សមាគមចុងភៅកម្ពុជា បានដណ្ដើមយកពានមាសជ័យលាភីប្រចាំតំបន់អាស៊ីចំនួន១ មេដាយមាសចំនួន៣ រួមនឹងមេដាយគ្រប់កម្រិតថ្នាក់ជាច្រើនទៀត ក្នុងការប្រឡងប្រកួតប្រជែងរសជាតិម្ហូបអាស៊ី ( Best Asian Gourmet Challenge ) នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានប្រទេស និងតំបន់ចំនួន១៣ចូលរួម កាលពីពេលកន្លងមកថ្មីៗនេះ ដែលជ័យលាភីនេះ គឺជាកិត្តិយសរបស់ខេត្តសៀមរាប និងប្រជាជាតិកម្ពុជាទាំងមូល។ ការបង្ហាញនូវមោកទភាពនេះ...
ព័ត៌មានលំអិតលោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និងជាប្រធានដឹកនាំសមាជិកប្រតិភូចូលរួមការប្រកួតនេះ បានឲ្យដឹងថា ៖ កម្មវិធីប្រកួតប្រជែង អាហារអាស៊ី ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ បានចាប់ផ្តើមថ្ងៃទី២៦ ខែឧសភា និងប្រកាសលទ្ធផល នារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមប្រកួតមកពីប្រទេសថៃ ,...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយលោក Na Sa-yeol អភិបាលរងខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យទេសចរណ៍...
ព័ត៌មានលំអិតប្រតិភូក្រសួងវប្បធម៌ និងសិល្បៈ របស់ប្រទេសឥណ្ឌា បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា រៀបចំពិធីបុណ្យរបាំ បាហាថាណារ៉ាម (Bharatanatyam) អន្តរជាតិ រួមជាមួយនិងរបាំប្រពៃណីបុរាណរបស់ខ្មែរ នៅទីលានជល់ដំរី នៃបរិវេណប្រាសាទអង្គរធំ នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៩នេះ។ លោកប្រធានក្រុមហ៊ុន ស៊ីណុ ណាណាម...
ព័ត៌មានលំអិតលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាមមន្ទីរទេសចរណ៍ខេត្តសៀមរាប សូមសម្ដែងនូវការអបអរសាទរចំពោះសមាគមក្លឹបទេសចរណ៍សៀមរាប (STC) ដែលបានចុះក្នុងបញ្ជីសមាគមនៅក្នុងក្រសួងមហាផ្ទៃ ក្រោមការគាំទ្រពីអាជ្ញាធរដែនដី និងក្រសួងទេសចរណ៍ ហើយជាឱកាសមួយ រួមជាមួយនឹងសមាគមនានាផ្សេងទៀត ដែលកំពុងប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដែលមានតួនាទី និងប្រតិបត្តិការជំរុញឲ្យវិស័យទេសចរណ៍មានរីកចម្រើនប្រកបដោយនិរន្តរភាព ក្នុងនោះរួមមាន សមាគមចុងភៅ , សមាគមមគ្គុទ្ទេសក៍ទេសចរណ៍...
ព័ត៌មានលំអិតក្រោយពីការភ្ជួរ និងព្រោះគ្រាប់ស្រូវអស់រយៈពេល៣ជុំរួចមក ព្រាហ្មណ៍ ព្រះរាជ គ្រូបុរោហិត បានធ្វើពិធីសូត្រមន្តប្រោសព្រំទឹកលើគោឧសភរាជ និងដោះយកគោឧសភរាជទៅបរិភោគគ្រាប់ធញ្ញជាតិចំនួន ៧មុខ រួមមាន៖ ស្រូវ , ពោត , សណ្តែក , ល្ង , ស្មៅ , ស្រា...
ព័ត៌មានលំអិតកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះភ្ញៀវទេសចជនជាតិហូឡង់ម្នាក់ ដែលបានសន្លប់មួយភាំង ខណៈកំពុងដើរទស្សនានៅអង្គរវត្ត ។ ក្រោយពីកើតហេតុភ្លាម ភ្នាក់ងារទេសចរណ៍ បានសង្គ្រោះបឋមតាមវិជ្ជាជីវៈរហូតដល់គាត់ដឹងខ្លួន ហើយជួយគ្រាហ៍គាត់ទៅរកកន្លែងសក្តិសម ដើម្បីរង់ចាំរថយន្តជូនទៅសម្រាកនៅសណ្ឋាគារវិញ ខណៈដែលភ្ញៀវទេសចររូបនោះ បានសម្តែងនូវទឹកចិត្តរំភើបមកកាន់ភ្នាក់ងារទេសចរណ៍ជាមួយនឹងពាក្យ « អ្នកបានជួយសង្គ្រោះជីវិតខ្ញុំ សូមអរគុណ» ។...
ព័ត៌មានលំអិតលោក គិម ប៊ុនថាន់ ប្រធានក្លឹបជិះកង់ដើម្បីសហគមន៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សប្បុរសធម៌ជិះកង់ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាឆ្នាំទី៦ នឹងរៀបចំនៅចុងខែឧសភាខាងមុខនេះ ខណៈដែលពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាច្រើន ក្នុងប្រទេសកម្ពុជា ហើយកម្មវិធីចុះឈ្មោះសម្រាប់ការជិះកង់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បាន បិទបញ្ចប់ហើយ ជាមួយនឹងអ្នកចូលរួមជិត១ពាន់នាក់ ដែលអ្នកចូលរួមត្រូវបង់ថ្លៃការចុះឈ្មោះចំនួន១៥ដុល្លារអាមេរិក ដោយពួកគេទទួលបានកង់មួយ អាវយឺតមួយ រួមនឹងអាហារភេសជ្ជៈ។...
ព័ត៌មានលំអិតក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខេត្តសៀមរាប មានភ្ញៀវទេសចរមកទស្សនាប្រមាណជាង ១៣ ម៉ឺននាក់ មានការកើនឡើងជាងឆ្នាំ២០១៨ ដែលមានត្រឹមតែជិត ៩ម៉ឺននាក់ប៉ុណ្ណោះ។ បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍សៀមរាប បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរនេះ គឺរាប់ចាប់ថ្ងៃទី ១១ដល់ថ្ងៃទី១៥ ខែ...
ព័ត៌មានលំអិតលោក លឹម គង់ មេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោកសប្បាយចិត្តណាស់ លោកចង់ធ្វើតែប្រាសាទ មួយជីវិតលោកនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យតែនៅមានកម្លាំង ព្រោះលោកចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក ហើយលោកពិតជាមានការសោកស្តាយណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ លោកចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់លោក។ លោក លឹម គង់ បានបញ្ជាក់ទៀតថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.