លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារទេសចរណ៍ ដឹកជញ្ជូន និងមគ្គទ្ទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្ននេះយើងឃើញថា ភ្ញៀវទេសមកកម្សាន្តនៅខេត្តសៀមរាបមានការថយចុះជាងមុន ជាពិសេសទេសចរជនជាតិកូរ៉េ ដូច្នេះគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែរួមគ្នាបង្កើតផលិតផលទេចរណ៍ថ្មីនិងរៀបចំអ្វីដែលជាត្រូវការនិងការចូលចិត្តរបស់អ្នកទេសចរជាពិសេសអ្នកទេសចិននិងកូរ៉េដែលជាទីផ្សារទេសចរណ៍ធំៗនៅក្នុងតំបន់ ដូច្នេះ តាមរយៈនេះ សុំឱ្យអាជ្ញាធរខេត្តសៀមរាប គួររៀបចំការតុបតែងលម្អ តាមរយៈការដាំផ្កាលម្អតាមដងផ្លូវសំខាន់ៗនៅក្នុងក្រុងសៀមរាប ពិសេសផ្លូវចេញពីអាកាសយានដ្ឋានមកទីក្រុងសៀមរាប ពីអាកាសយានដ្ឋានមកតំបន់អង្គរ ក៏ដូចជាផ្លូវនៅក្នុងទីក្រុងសៀមរាបទាំងមូល ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាគោលដៅទេសចរណ៍នេះកាន់តែច្រើន...
ព័ត៌មានលំអិតដោយឡែកនៅព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន ទទួលជួប លោក មឿន ញ្ញាណ អ្នកជំនាញថតរូប ឯកសារសត្វ នៅក្នុងប្រទេសកម្ពុជា រយៈពេល ៣០ឆ្នាំមកហើយ...
ព័ត៌មានលំអិតកោដ្ឋដាក់អដ្ឋិធាតុ ចំនួន២ ត្រូវបានក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយឃើញនៅក្នុងបរិវេណប្រាសាទបន្ទាយក្តី ក្នុងខេត្តសៀមរាប ដែលបានកប់នៅជាប់ប៉មខឿនព្រះពុទ្ធសាសនា នៅថ្ងៃទី១២ខែសីហាឆ្នាំ២០១៩។ តាមការឲ្យដឹងពីលោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានបញ្ជាក់ថាកោដ្ឋដាក់អដ្ឋិធាតុ ចំនួន២ នេះ ក្រុមកំណាយនៅមិនទាន់កំណត់បានទេថា ស្ថិតក្នុងសម័យកាលណា ដោយរងចាំការសិក្សាស្រាវជ្រាវបន្ថែមទៀត។ លោក បានបន្តថា...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ឈប់ទាំងស្រុង នូវការប្រកបរបរដាក់ជួលអង្រឹង និងកន្ទេលអង្គុយលេង របស់ប្រជាពលរដ្ឋនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត រួមមាន នៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងវាលស្មៅតាមកសិន្ធុអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។ ការបញ្ឈប់ លែងឲ្យមានការប្រកបរបរអាជីវកម្មនេះ បានចេញសេចក្ដីសម្រេចក្រោមហេតុផលថា ការដាក់ជួលកន្ទេល និងអង្រឹង លំហែកាយ រួមនិងលក់ចំណីអាហារ...
ព័ត៌មានលំអិតឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ប្រធានាធិបតី សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា និងលោកជំទាវ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បានអញ្ញើញដល់ខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព ដើម្បីទស្សនាប្រាសាទបាយ័ននិងប្រាសាទអង្គរវត្ត ដែលជាកំពូលស្ថាបត្យកម្ម កេរដំណែលដូនតាខ្មែរ និងជាបេតិកភណ្ឌនៃមនុស្សជាតិ ។ លោក ឡុង កុសល...
ព័ត៌មានលំអិតថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីគម្រោងនៃការរៀបចំមហោស្រពដែលហៅថា បុណ្យរួម កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ លោក សុង សេង ប្រធានមជ្ឈមណ្ឌលបេតិកភ័ណ្ឌរបស់អង្គការសិល្បៈខ្មែរអមតៈ ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា ព្រឹត្តិការណ៍មហោស្រពតន្ត្រីបូរាណថ្មី លើកទី២ ដែលគេឲ្យឈ្មោះថា បុណ្យរួម គ្រោងនឹងប្រារព្ធឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា...
ព័ត៌មានលំអិតមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួង ព័ត៌មាន លើកទី៨ ឆ្នាំ ២០១៩ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ និងការប្រកាសជ័យលាភី ម្ចាស់ពានរង្វាន់ហើយ កាលព្រឹកថ្ងៃទី០៤ ខែ សីហានេះ នាសាលមហោស្រពចតុមុខ ក្រោមវត្តមានអញ្ជើញជាអធិបតី ឯឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន...
ព័ត៌មានលំអិតបដិមាព្រះសិវៈរាំ ដែលមានកម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ , ព្រះភក្ត្រ៥ , ព្រះហស្ថ១០ ដែលមានប្រភពមកពីប្រាសាទក្រហមនៅកោះកេរ នាស.វ.ទី១០នៃគ.ស ស្ថិតក្នុងសភាពបាក់បែកចំនួន ១០.០០០បំណែក ហើយបច្ចុប្បន្ននេះ កំពុងត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ , អាជ្ញា ធរ ជាតិអប្សរា , សារៈមន្ទីរជាតិភ្នំពេញ...
ព័ត៌មានលំអិតកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ចំនួន៣,៥០០នាក់ បានមកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរលើកទី ៦ (Khmer Empire Marathon) ឆ្នាំ២០១៩ នាវេលាម៉ោង៤ព្រឹកស្រាងៗ ថ្ងៃទី០៤ ខែសីហានេះ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា គោលបំណងនៃទិវារត់ប្រណាំងម៉ារ៉ាតុននាពេលនេះ ផ្ដោតសំខាន់លើការផ្សព្វផ្សាយ...
ព័ត៌មានលំអិតបាឋកថាស្ដីពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្ដ្រកម្ពុជា» ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ដែលមានអ្នកចូលរួមប្រមាណជាង៣០០អង្គ/នាក់។ វាគ្មិននៅក្នុងបាឋកថានេះគឺលោកសាស្ដ្រាចារ្យ អាំង ជូលាន នរវិទូ មានតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការនៅអាជ្ញាធរជាតិអប្សរា។ តាមការធ្វើបទបង្ហាញដោយយោងលើភស្ដុតាងប្រវត្តិសាស្ដ្រ អក្សរសាស្ត្រនិងនរៈវិទ្យា ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងជ្រាលជ្រៅជាមួយរាជការខ្មែរនាសម័យបុរាណ។ បើគេយកភស្ដុតាងដូចលើកខាងលើមកនិយាយ ជនជាតិដើមភាគតិចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជការ ទំនៀមទម្លាប់ប្រពៃណី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.