ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

“សង្ក្រាន្ដវិទ្យាល័យ” ជាការជំរុញដល់យុវជនស្គាល់កាន់តែច្បាស់នូវប្រពៃណី និងវប្បធម៌របស់ខ្លួន ចេះអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស

“សង្ក្រាន្ដវិទ្យាល័យ” គឺជាការប្រមូលផ្ដុំនូវប្រពៃណី វប្បធម៌ និងអរិយធម៌ខ្មែរ បង្ហាញដល់យុវជនខ្មែរជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់នូវវប្បធម៌ ប្រពៃណីរបស់ខ្លួន និងចេះចូលរួមអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស។ នេះបើតាមការលើកឡើងរបស់លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទសពួក ស្រុកពួក ខេត្តសៀមរាប។ ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីជួបជុំរឹតចំណងសាមគ្គីភាព មិត្តភាពលើកទី៦ នៃអតីតយុវសិស្សខេត្តសៀមរាប ឌីប្លូម ឆ្នាំ១៩៨៥ និង បាក់ឌុប ឆ្នាំ១៩៨៨

ថ្នាក់ដឹកនាំខេត្តជាច្រើនរូប ដែលជាអតីតសិស្សរួមជំនាន់សាលាមធ្យមសិក្សាកំរិត២ វត្តដំណាក់ និងមធ្យមសិក្សាកំរិត៣ ១០មករា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បានរៀបចំកម្មវិធីជួបជុំជាមួយអតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ឌីប្លូម ឆ្នាំ១៩៨៥ និងបាក់ឌុប ឆ្នាំ១៩៨៨ រួមក្រុម បើកចិត្ត រក្សាមិត្តភាព លើកទី៦ ដើម្បីបង្ហាញពីការគោរព តបស្នងសងគុណដល់លោកគ្រូអ្នកគ្រូ ដែលបានធ្វើឡើងនៅសណ្ឋាគារ រី ខេត្តសៀមរាប។...

ព័ត៌មានលំអិត

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាការអភិវឌ្ឍនូវការងារអប់រំកាយ និងកីឡាឲ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយ និងកីឡារបស់សិស្ស និស្សិត យុវជន និងមហាជនប្រកបដោយគុណភាព និងប្រសិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។ ក្នុងឱកាសប្រារព្ធធ្វើទិវាអប់រំកាយ និងកីឡានៅសាលាបឋមសិក្សាមុខនាគ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៩...

ព័ត៌មានលំអិត

សប្បុរសនៃប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរលើង ក្រុងសៀមរាប

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សប្បុរសជនមកពីវិទ្យាល័យអ៊ូវេដា ខេត្តណាកាណុ ប្រទេសជប៉ុន បានធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរំលើង និងជួយជួសជុលផ្ទះមួយខ្នងជូនគ្រួសារពលរដ្ឋមានជីវភាពខ្វះខាតស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប។ ខេត្តសៀមរាប តាមរយៈការសម្របសម្រួលពីលោកស្រី សំ សូរីកា និងរដ្ឋបាលសង្កាត់សៀមរាប ព្រមទាំងព្រះតេជគុណ ភ្លឿន រដ្ឋ...

ព័ត៌មានលំអិត

និស្សិតអាហាររូបករណ៍ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាង១រយនាក់ ធ្វើការសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតអាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល មកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១៣៩រូប បានធ្វើទស្សនៈកិច្ចសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌ សំណង់ស្ថាបត្យកម្ម បន្ទាប់ពីពួកគាត់ធ្លាប់បានសិក្សាតាមទ្រឹស្ដីនៅក្នុងសាលា រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។ លោកបណ្ឌិត កុល សារូ នាយករងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឲ្យដឹងថា នេះជាលើកទី២៤ សម្រាប់ក្រុមនិស្សិតដែលពួកគាត់តែងតែទៅធ្វើទស្សនកិច្ចសិក្សាជារៀងរាល់ឆ្នាំពីប្រវត្ដិសាស្ដ្រវប្បធម៌ និងសំណង់ប្រាសាទបុរាណនៅតំបន់រមណីយដ្ឋានអង្គរ។ ការចុះសិក្សាស្រាវជ្រាវរួមមាន៖...

ព័ត៌មានលំអិត

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សបឋមសិក្សាជាង ១.៧០០នាក់ ក្នុងខេត្តសៀមរាប

សមាគមទន្តពេទ្យកម្ពុជា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានសហការជាមួយនាយកដ្ឋានអប់រំសុខភាពសិក្សា នៃក្រសួងអប់រំ និងមន្ទីរអប់រំខេត្តសៀមរាប រួមនឹងរដ្ឋបាលស្រុកជីក្រែង បានរៀបចំកម្មវិធីអប់រំសុខភាពមាត់ធ្មេញ បិទចង្អូរធ្មេញ ដើម្បីការពាររោគពុកធ្មេញ និងបង្រៀនពីវិធីសាស្ត្រក្នុងការដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សជាង ១.៧០០នាក់ មកពីសាលាបឋមសិក្សាក្របីរៀល និងសាលាបឋមសិក្សាហ៊ុនសែនគំរូ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ លោកស្រី សួន ម៉ូនីកា...

ព័ត៌មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ស្របទៅនឹងកម្មវិធីបណ្តុះបណ្តាល និងជ្រើសរើសយុវជនយុវនារី ចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់អោយអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា កម្រិតសាខា

នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីសម្រាប់ការប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា កម្រិតសាខា អបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូទីប្រឹក្សាយុវជននៃសាខាគោលដៅ...

ព័ត៌មានលំអិត

សិស្សានុសិស្សនៃសាលាបឋមសិក្សាក្នុងក្រុងសៀមរាបចំនួន ៣០នាក់ ចូលរួមប្រឡងប្រជែងអានអត្ដបទ និងស្មូតកំណាព្យ អបអរបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ”ទន្លេដើម្បីសន្ដិភាព និងការអភីវឌ្ឍ”

សិស្សានុសិស្ស មកពីបណ្ដាសាលាបឋមសិក្សាក្នុងក្រុងសៀមរាប ប្រមាណ ៣០នាក់ បានចូលរួម ការប្រឡងប្រជែងអានអត្ដបទ និងស្មូតកំណាព្យក្នុងពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ”ទន្លេដើម្បីសន្ដិភាព និងការអភីវឌ្ឍ” បានចាប់ផ្ដើមហើយ នៅថ្ងៃទី១៥ ខែមីនានេះ។ លោកស្រី ឈុយ វ៉ាន់ថា អនុប្រធានការិយាល័យបឋម នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បង្ហាញថា ការប្រឡងប្រជែងអានអត្ដបទ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបើកសិក្ខាសាលាស្តីពីការចែករំលែកនៃការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម

កាលពីរសៀលថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បើកសិក្ខាសាលាស្តីពីការ ចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ក្រោមអធិបតីភាព...

ព័ត៌មានលំអិត
Page 16 of 77 1 15 16 17 77

Recommended

សូម Like និង Follow ពួកយើង