កាលពីឆ្នាំ២០២៣កន្លងទៅ នៅទូទាំងប្រទេសកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៣ ៣១៧លើក ដែលបង្កឱ្យជនរងគ្រោះ១ ៥៩០នាក់ បានស្លាប់ និងរបួសធ្ងន់ ស្រាលសរុប ៧ ២៨១នាក់ នេះបើតាមរបាយការណ៍ឆ្នាំ២០២៣ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីចុងខែមករានេះ។ តាមការឱ្យដឹងពី លោក វរសេនីយ៍ទោ ជា...
ព័ត៌មានលំអិតពលរដ្ឋក្រីក្ររស់នៅទីក្រុងតេជោសែន រុនតាឯក បានចុះឈ្មោះរៀនជំនាញបច្ចេកទេសវិជ្ជាជីវ ដោយមិនគិតថ្លៃ បានសម្ដែងការសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជំនាញនេះដល់ពួកគាត់។ សិក្ខាកាមមកពីតំបន់រុនតាឯក ដែលកំពុងរៀនជំនាញបរិក្ខាម៉ាស៊ីនត្រជាក់ និងអគ្គីសនី នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ពួកគាត់បានលើកឡើងថា ការរៀនជំនាញនេះ មានការឧបត្ថម្ភថវិកា ២៨ម៉ឺនរៀលទៀតក្នុងមួយខែ សម្រាប់ប្រជាពលរដ្ឋមកពីគ្រួសារក្រ១និងក្រ២។ ពួកគាត់ជឿជាក់ថា ពួកគាត់នឹងមានការងារធ្វើក្រោយរៀនចប់ជំនាញវិជ្ជាជីវៈផ្នែកអគ្គិសនី និងបរិក្ខាម៉ាស៊ីត្រជាក់។ ពួកគាត់បន្ដថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ ជូនសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង រយៈពេល៤ខែ ចំនួន១៩២នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រសាន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់ប្អូនៗសិស្សនាយនគរបាល...
ព័ត៌មានលំអិតនៅទូទាំងខេត្តសៀមរាប សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលទទួលបាននិទ្ទេស A សរុបចំនួន ១៨៨នាក់ ក្នុងនោះស្រុកពួក ក៏ទទួលបានសិស្សជាប់និទ្ទេស A ចំនួន១៥នាក់ផងដែរ។ នេះបើតាមរបាយការណ៍របស់ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ខេត្ដសៀមរាប បានប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២៣...
ព័ត៌មានលំអិតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានដឹកនាំសប្បុរសជនមកពីរាជធានីភ្នំពេញ នាំយកនូវសម្ភារៈសិក្សារួមនឹងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សចំនួន ៣៨៥នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទគង ខេត្តសៀមរាប។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន...
ព័ត៌មានលំអិតលោក កាវ៉ាហ្គឹឈិ ម៉ាសាគី តំណាងការិយាល័យកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើល និង សូមកោតសសើរចំពោះសិស្សកម្ពុជា ដែលបានរៀនភាសាជប៉ុន ហើយទាំងការអាន និងការបញ្ចេញសំឡេងបានល្អ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ក្រុមគណៈកម្មការបានរកឃើញនូវចំណុចខ្វះខាតក្នុងពេលប្រឡង ដោយសិស្សខ្លះអានប្រយោគឃ្លានិងបញ្ចេញសំឡេង មិនទាន់ត្រឹមត្រូវ១០០ភាគរយ ការអានញាប់ឬលឿនពេក ការលើកដាក់សំឡេងមិនទាន់រលូនទៅតាមខ្លឹមសារអត្ថបទឬសាច់រឿង និង សិស្សខ្លះទៀត អាននៅមានភាពរអាក់រួលឬមិនទាន់ចេះទម្លាក់ឬលើកសំឡេងទៅតាមតួអង្គនៃអត្ថបទរឿង។...
ព័ត៌មានលំអិតយុវជនក្រីក្រ និងរងហានីភ័យចំនួន២៧២នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដោយមិនគិតថ្លៃ ក្នុងជំហានទីមួយ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលការចុះឈ្មោះនេះធ្វើឡើងនៅអាគារអនុវិទ្យាល័យក្រុងតេជោសែន រុនតាឯក។ លោក រ៉ាត រតនៈ នាកយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០៣៤ បានឲ្យដឹងថា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាប បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ចំនួនប្រមាណ ៣០រូប ដឹកនាំដោយលោកស្រី គឹម ស៊ូអ៊ីយ៉ុន នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។ លោកជំទាវ ទុយ ជិត បានឲ្យដឹងថា កាកបាទក្រហមកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី១៨ ខែកុម្ភៈ...
ព័ត៌មានលំអិតក្រុមកាកបាទក្រហមនៃប្រទេសកូរ៉េជាង ៣០នាក់ បានចុះទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍នៃការជួយសង្គ្រោះករណីគ្រោះថ្នាក់ផ្សេងៗ និងមនុស្សធម៌ ជាមួយក្រុមកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន គ្រួស ក្រុងសៀមរាប នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ នាយករង នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា ឯកឧត្ដម ឃុន សាម៉េង មានប្រសាសន៍ថា ក្រុមប្រតិភូកាកបាទក្រហមនៃប្រទេសកូរ៉េ...
ព័ត៌មានលំអិតសួនកុមារចំណាយទឹកប្រាក់អស់ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក ជាអំណោយរបស់អង្គការ Playground For Children Dongpohang Rotary នៃប្រទេសកូរ៉េខាងត្បុង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ជូនដល់ប្អូនៗសិស្សានុសិស្សក្នុងសាលាបឋមសិក្សាអធិបតី ស្ថិតនៅក្នុងភូមិអធិបតី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ តំណាងឲ្យប្រជាពលរដ្ឋ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.