតក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន ៧១១បំណែក ដែលប្រមូលបានពីប្រជាជន និងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាព និងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការឱ្យដឹងនៅរសៀលថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.