រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៃក្រុងសៀមរាប

យុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជាអំណោយរបស់ប្រទេសចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រហមនៃក្រុងសៀមរាប រួមមាន ៖ ភូមិសាស្រ្តសង្កាត់ស្លក្រាម , សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ , ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ...

ព័ត៌មានលំអិត

ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន នាំយកអំណោយមួយចំនួនចែកជូនដល់ស្រ្តីសម្រាលកូន ចំនួន ៣៩នាក់ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

នាព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ពៅ ស៊ា ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប រួមនឹងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនផ្ដល់ជូនស្ត្រីទើបសម្រាលកូន ចំនួន ៣៩នាក់ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ៣៥គ្រួសារ នៅសង្កាត់សាលាកំរើកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ រួមជាមួយគណៈកម្មការវត្តដឹកនាំដោយ ឧបាសក ង៉ែត យ៉ិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសមុហ៍គណខេត្ត ព្រះរាជាគណៈ និងជាព្រះចៅអធិការវត្ត ចំនួន៤ ក្នុងក្រុងសៀមរាប លោក សាម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់

សៀមរាប៖ អាជ្ញាធរខេត្តបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា "តំបន់ក្រហម" ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់ ។ ក្នុងការចុះត្រួតពិនិត្យនោះ ដែលដឹកនាំដោយ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃក្នុងទូទាំងខេត្តនិយាយរួម និង ដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧...

ព័ត៌មានលំអិត

មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ចុះអនុវត្តវិធានការជីវសុវត្ថិភាពបាញ់ថ្នាំនៅតាមផ្សារក្នុងសង្កាត់ជ្រាវ

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ទទួលបន្ទុកក្រុមការងារស្រាវជ្រាវកូវីដ-១៩ ក្នុងសង្កាត់ជ្រាវ ក្រុង/សៀមរាប និងលោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយមន្ត្រីជំនាញក្រោមឱវាទ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទផ្សារកំពង់ក្តីរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវកនៅក្នុងផ្សារនេះវិជ្ជមានកូវិដជាបន្តបន្ទាប់

អាជ្ញាធរខេត្តសៀមរាបថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទជាលើកទី២ នូវផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល០២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង

កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះខេត្ត ចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងតំបន់លឿងទុំក្រុងសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនចង់ទទួលការផាកពិន័យ និង ការដាក់ទោសតាមច្បាប់ទេនោះ

តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩ អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត...

ព័ត៌មានលំអិត

អភិបាលក្រុងសៀមរាប ណែនាំអោយអាជីវករលក់ដូរទំនិញគ្រប់ប្រភេទក្នុងក្រុងសៀមរាប ត្រូវតែលក់វិចខ្ចប់ជូនដល់ភ្ញៀវ

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានណែនាំអោយអាជីវករទាំងអស់ក្នុងក្រុងសៀមរាបត្រូវលក់ដោយការវិចខ្ចប់ជូនដល់ភ្ញៀវ ដើម្បីជាចូលរួមទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩ និងដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅក្នុងសហគមន៍ ខណៈដែលក្រុងទេសចរណ៍មួយនេះមានការឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ លោកអភិបាលក្រុងសៀមរាប លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យមើលគោលដៅបិទខ្ទប់ និងល្បាតពិនិត្យមើលការអនុវត្តន៍ នៃការកំណត់ “តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី១៣...

ព័ត៌មានលំអិត
Page 5 of 27 1 4 5 6 27

Recommended

សូម Like និង Follow ពួកយើង