នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ ចំនួន៧៣គ្រួសារ រស់នៅក្នុងឃុំចំនួន៧ រួមមាន៖ ឃុំអំពិល ឃុំបាគង ឃុំកណ្ដែក ឃុំមានជ័យ ឃុំរលួស ឃុំកំពង់ភ្លុក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេច មហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត...
ព័ត៌មានលំអិតអាគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន១២បន្ទប់ ក្នុងអនុវិទ្យាល័យក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ជាអំណោយរបស់សប្បុរសជនក្រៅ និងក្នុងប្រទេស ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ឆង់...
ព័ត៌មានលំអិតសាសនិកឥស្លាមខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងទទួលស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន រួមនឹងការឡើងសូត្រព្រះគម្ពីរ រអាល់គូរអាន ការសម្តែងចម្រៀងជាក្រុមៗរបស់ប្អូនៗសិស្សានុសិស្ស ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានសាសនាឥស្លាមខេត្តស្តីទី រួមនឹងអាជ្ញាធរមូលដ្ឋាន បងប្អូនខ្មែរឥស្លាម និងសិស្សានុសិស្សជាច្រើន។ ឯកឧត្តម...
ព័ត៌មានលំអិតថវិកាចំនួន ២ ៦០០០ដុល្លារ រួមនឹងសម្ភារៈសិក្សាមួយចំនួនទៀត ដែលប្រមូលបានពីកម្មវិធីគម្រោងអង្គរ និងសប្បុរសជននៃប្រទេសកូរ៉េ ត្រូវបានប្រគល់ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលពិធីប្រគល់ធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កង់ចំនួន ១.០១៨គ្រឿង ជាអំណោយរបស់អង្គការនានាមកពីក្រៅប្រទេស ត្រូវបានផ្ដល់ជូនសិស្សានុសិស្សមានជីវភាពខ្វះខាតមកពីតាមបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្តសៀមរាប តាមរយៈអង្គការសុបិន្ដសហគមន៍កម្ពុជា ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរទៅសាលា លើកទឹកចិត្ដឱ្យពួកគាត់បន្ដខិតខំរៀនសូត្រ ដែលពិធីប្រគល់នេះ ធ្វើឡើងនៅសាលាគរុកោសល និងវិក្រឹតការខេត្ត ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។ លោកស្រី ជេនណី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ង៉ូវ សេងកាក់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចូលរួមគោរពវិញ្ញណក្ខន្ធ និងនាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារសព លោកអនុសេនីយ៍ឯក អ៊ុក ផាន្នី ប្រធានអង្គភាពសន្តិសុខ...
ព័ត៌មានលំអិតកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ជាច្រើននាក់ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីទុកជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈមន្ទីរមន្ទីរពេទ្យមួយនេះកំពុងមានតម្រូវការខ្ពស់លើការប្រើប្រាស់ឈាម ដើម្បីសង្គ្រោះជីវិតអ្នកជំងឺមកពីគ្រប់ទិសទីដែលមករកសេវានៅមន្ទីរមួយនេះ។ លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដ មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មានអ្នកមករកការព្យាបាលច្រើនជាងមន្ទីរពេទ្យខេត្ដផ្សេងៗទៀត ដោយក្នុងមួយថ្ងៃៗមានអ្នកមកពិគ្រោះជំងឺប្រមាណ៥០០នាក់ អ្នកសម្រាកពេទ្យប្រហែល៥០០នាក់...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ យាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៨.០០០អង្គនាក់ បានចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជា ក្នុងក្រុងសៀមរាប និងពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ២៥០អង្គ នៅវត្តដំណាក់ ក្រុងសៀមរាប។ សូមជម្រាបថា ការដង្ហែពិធីបុណ្យមាឃបូជានេះ...
ព័ត៌មានលំអិតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប បានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ទេសនាមហាវេសន្តរជាតក និងរាប់បាត្រព្រះសង្ឃ១០៨អង្គ ដោយកៀងគរបច្ច័យបានជាង ២មុឺនដុល្លារ សម្រាប់ទុកសាងសង់ផ្លូវបេតុង១ខ្សែចូលទៅក្នុងវត្ត។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា កម្មវិធីទាំង៣ខាងលើ ប្រារព្ធឡើងក្នុងន័យដើម្បីបង្កើនសាមគ្គីធម៌រវាងព្រះពុទ្ធសាសនា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.