សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

អតីតយុទ្ធជនក្រីក្រខេត្តសៀមរាប ទទួលបានអំណោយផ្ទះ០៤ខ្នង របស់សម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះចំនួន ០៤ខ្នង ដល់អតីតយុទ្ធជនក្រីក្រចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងស្រុកចំនួន០២ ក្នុងខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ អតីតយុទ្ធជនក្រីក្រចំនួន ០៤គ្រួសារ ដែលទទួលបានផ្ទះនាពេលនោះរួមមាន៖ ១.លោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំនួន០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់សម្តែងក្តីរីករាយនៅពេលទទួលបានអណ្តូងទឹកស្អាតពីសមាគម ROTARY

នៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩ក្នុងពិធីប្រគល់អណ្តូងទឹកចំនួន ១៥ អណ្តូង ជូនប្រជាពលរដ្ឋចំនួន ០៩ភូមិ ក្នុងឃុំស្នូល ស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម ROTARY អន្តរជាតិ តំបន់ ៣៤៦២ និងតំបន់ ៣៣៥០ ក្លិបរ៉ូតារី ភូលី / ក្លិបរ៉ូតារី សៀមរាប អង្គរ...

ព័ត៌មានលំអិត

ពលរដ្ឋជាង២ពាន់នាក់នៅស្រុកក្រឡាញ់ទទួលបានការពិគ្រោះនិងព្យាបាលរោគដោយមិនគិតថ្លៃ

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបជាង ២ពាន់នាក់ ក្នុងនោះរួមទាំងកុមារផង បានទទួលការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ នៅមណ្ឌលសុខភាពស្នួល ក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប។ សកម្មភាពមនុស្សធម៌នេះ មានការចូលរួមពីមន្ទីរសុខាភិបាលខេត្ដសៀមរាប សហការជាមួយ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប មន្ទីរពេទ្យកុមារអង្គរ និងក្រុមគ្រូពេទ្យមកពីប្រទេសចិន...

ព័ត៌មានលំអិត

ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង និងប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ទៅចែកជូនគ្រួសាររងគ្រោះមួយគ្រួសារ ដោយសារមានភ្លើងឆេះផ្ទះកាលពីពេលថ្មីៗនេះ ស្ថិតនៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោក ពៅ ប៊ុនធឿន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា...

ព័ត៌មានលំអិត

អ្នកគ្រូលោកគ្រូនិងសិស្សានុសិស្សជាង៥០០នាក់ ចូលរួមទិវាអប់រំសីលធម៌តាមលំអានព្រះពុទ្ឋសាសនាលើកទី២

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យអារញ្ញសាគរស៊ីអែហ្វស៊ី ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប មានរៀបចំ ទិវាអប់រំសីលធម៌តាមលំអានព្រះពុទ្ឋសាសនាលើកទី២ ដើម្បីបណ្តុះគុណធម៌ អប់រំសិលធម៌ ចរិយាធម៌ដល់ សិស្សានុសិស្សតាមសាលា ជាទំពាំងស្នងឬស្សីនាពេលអនាគត។ កម្មវិធីនេះ ដឹកនាំដោយព្រះតេជគុណ រតនឃោសកោ សោម សេរីឬទ្ឋី ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមមរតកព្រះពុទ្ឋសាសនា...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដូចដែលបានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានបង្ហាញនូវការសោកស្តាយ យ៉ាងខ្លាំង ចំពោះឧបទ្ទេវហេតុបាក់អគារសាលាឆាន់ នៅវត្តប្រាសាទគោកចកនេះ ដែលករណីនេះគ្មានអ្នកណាចង់ឱ្យកើតឡើងទេ ហេតុនេះមានតែសូមជូនពរបងប្អូនឆាប់បានជាសះស្បើយ ដើម្បីវិលត្រលប់ទីលំនៅស្ថានវិញ...

ព័ត៌មានលំអិត

ចំណងដៃ​អាពាហ៍ពិពាហ៍១០​ម៉ឺន​ដុល្លា ត្រូវបាន​បរិ​ចា្ច​គ​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

​នា​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោកជំទាវ កុយ សាលី​ណា ភរិយា​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ រួមទាំង​បុត្រ​-​បុត្រ​ធីតា ចៅៗ និង​ញាតិមិត្ត​មួយចំនួនទៀតបាន​នាំយក​ថវិកា​ចំនួន១០​ម៉ឺន​ដុល្លារ​អា​មេ​រិចដែល​បានមកពី​ទឹកចិត្តនៃ​ការចែករំលែក​ចេញពី​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​កូនប្រុស​ពៅ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​ចំនួន​២ក្នុង​ខេត្តសៀមរាប​។​ ​ក្នុងនោះ ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ​អា​មេ​រិច ត្រូវបាន​ឧបត្ថម្ភ​ជូន មន្ទីរពេទ្យ​កុមារ​អង្គរ ក្រុង​សៀមរាប និង​ចំនួន...

ព័ត៌មានលំអិត

ស្ត្រី​ផ្ទុកមេរោគ​អេដស៍និង​ពិការភ្នែក ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ អ្នកស្រី សុខ សំណាង អាយុ ៤៥​ឆ្នាំ ជា​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ពិការភ្នែក​ទាំងសងខាង រស់នៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប បានទទួល​អំណោយ​សប្បុរសធម៌ ពី​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួម​នឹង​វត្តមាន​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​ ​លោក សោ ស៊ី​ន្ធោ​រ...

ព័ត៌មានលំអិត

អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ ក្នុង​ខេត្តសៀមរាប ទទួលបាន​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ ក្នុងនោះ​ចំនួន ២២៦​នាក់ មកពី​១២​សង្កាត់​ក្នុង​ក្រុង​សៀមរាប , ចំនួន ៤៨​នាក់ មកពី​១៣​ឃុំ​ក្នុងស្រុក​ពួក និង ចំនួន​៣១​នាក់ មកពី​៧​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ទទួលបាន​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩​នេះ ក្រោម​អធិបតីភាព​លោកជំទាវ ទាង អេង ទៀ​សីហា...

ព័ត៌មានលំអិត

ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

​កាលពី​រសៀល​ថ្ងៃទី​២២ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រុមហ៊ុន​តូយ៉ូតា ខេ​ម​បូ​ឌា បាន​នាំយក​នូវ​ថវិកា​សប្បុរ​ស​ធម៌ ចំនួន ១៥.០០០​ដុល្លារ​អាមេរិក ដែល​ទទួលបាន​ពី​ការប្រគុំ​តន្ត្រី តូយ៉ូតា ក្លា​ស៊ិ​ក យកមក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ដើម្បី​ជួយ​ទ្រទ្រង់​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរពេទ្យ​ក្នុង​ការផ្តល់សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ និង​ប្រកបដោយ​គុណភាព​ដល់​កុមារ​មកពី​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​។​ ​លោក ឧកញ៉ា គង់ នួន ប្រធាន​ក្រុ​ហ៊ុន​តូយ៉ូតា...

ព័ត៌មានលំអិត
Page 88 of 110 1 87 88 89 110

Recommended

សូម Like និង Follow ពួកយើង