សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប បាន​មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន​និង​មន្ទីរពេទ្យ​Show Chan Memorial hospital មាន​ចំនួន​១៦​នាក់ បានធ្វើការ​ពិនិត្យ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​០៧​ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ដ និង​មណ្ឌល​សុខភាព​ស្រុក​បន្ទាយស្រី ដែល​ការព្យាបាល​នេះ​ជា​ប្រភេទ​ជំងឺ​ទូទៅ ក្នុងនោះ​មាន​ពិនិត្យ​អេកូ ផងដែរ ហើយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ...

ព័ត៌មានលំអិត

តំណាងរាស្ត្រ​ខេត្តសៀមរាប ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក ស្រុក​ពួក​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ តំណាងរាស្ត្រ​ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ និង​លោកជំទាវ ព្រមទាំង​ក្រុមការងារ បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក ចំនួន​៣០០​គ្រួសារ ស្ថិតនៅ​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​ ​ក្នុងឱកាស​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​នាពេលនោះ ឯកឧត្តម...

ព័ត៌មានលំអិត

ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង នាំយក​អំណោយ​មនុស្សធម៌ ជូន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​

​នៅ​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៩​នេះ លោក សូរ ប្លា​តុង ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង និង​លោក ទៀប ប៊ុន​ឈួ​យ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង និង ក្រុមការងារ បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ ថវិកា​មនុស្សធម៌ របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់រ​បើក​ដំបូលផ្ទះ​ចំនួន ២​គ្រួសារ...

ព័ត៌មានលំអិត

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប នាំយក​ម្ហូបអាហារ នំចំណី និង​ថវិកា​ខ្លះៗ​ទៅជូន​អង្គភាព​កងទ័ព​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ព្រះសង្ឃ​និង​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដឹកនាំ​ដោយ​ព្រះគ្រូ​វិជ័យ​រង្សី ឡា​ច លាង សាសន​ធ​រោ ព្រះគ្រូ​អនុ​ក្រុង​សៀមរាប និង ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស ហៅ​វត្ត​ថ្មី​រួម ជាមួយ​ព្រះគ្រូ​ចៅអធិការ​បណ្តា​វត្ត​មួយចំនួន និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប បាន​ប្រមូល​និង​នាំយក​ម្ហូបអាហារ នំអន្សម គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ថវិកា​មួយចំនួន​ទៅជូន​ដល់​អង្គភាព​ទ័ព​កំពុង​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​អន្លុងវែង...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ដែល​អមដំណើរ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឡាក់ មួយ​ស៊ា​ង អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព នៃ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត មួង ណារិន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក​អភិបាលស្រុក​អង្គរជុំ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដោយ​នាំយកទៅ​ជាមួយ​ឱសថ​និង​បរិក្ខា​ពេទ្យ...

ព័ត៌មានលំអិត

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​ក្រឡាញ់ហើយ​សន្យា​ធ្វើ​ស្ពានបេតុងជំនួស​ស្ពានឈើ​ដែល​បាន​បាក់​ដោយ​ទឹកជំនន់​នេះ​

​នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោកជំទាវ ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ បាន​នាំយក​អង្ករ​ចំនួន​៤​តោន​កន្លះ , ត្រីខ​៤៥០​យួរ , មី​២៧​កេះ​ធំ , ទឹក​សុទ្ធ​៤៥០​យួរ , សារុង​៤៥០...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាប​នាំយក​ថវិកា​មនុស្សធម៌ជូន​ជនរងគ្រោះ​ដោយ​រលាកភ្លើង​នៃ​ការផ្ទុះ​ហ្គាស​

នៅ​រសៀល​ថ្ងៃ​ពុធ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​នាំយក​ថវិកា​មនុស្សធម៌​ផ្ដល់ជូន​ដល់​លោក ហួត មុន្នី​ពិសាខ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​រងគ្រោះ​ផ្ទុះ​ធុង​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​មរណភាព​របស់​ឈ្មោះ មឿ​ន វិចិត្រ ហៅ កុយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ដែល​បានទទួល​រងគ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គាស កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៩​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម...

ព័ត៌មានលំអិត

ការសាងផ្នួសជាសង្ឃ ដើម្បីសងគុណមាតា-បិតា គឺជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបានពុទ្ធសាសនិកជន ថែរក្សាដោយការបដិបត្តិរហូតដល់បច្ចុប្បន្ននេះ

ការបំពេញបព្វជា ជាបព្វជិត ឬនិយាយជាសាមញ្ញដែលថា ការសាងផ្នួសជាសង្ឃ-សាមណេ គឺជាឧបនិស្ស័យរបស់បុគ្គលដែលជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បើទោះជាក្នុងថេរៈវេលាវែងឬខ្លីក៏ដោយ រមែងទទួលបានផលបុណ្យយ៉ាងធំធេង ។ សេចក្តីជ្រះថ្លានៃបុគ្គលមានឧបនិស្ស័យក្នុងការសាងផ្នួស ជាភិក្ខុសាមណេ គង់សិក្សារៀនសូត្រធម៌-វិន័យតាមទីអារាមនានាដោយក្តីអំណត់ព្យាយាម បដិបត្តិជាសាវៈនៃព្រះសម្មាសម្ពុទ្ធ គឺជាការកម្រណាស់ ដែលបុគ្គលជាទូទៅ មិនងាយអាចអនុវត្តបាននោះទេ ។ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សមាជិកថេរសភាសង្ឃជាន់ខ្ពស់...

ព័ត៌មានលំអិត

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា សុខសន្តិភាព​

​នា​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ឹង ហឿន ប្រ​ធា​ម​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​រួមគ្នា​ថែរក្សា សុខសន្តិភាព បាន​ស្ថិតស្ថេរ​គង់វង្ស សំដៅ​បន្ត​ជំរុញ​ល្បឿន​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​មានការ រីកចម្រើន​ថែម ទៀត​នោះ​។​ ​ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ឯកឧត្តម បាន អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​ចន្ទ​រាម ហៅ​វត្ត​ត្រកៀត ភូមិ​ត្រគៀក ឃុំ​មុខ​ម៉ែន...

ព័ត៌មានលំអិត
Page 91 of 110 1 90 91 92 110

Recommended

សូម Like និង Follow ពួកយើង