អ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានសិក្សារកឃើញថា ពើងគំនូរ ឬចម្លាក់ពើងគំនូរ តូចធំជាច្រើនកន្លែងនៅចង្កេះភ្នំគូលែន ក្នុងភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប មានអាយុកាលជាង២ពាន់ឆ្នាំមុនគ្រឹស្តសករាជ។ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២០នេះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា តំបន់ទេសចរណ៍វប្បធម៌ប្រវត្ដិសាស្ដ្រពើងគំនូរនេះ ពុំមានអ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនានោះទេ...
ព័ត៌មានលំអិតឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់មកលើប្រាសាទតាព្រហ្មចំនួន១៣ដើម។ ការងារទាំងនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធថ្មកំពែង ប្រាសាទ...
ព័ត៌មានលំអិតក្នុងឱកាស អញ្ជើញពិនិត្យទីតាំងការដ្ឋានជួសជុល និងកំណាយ នៅប្រាសាទកណ្តាលស្រះស្រង់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងទំនាក់ទំនងព្រឹទ្ធសភានិងរដ្ឋសភា ក៏បានរៀបចំប្រារព្ធពិធីបួងសួង ដល់វត្ថុស័ក្តិសិទ្ធិដែលបានរកឃើញនៅក្នុងប្រាសាទនេះ ដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ខណៈវិបត្តិជំងឺកូវីដ១៩ កំពុងតែបន្តរីករាលដាលនៅលើសកលលោក។ ក្នុងឱកាសនោះដែរ...
ព័ត៌មានលំអិតក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរអន្តរជាតិសរុបជិត ៤០ម៉ឺននាក់ ចំនួននេះមានការថយចុះប្រមាណ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៨០ម៉ឺននាក់ នេះបើតាមការបង្ហាញរបស់ លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្ត សៀមរាប។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត...
ព័ត៌មានលំអិតកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុបុរាណ ចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស ដែលមានសណ្ឋានប្រហាក់ប្រហែលដុំគ្រីស្តាល់ និងត្រីសូល៍ នៅក្នុងបរិវេណនៃការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ខេត្តសៀមរាប។ លោក ម៉ៅ សុខនី ប្រធានការដ្ឋាន បង្ហាញថា ចាប់តាំងពីកំណាយរហូតមកដល់ពេលនេះ ក្រុមកំណាយ...
ព័ត៌មានលំអិតសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ គណៈកម្មការវត្តចារឈូករង្សី ស្រុកអង្គរជុំ ខេត្តសៀមរាប ពុំមានរៀបចំកម្មវិធីជួបជុំ ឬលេងល្បែងប្រជាប្រិយដូចរាល់ឆ្នាំនោះទេ ទាំងនេះគឺជាការគោរពតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា និង ការពារឲ្យបាន នូវបាត់បង់ជីវិតប្រជាពលរដ្ឋកម្ពុជាដំបូងគេ ដោយសារជំងឺនេះ។ មានសង្ឃដីការ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ...
ព័ត៌មានលំអិតការសម្រេចលើកថ្ងៃ ឬផ្អាកការឈប់សម្រាក របស់កម្មករ និយោជិត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ របស់រាជរដ្ឋាភិបាល គឺជាវិធានការសមស្របមួយក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា នេះបើតាមការលើកឡើងរបស់ លោក អ៊ូ សុខហេង ប្រធានសហព័ន្ធសហជីពសហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ។ មានមតិស្រដៀងគ្នា...
ព័ត៌មានលំអិតកញ្ញា ហ៊ីង ស្រីរ័ត្ន នៅខេត្ដសៀមរាប បានអោយដឹងនៅថ្ងៃទី០៨ខែមេសាឆ្នាំ២០២០នេះថា ពិធីចូលឆ្នាំថ្មីពិតជាមានសារៈសំខាន់សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ដោយពិធីបុណ្យជាតិនេះ បានជួបជុំសាច់តិការទាំងពីជិតឆ្ងាយ ដើម្បីរំលឹកនូវព្រឹលឹងដូនតាខ្មែរដែលបានស្លាប់បាត់បង់ជីវិតកន្លង ក៍ដូចជាបានជួបជុំគ្រួសារបង្កើតភាពសប្បាយរីករាយផងក្នុងពិធីនោះដែរ ព្រោះក្នុងមួយឆ្នាំមានតែម្ដង ប៉ុន្ដែកញ្ញាថា ការជួបជុំនេះមិនដឹងថា សាច់ញាតរបស់ពួកគាត់មកពីទីណានោះឡើយ ដែលអាចធ្វើអោយងាយស្រួលចម្លងមេរោគខូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀត។ កញ្ញាបានគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា...
ព័ត៌មានលំអិតប្រាសាទអកយំ ស្ថិតនៅលើខ្នងទំនប់បារាយណ៍ខាងលិច ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលជាលើកដំបូង ដែលមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ។ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ពួកគាត់ប្រឹងប្រែងសង្គ្រោះប្រាសាទនេះ ដើម្បីឱ្យរួចផុតពីហានីភ័យ និងដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០នេះថា គោលបំណងនៃការជួសជុលប្រាសាទអកយំ ក៍ជាការចូលរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះជួបប្រជាពលរដ្ឋមួយក្រុម ជាអ្នកផលិតបំពង់បឺតច្នៃពីដើមឫស្សី ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ ខេត្តសៀមរាប ដើម្បីជំរុញការផលិតនេះ មាននិរន្តភាព និងគិតគូរដល់ធម្មជាតិនាពេលខាងមុខ។ លោកអភិបាលរងខេត្ត លើកឡើងថា ការផលិតបំពង់បឺតឫស្សីនេះ មិនត្រឹមតែបានជួយដល់បរិស្ថាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.