ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ រួមជាមួយ គណៈកម្មការអន្ដរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរចក្រទ្វារព្រំដែនអន្ដរជាតិទូទាំងប្រទេស ហៅកាត់ថា “គ អ ច ទ” បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជូនដល់មន្ដ្រីកម្លាំងសមត្ថកិច្ច បុគ្គលិក និងអ្នកពាក់ព័ន្ធតាមច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប- អង្គរ។...
ព័ត៌មានលំអិតក្រុមសិល្បៈមហាជនប្រមាណជិត ២០០នាក់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប។ ក្រុមសិល្បៈមហាជនដែលបានបញ្ចប់ការបណ្តុះបណ្ដាលនេះ បានបង្ហាញថា ពួកគាត់ពិតជាមានក្ដីរីករាយណាស់ ចំពោះការទទួលបានការបណ្ដុះបណ្ដាលនេះ ព្រោះពួកគាត់មានការស្រលាញ់សិល្បៈ វប្បធម៌ខ្មែរតាំងពីនៅតូច ទើបពួកគាត់បានចូលរួមក្នុងការបណ្ដុះបណ្ដាលការសម្ដែងរបាំក្បាច់បុរាណខ្មែរនេះ ដើម្បីចូលរួមអភិរក្សថែរក្សាវិស័យសិល្បៈបុរាណឱ្យបានគង់វង្ស តទៅជំនាន់ក្រោយៗទៀត។ ពួកគាត់បង្ហាញទៀតថា...
ព័ត៌មានលំអិតក្នុងពិធីប្រគល់វិញ្ញាណបណ្ណបត្របញ្ចប់កម្រិតមត្ដេយ្យសិក្សា និងបឋមសិក្សានៃសាលាអារីហ្សូន ខេត្ដសៀមរាប នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច ដែលត្រូវបន្តរួមគ្នាគាំទ្រ និងអភិវឌ្ឍ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត។ លោក...
ព័ត៌មានលំអិតគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ៣៤គ្រួសារ និងសិស្សានុសិស្សមានការលំបាកចំនួន ៣០នាក់ បានទទួលអំណោយជាស្បៀងអាហារ កង់ ថវិកា និងសម្ភារៈ ដែលជាកញ្ចប់ថវិកាសេវាសង្គម របស់រដ្ឋបាល ឆ្នាំ២០២៤ ស្ថិតនៅសាលាស្រុកក្រឡាញ់ នាថ្ងៃទី២៨ ខែសីហា ឆ្នំា២០២៤។ តាមការឱ្យដឹងពីលោក សុខ ណារ៉េត...
ព័ត៌មានលំអិតអង្គភាពស៊ីម៉ាក់ក្រោមកិច្ចសហការគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នារសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន(SESU) ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និង លោកស្រី អេរិ កូមុកៃ (Eri Komukai ) ទីប្រឹក្សាជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន...
ព័ត៌មានលំអិតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្ដសៀមរាប ស្ថិតនៅភូមិស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង នាថ្ងៃទី១៩ខែសីហាឆ្នាំ២០២៤ ក្រោមអធីបតី ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា និងលោក លី...
ព័ត៌មានលំអិតនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលស្រុកស្រីស្នំ រដ្ឋបាលព្រៃឈើ ក្រុមការងារយុវជនចុះមូលដ្ឋានស្រុកស្រីស្នំ យុវជនស្ម័គ្រចិត្ត ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាង៨០០អង្គ/នាក់ បានសហការគ្នាដាំកូនឈើចំរុះ១០.០០០ដើម នៅព្រៃសហគមន៍អូរទឹកចេញ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីស្ដារព្រៃឈើឡើង និងបំផុសស្មារតីប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ រួមគ្នាថែរក្សាព្រៃឈើ និងស្រឡាញ់បរិស្ថានតាមរយ:ការដដើមឈើនៅតាមភូមិឋាន...
ព័ត៌មានលំអិតគម្រោងមេធាវីដល់មូលដ្ឋាន នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ ដែលការផ្សព្វផ្សាយនេះធ្វើឡើងនៅសាលាខេត្ដសៀមរាប នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំពី ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី អាណត្តិទី១៣ និងទី១៤ និងលោក ង៉ូវ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប បានបន្តដឹកនាំយុវជន និងសិស្សានុសិស្ស ដោយមានការចូលរួមពីវិស័យឯកជនជាច្រើននាក់ រួមគ្នាដាំកូនឈើប្រភេទដើមក្ងោកប្រមាណ ២០០ដើម នៅតាមដងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដើម្បីជាការជំរុញ និងលើកសោភ័ណ្ឌភាពតំបន់ទេសចរណ៍ និងបង្កើតភាពបៃតងនៅតាមដងផ្លូវក្នុងក្រុងទាំងមូល។ លោក យុន...
ព័ត៌មានលំអិតនៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា បានបើកវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយអង្គភាពស៊ីម៉ាក់នឹងផ្ដល់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះនៃការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្រ្តីជំនាញអ៊ុយក្រែនចំនួន១៤រូប។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ក្នុងការកសាងសមត្ថភាពជំនាញលេីការប្រេីប្រាស់គ្រឿងចក្រកម្ទេចមីន ដេីម្បីបង្កេីនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។ លោក សានុអិ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.