សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ពិធីសម្ពោធឆ្លងសង្ឃាសន: អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុងសៀមរាប 

ពិធីសម្ពោធឆ្លងសង្ឃាសន: អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអំពាវនាវបានដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជ្រើសរើសសមាជិកសភាតំណាងរាស្ត្រ អាណត្តិទី៧ សូមបងប្អូនបោះឆ្នោតទៅតាមឆន្ទ: ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់កាមេរ៉ាវីដេអូ រួមទាំងសម្ភារៈមួយចំនួន ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប

ក្នុងឱកាសចុះបំពេញបេសកកម្មការងារក្នុងពិធីស៉ុំព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅទីលានក្តារបែន ក្នុងរង្វង់ខាងមុខប្រាសាទអង្គរតូច ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់សម្ភារៈប្រើប្រាស់ និង Camera Video ថ្មី ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន នៅស្រុកជីក្រែង

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវ ញ៉ឹក ស៊ីម សមាជិកកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង សហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយនុស្សធមជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥នាក់ ក្នុងនោះស្រីចំនួន១១នាក់ មកពីឫស្សីលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម និងឃុំកំពង់ក្ដី ក្នុងស្រុកជីក្រែង ដែលក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម...

ព័ត៌មានលំអិត

ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្ត និងមកពីតាមបណ្ដាខេត្ដផ្សេងៗ បានចូលរួមយ៉ាងច្រើនកុះករ ដើម្បីដង្ហែរូបសំណាកព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ដែលជាផ្នែកមួយនៃពិធីរំឭកព្រះឧបការគុណព្រះអង្គ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២។ ព្រះតេជគុណកុសលមេធា ស៊ី សំណាង និមន្តមកពីរាជធានីភ្នំពេញ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រារព្ធពិធីរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១២ ដែលមានរយៈពេល០២ថ្ងៃ ស្ថិតនៅវត្តរាជបូព៌...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ មកពីកោះតៃវ៉ាន់ ប្រទេសចិន បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅតាមបែបបុរាណចិន ដោយឥតគិតថ្លៃ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ព្រមទាំងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប សរុប ១០២០គ្រួសារ។ ការពិនិត្យព្យាបាលនេះ ធ្វើឡើងនៅវត្តកំពង់ភ្លុក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋដែលចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ច ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ចំនួន៧៥គ្រួសារ បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ដែលមកពីសង្កាត់ស្លក្រាម សង្កាត់គោកចក និងសង្កាត់នគរធំ ដែលបានរស់នៅបណ្តោះអាសន្នលើដីសាធារណៈរបស់រដ្ឋ បានមកធ្វើចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ចដែលស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា។ លោក អឹប អ៊ាន់ ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា មានប្រសាសន៍ថា...

ព័ត៌មានលំអិត

បញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទិ៤

ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរងអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន...

ព័ត៌មានលំអិត

គ្រូពេទ្យវេជ្ជសាស្ត្រចិនបុរាណ សហការជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ

ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនបុរាណ និងមន្ទីរសុខាភិបាលខេត្តសៀមរាប ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ រយៈបេលពេញ១ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់ការថែរក្សាសុខភាព និងចូលរួមកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ ដែលមានប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ មកពីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបមកទទួលសេវា។ លោក លីវ ជីជៀ (LIU...

ព័ត៌មានលំអិត

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តពញាព្រហ្ម ក្នុងស្រុកជីក្រែង

ឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តកោសិយសិរីសេដ្ឋោ ហៅវត្តពញាព្រហ្មស្ថិត ក្នុងភូមិថ្នល់ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារចុះជួយស្រុកជីក្រែង គណៈកម្មការអាចារ្យវត្ត លោកយាយលោកតា មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន យាយជីតាជី ប្រជាពុទ្ធបរិស័ទ...

ព័ត៌មានលំអិត
Page 32 of 112 1 31 32 33 112

Recommended

សូម Like និង Follow ពួកយើង