សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

រដ្ឋបាលស្វយ័តក្វាងស៊ីឈួន នៃប្រទេសចិន ផ្ដល់ម៉ាសចំនួន២០កេះ ស្មើនឹង៤ម៉ឺនម៉ាសជូនរដ្ឋបាលខេត្តសៀមរាប

កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋបាលស្វយ័តក្វាងស៊ីឈួន តាមរយៈការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានផ្ដល់អំណោយជាម៉ាសចំនួន២០កេះ ស្មើនឹង៤ម៉ឺនម៉ាសជូនរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់រដ្ឋបាលខេត្តសៀមរាប ចំពោះការអនុវត្តវិធានការបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ ឯកឧត្តម លីវ ជឺជា អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប លើកឡើងថា ពិតជាមិនអាចបំភ្លេចបាននោះទេ ក្នុងព្រឹត្តិការណ៍ដំបូងនៃការផ្ទុះឡើង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជម្ងឺ

កាលពីថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២០ លោក ចៅ ម៉ៅមុនី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង សហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ។ ដោយមើលឃើញកង្វះខាតរបស់មណ្ឌលសុខភាព នូវអាល់កុល និង ម៉ាស់ សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារ ហើយការជួបសួរសុខទុក្ខនេះ គឺជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកសួតប្រភេទថ្មី...

ព័ត៌មានលំអិត

ក្លឹបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

អាកុល៦០០លីត្រ ម៉ាស់៥០ប្រអប់ គ្លីសេរីនចំនួន២៥ដប ទឹកអុកស៊ីសែនណេ៦០ដប ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ១០លានរៀល ត្រូវបានផ្តល់ជូនមន្ទីរសុខាភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដែលការចូលរួមទាំងនោះ គឺជាការបរិច្ចាគរបស់សមាជិកក្លឹបអាជីវកម្មកម្ពុជា។ លោក ប៉ុន បញ្ញា តំណាងក្លឹបអាជីវកម្មកម្ពុជា បានឲ្យដឹងថា នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជាការមើលឃើញផងដែរថា...

ព័ត៌មានលំអិត

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបប្រគល់សម្ភារៈមួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមបង្កាទប់ស្កាត់ការពារជម្ងឺកូវីដ១៩

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានទទួលសម្ភារៈមួយចំនួនពីសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប ។ លោក ឡាយ គីមសួរ បានឲ្យដឹងថា ការប្រគល់សម្ភារៈទាំងនេះ គឺជាការចូលរួមមួយផ្នែករបស់សមាគមសហគ្រិនវ័យក្មេងជាមួយរាជរដ្ឋភិបាលកម្ពុជា ដើម្បីចូលរួមបង្កាទប់ស្កាត់ការពារជម្ងឺកូវីដ១៩ ហើយការចូលរួមឧបត្ថមនេះ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអាល់កុល និងម៉ាស់ ចែកជូនក្រុមគ្រូពេទ្យនៅ មណ្ឌលសុខភាពចំនួន២ ក្នុងស្រុកបន្ទាយស្រី

កាលពីរសៀលថ្ងៃទី០៦ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាសៀមរាប តំណាងឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអាល់កុល និងម៉ាស់ ដែលជាអំណោយពីកាក បាទក្រហមកម្ពុជា ចែកជូនក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន២ក្នុងស្រុកបន្ទាយស្រី រួមមាន ៖ មណ្ឌលសុខភាព បន្ទាយស្រី...

ព័ត៌មានលំអិត

រយៈពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់

ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺ ដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំងបាន និងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់ ។ បើតាមលោក ឡៃ...

ព័ត៌មានលំអិត

លោកអធិការក្រុងសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងអង្ករ ចែកជូនប្រជាពលរដ្ឋខ្វះខាតជាង១០០គ្រួសារក្នុងសង្កាត់ចំនួន២

នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ លោក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតជាង១០០គ្រួសារ ស្ថិតក្នុងសង្កាត់គោកចក និងសង្កាត់នគរធំក្រុងសៀមរាប។ លោកអធិការនគរបាលក្រុង បានឲ្យដឹងថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោក ក៏ដូចនៅកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចចាត់វិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ...

ព័ត៌មានលំអិត

មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងក្រុមការងារ នាំយកអង្ករចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងក្រុងសៀមរាប បណ្ដាលពីជំងឺកូវីដ១៩

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងភរិយា ព្រមទាំងក្រុមការងារ បាននាំយកអង្គរ ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ លោកឧត្តមសេនីយ៍ទោ ខេង រ៉ា បញ្ជាក់ថា សកម្មភាពសប្បុរសធម៌នាពេលនេះ គឺដើម្បីជួយរំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បរិច្ចាគប្រាក់បៀវត្សប្រចាំខែទាំងអស់ រយៈពេល៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបរិច្ចាគប្រាក់បៀវត្សប្រចាំខែទាំងអស់ សម្រាប់រយៈពេល៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះបើយោងតាមលិខិតមួយច្បាប់ របស់ឯកឧត្តម នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ ក្នុងលិខិតនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ប្រាក់បៀវត្សប្រចាំខែរបស់ឯកឧត្តម ដែលបានកាត់ពន្ធរួចរាល់...

ព័ត៌មានលំអិត

ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជាស្រុកក្រឡាញ់ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពឃុំ ០៨កន្លែង

កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ បានចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន ០៨កន្លែង ស្ថិតក្នុងឃុំចំនួន៨ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងការចុះជួបសំណេះសំណាលនេះ ក្រុមការងារបានបែងចែកជា២ក្រុម ក្នុងនោះក្រុមទីមួយដឹកនាំដោយ លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាងលោកស្រី ម៉ននី...

ព័ត៌មានលំអិត
Page 83 of 110 1 82 83 84 110

Recommended

សូម Like និង Follow ពួកយើង