សិក្ខាកាមមកពីគ្រួសារខ្វះខាតនៅខេត្ដសៀមរាប ចំនួន៥៩នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា ដែលការបណ្តុះបណ្ដាលនេះមានរយៈពេល ១ឆ្នាំ និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។ លោកស្រី ម៉ៅ សុផានី នាយិកា នៃអង្គការស្លាបព្រាកម្ពុជា បានបញ្ជាក់ថា អង្គការបានខិតខំយ៉ាងសកម្មក្នុងការផ្តល់ឲ្យយុវជនដែលខ្វះលទ្ធភាព នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់អាចពឹងពាក់ខ្លួនឯងបាន តាមរយះការផ្តល់នូវការអប់រំ បណ្តុះបណ្តាល...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួងទទួលបន្ទុកអនុវត្តគម្រោងគំនិតផ្ដួចផ្ដើមធ្វើផ្លូវចរាចរណ៍ត្រីនៅតំបន់មេគង្គក្រោម បានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យារចនាប្លង់ និង ការសាងសង់ជណ្តើរត្រី (Fish Tech Masterclass) ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃុន...
ព័ត៌មានលំអិតអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមការគាំទ្រពី គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងរាជធានី-ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្ត សហគមន៍ កសិកម្ម...
ព័ត៌មានលំអិតដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ក្លឹបបង្រៀនហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប សហការជាមួយក្លឹបបង្រៀនហែលទឹក Swimmy inc. of Japan បានរៀបចំកម្មវីធីសប្បុសធម៌ផ្ដល់វគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក ការជួយសង្គ្រោះជនរងគ្រោះពេលមានបញ្ហាលង់ទឹក...
ព័ត៌មានលំអិតថ្លែងនៅក្នុងពិធីបិទ “ការប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ ល្អ(កូនល្អ សិស្សល្អ មិត្តល្អ, ក្រោមប្រធានបទ «ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស»ថ្នាក់ជាតិនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគាររីជេនស៊ីខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ដើម្បីឲ្យការអនុវត្តចលនា៣ល្អ កាន់តែទទួលបាននូវគុណភាពខ្ពស់...
ព័ត៌មានលំអិតខណៈដែលការប្រលងបាក់ឌុបខិតជិតមកដល់ មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានជួបសំណេះសំណាល និងលើកទឹកចិត្ដដល់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីទទួលបានជ័យជំនះនៃការប្រលងមធ្យមសិក្សទុតិយភូមិនៅខែវិច្ឆិការឆ្នាំ២០២៣នេះខាងមុខ។ពីធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣នេះ ស្ថិតវិទ្យាល័យអារញ្ញសាគរស៊ីអេហ្វស៊ី ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាបដោយមានសិស្សានុសិស្សជាង១៥០នាក់ចូលរួម។ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ការរជួបសំណេះសំណាលនេះ...
ព័ត៌មានលំអិតថ្លែងនៅខេត្តសៀមរាប ក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ កូនល្អ សិស្សល្អ មិត្តល្អថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ក្រោមប្រធានបទ “ការចាប់ផ្តើមរបស់កុមារ និង យុវជន ដើមី្បក្លាយខ្លួនជាមូលធនមនុស្ស ” នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទោះបីមានរបាយការណ៍ពីចំនួនថយចុះករណីគ្រោះថ្នាក់ ក្នុងភូមិសាស្ត្រខេត្តសៀមរាបក្ដី។ ឯកឧត្តម ប្រាក់ សោភ័ណ បន្តថា កន្លងមកការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ក៏ដូចជាការផាកពិន័យ ជាការខិតខំបំពេញភារកិច្ចប្រចាំថ្ងៃទៅតាមគោលដៅរបស់សមត្ថកិច្ច ប៉ុន្តែប្រជាពលរដ្ឋ...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានបង្ហាញថា បច្ចុប្បន្នវិស័យអប់រំឯកជននៅកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខានក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការពង្រឹងការអប់រំបន្ថែមដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ ស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សដែលពោលពេញដោយសមត្ថភាព ដើម្បីប្រគួតប្រជែងទីផ្សាអប់រំ និងការងារអាស៊ាន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ...
ព័ត៌មានលំអិតដើម្បីជំរុញ និងពង្រឹងការសិក្សា ជាពិសេសសុជីវធម៌របស់សិស្សផងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូនៗពេលនៅផ្ទះឲ្យបានជាប្រចាំ ជាពិសេសការទិញសៀវភៅ ឧបករណ៍សិក្សាផ្សេងៗ ដើម្បីឱ្យកូនបានរៀនស្វែងយល់ពីអ្វីថ្មីៗបន្ថែមទៀត។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើម សាលាបឋមសិក្សា យូ អេស...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.