សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្តសៀមរាប ចុះជួបសួរសុខទុក្ខកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមជាច្រើននាក់ បានចុះជួបសួរសុខទុក្ខ...

ព័ត៌មានលំអិត

ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដកូរ៉េខាងត្បូង ប្រគល់អគារបណ្ណាល័យ ដល់សាលាក្នុងស្រុកពួក

ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដ មកពីសាកលវិទ្យាល័យកេម៉្យុង (Keimyung University) នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)បានប្រគល់អគារបណ្ណាល័យ រួមនិងសមទ្ធិផលមួយចំនួន ជូនដល់ សិស្សនៃសាលាបឋមសិក្សាយាង ស្ថិតនៅឃុំយាង ស្រុកពួក ខេត្ដសៀមរាប នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ លោក លី សង់យ៉ុង សាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យកេម៉្យុង...

ព័ត៌មានលំអិត

វត្តអង្គរខាងជើង ទទួលបានបង្គន់អនាម័យថ្មីបន្ថែម ២៤បន្ទប់ សម្រាប់ជាសម្បត្តិសាធារណៈ

វត្តអង្គរខាងជើង ឬវត្តឥន្ទបត្តបុរីអង្គរខាងជើង ស្ថិតនៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ទទួលបានបង្គន់អនាម័យសរុប ៣៣បន្ទប់ ក្នុងនោះ ជួសជុលចំនួន៨ បន្ទប់ និងសង់ថ្មីចំនួន ២៤បន្ទប់ ដោយមហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី ជាពុទ្ឋសាសនូបត្ថម្ភ ដើម្បីទុកប្រើប្រាស់ជាសម្បត្តិសាធារណៈ។ បង្គន់អនាម័យ ជួសជុល និងសង់ថ្មីសរុប ៣៣បន្ទប់នេះ ចំណាយថវិកាសរុបអស់ចំនួន៣១,៨៥៣ដុល្លារអាមេរិក...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍សប្បុរសធម៌ក្នុងថ្ងៃឆ្លងឆ្នាំសកលនៅខេត្តសៀមរាប បរិច្ចាគថវិកាជិត៤ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ

ពិធីរាត្រីសមោ-ស សប្បុរសធម៌មួយ នៅក្នុងរាត្រីឆ្លងឆ្នាំសកល ២០១៩ ឈានចូលឆ្នាំថ្មី ឆ្នាំ២០២០ នៅសណ្ឋាគារ ម៉េម័រ ផាលេស និងស្ប៉ា ក្រុងសៀមរាប រកបានថវិកាប្រមាណជិត ៤ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់កិច្ចដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ លោក ហ្វីលីប កៅ ស្ថាបនិកសណ្ឋាគារ ម៉េម័រ បានបង្ហាញថា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាបអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក សន សុផល ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោក សន សុផល អាយុ៥០ឆ្នាំ ដែលជាសមាជិកភាពកាកបាទក្រហមកម្ពុជា និងជាគ្រូឧទ្ទេសសាលាគរុកោសល្យវិក្រឹតការខេត្តសៀមរាប ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍បាក់កជើងខាងស្តាំកាបពីពេលថ្មីៗកន្លងទៅនេះ នៅចំណុច ភូមិតាវៀង សង្កាត់សាលាកំរើក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋនិងអាជ្ញាធរស្រុកប្រាសាទបាគង ដាំកូនឈើលិចទឹក ១ពាន់ដើម

នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៩ អាជ្ញាធរស្រុកប្រាសាទបាគង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រះសង្ឃ យុវជនកាកបាទក្រហមកម្ពុជា រួមនិងប្រជាពលរដ្ឋ សរុប ២៥០នាក់ បានចូលរួមដាំ កូនឈើរាំង និងផ្ទោល ចំនួន ១ពាន់ដើម លើផ្ទៃដីតំបន់លិចទឹកជិត ៣០ហិចតា ក្នុងភូមិសាស្រ្តឃុំកណ្តែក...

ព័ត៌មានលំអិត

សប្បុរសជននានា ឧបត្ថម្ភប្រាក់ជាង៥ម៉ឺនដុល្លារតាមរយៈយុទ្ធនាការ “រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩”

ព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩” ដោយ លោក នឹម ឈុន្នី រត់ក្នុងរយៈពេល១០ថ្ងៃ ពីទីរាជធានីភ្នំពេញ ដល់ខេត្ដសៀមរាប ប្រមូលបានថវិកាចំនួន ៥៥,០០០ដុល្លារ ដើម្បីចូលរួមជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលក្នុង១ឆ្នាំៗ មន្ទីរពេទ្យកុមារមួយនេះ ត្រូវការថវិកាប្រមាណជា ៦លាន ៥សែនដុល្លា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសង្គ្រោះសុខភាព...

ព័ត៌មានលំអិត

អតីតយុទ្ធជនស្រុកប្រាសាទបាគង ទទួលផ្ទះមួយខ្នងជាអំណោយរបស់សម្ដេចតេជោ

ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមួយខ្នង ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជាទីទ័លក្រ ក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាប របស់សម្តេចមហាសេនាបតីតេជោហ៊ុនសែន និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា។ លោក មុំ រ៉ាឌី ជាអតីតយុទ្ធជន និងមានពិការភាព ប្រពន្ធឈ្មោះ មាស ធូក មានកូន៣នាក់ រស់នៅភូមិ បង្កោង ឃុំ អំពិល...

ព័ត៌មានលំអិត

ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !

ថ្លែងមតិស្វាគមន៍ ចំពោះវត្តមានរបស់ក្រុមអ្នកស្ម័គ្រចិត្តផ្តល់ឈាមប្រមាណជា ជាង១០០នាក់ ដែលដឹកនាំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត សាខាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ (ចុងសប្តាហ៍) កន្លងមកនេះ នៅមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា ៖ ឆ្នាំ២០១៩នេះ...

ព័ត៌មានលំអិត

កុមាររងគ្រោះដោយសាររលាកភ្លើងនៅស្រុកស្វាយលើទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់កុមាររងគ្រោះដោយរលាកភ្លើងម្នាក់ ដែលមានទីលំនៅក្នុងភូមិខ្លាឃ្មុំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរសៀមរាប ។ ក្នុងឱកាសនោះដែរ លោក...

ព័ត៌មានលំអិត
Page 87 of 110 1 86 87 88 110

Recommended

សូម Like និង Follow ពួកយើង