សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ក្រុងសៀមរាប

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព និងមន្ត្រីរាជការ ចូលរួមកាន់បិណ្ឌជាមួយពុទ្ធបរិស័ទចំណុះជើងវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ក្នុងក្រុងសៀមរាប។ ឯកឧត្តម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប រួមគ្នាជាធ្លុងមួយ បន្តគាំទ្រ និងលើកទឹកចិត្តដល់វីរភាពកងទ័ពយើងដែលកំពុងឈរជើងការពារទឹកដី

អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា រួមគ្នាជាធ្លុងមួយ បន្តគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខយើងទាំងអស់ ដែលបាននឹងកំពុងបន្តឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតខាង ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ “សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា”...

ព័ត៌មានលំអិត

ជនភៀសសឹក ១ ៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១ ខែកញ្ញា

គិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ១ ៨៩០គ្រួសារ ស្មើនឹង ៦ ១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ ៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកចំនួន ៩៩០គ្រួសារ...

ព័ត៌មានលំអិត

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ

កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដឹកនាំដោយ ព្រះគ្រូ សាន សប្បាយ ចៅអធិការវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ ព្រះគ្រូ សាន សប្បាយ មានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា...

ព័ត៌មានលំអិត

ជនភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន

បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ រស់នៅក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានទទួលអំណោយជាស្បៀងអាហារពីមន្ត្រីសង្ឃខេត្តសៀមរាប និងសប្បុរសជន ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងនិងជាប្រធានក្រុមអ្នកពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ស្បៀងអាហារទាំងនេះទោះបីវាមិនច្រើន តែជាទឹកចិត្តមនុស្សធម៌ជួយគ្នាក្នុងគ្រាលំបាក ដោយចេញពីចិត្តរបស់យើងទាំងអស់គ្នា...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ និងសប្បុរសជនខ្មែរឥស្លាមខេត្តសៀមរាប ផ្តល់ម៉ូតូ៣គ្រឿង ជូនវីរកងទ័ព៣រូប ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប រួមជាមួយសប្បុរសជនខ្មែរឥស្លាមក្នុងខេត្ត បានប្រគល់ម៉ូតូថ្មីចំនួន ៣គ្រឿង ព្រមទាំងស្បៀងអាហារ និងថវិកាមួយចំនួនជូនដល់វីរកងទ័ព ៣រូប ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម អែល សៀត បានឱ្យដឹងថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៤៦គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីសប្បុរសជនតាមរយៈអាជ្ញាធរសង្កាត់

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៦ គ្រួសារ ដែលរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីសប្បុរសជននៃប្រទេសអូស្ត្រាលី និងព្រះគ្រូចៅអធិការវត្តប្រាសាទគោក ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃតាមរយៈអាជ្ញាធរមូលដ្ឋាន។ លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានលើកឡើងថា ការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌ និងជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ...

ព័ត៌មានលំអិត

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន៦រូប រស់នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។ ក្នុងឱកាសនោះ ឯកឧត្តម យូ...

ព័ត៌មានលំអិត

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំសហការី នាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ចែកជូនដល់បងប្អូនភៀសសឹកក្នុងសង្កាត់គោកចក ក្រុងសៀមរាប

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុករួម បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែកជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងស្រុកស្រីស្នំ ស្រុកក្រឡាញ់ និងក្រុងសៀមរាប និងត្រៀមត្រឡប់ទៅកាន់លំនៅឋានវិញ ដែលអំណោយទាំងនោះមានអាវយឺតចំនួន ១ ០០០អាវ និងម៉ាស់មួយចំនួនធំ។...

ព័ត៌មានលំអិត
Page 4 of 110 1 3 4 5 110

Recommended

សូម Like និង Follow ពួកយើង