រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អ្នកបើកបរ និងអ្នកដំណើរជិត ៧មុឺននាក់ បានឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code ស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តសៀមរាប នេះបើយោងតាមការបូកសរុបរបាយការណ៍ប្រចាំថ្ងៃ របស់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប។ គួររំលឹកថា ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ...
ព័ត៌មានលំអិតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀសីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងសម្រាបរៀបចំទុកបញ្ចុះសពជូនសាសនិកឥស្លាមក្នុងខេត្ត ក្នុងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប។...
ព័ត៌មានលំអិតព្រះតេជគុណ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា ក្រុងសៀមរាប មានសង្ឃីដីកានៅថ្ងៃទី២៩ ខែមីនានេះថា ក្រោយពីមានការណែនាំ ពីក្រសួងធម្មការ និងសាសនា គ្រប់វត្ដអារាមទាំងអស់បានអនុវត្ដសកម្មការងារនេះជាប់ជាប្រចាំនូវការទូងស្គរ វាយជួង វាយរគាំង ជាប្រចាំតាមម៉ោងកំណត់ និងប្រចាំថ្ងៃរបស់ក្រសួងធម្មការបានជូនដំណឹង។ ការអនុវត្ដវិធានការណ៍តាមគោលការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលនេះ គឺធ្វើឡើងមិនមែននៅតែក្នុងប្រទេសកម្ពុជានោះទេ សូម្បីលើពិភពលោក៍មានការដាស់ស្មារតីពលរដ្ឋ...
ព័ត៌មានលំអិតអ្នកលក់នំបញ្ចុកនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រីចំនួន២គ្រួសារ មានសមាជិក៨នាក់ ដែលបានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីយកសំណាកទៅធ្វើតេស្តលើកទី១ លទ្ធផលបង្ហាញថា ពួកគាត់អវិជ្ជមានទាំងអស់។ នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គម ហ្វេលប៊ុកផេកផ្ទាល់ខ្លួនរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ។ ក្នុងខ្លឹមថានោះដែរលោក ឃឹម ហ្វីណង់ បានបន្ថែមថា...
ព័ត៌មានលំអិតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារស្រាវជ្រាវ និងត្រួតពិនិត្យតាមដានបុគ្គលសង្ស័យមានផ្ទុកកូវីដ-១៩ ធ្វើការផ្សព្វផ្សាយ និងណែនាំដល់ក្រុមការងារប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម ដែលឈរជើងប្រចាំការនៅតាមដងផ្លូវជាតិលេខ៦ ស្ថិតនៅព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ-ខេត្តសៀមរាប និងព្រំប្រទល់ស្រុកក្រឡាញ់...
ព័ត៌មានលំអិតមន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះពិជ័យរង្សី ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប និងព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានយកស្បៀងអាហារមួយចំនួនជូនដល់ប្រជាការពារភូមិ និងនគរបាលនៅតាមគោលដៅការពារព្រំប្រទល់ភូមិគោកបេង និងភូមិគោកត្នោត សង្កាត់គោកចក ខេត្តសៀមរាប បន្ទាប់មកអាជ្ញាធរខេត្តបានផ្អាកបណ្តោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក...
ព័ត៌មានលំអិតដើម្បីរួមចំណែកក្នុងយុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលបាននឹងកំពុងយាយីនៅក្នុងសហគមន៍នៃបណ្ដារាជធានី ខេត្តមួយចំនួននោះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បាននាំអំណោយមនុស្សធម៌ រួមមាន ៖ មី ៦០កេស , ទឹកសុទ្ធ ២០០យួរ , ម៉ាស៊ីនបាញ់អាល់កុល ០១គ្រឿង...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួន រួមមាន ៖ អង្ករចំនួន០២តោន , ទឹកត្រីកំពតចំនួន២២០យួរ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត និងព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តកេសរារាម បានដឹកនាំក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប និង ព្រះគ្រូចៅអធិការវត្តក្នុងខេត្តមួយចំនួនទៀត បាននាំយកអាល់កុល១ធុង ចំណុះ៣០លីត្រ , ម៉ាស់៥ប្រអប់...
ព័ត៌មានលំអិតលោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក ក្រុងសៀមរាប បានអះអាងថា បុរសម្នាក់អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលក្រសួងសុខាភិបាល បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.