ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

សាលារៀនសុវណ្ណភូមិសាខាសៀមរាប បញ្ជូនសិស្សឆ្នើមថ្នាក់ពិភពលោក ទៅសិក្សានៅប្រទេសអូស្ដ្រាលី

សិស្សឆ្នើមលំដាប់ពិភពលោកម្នាក់នៃសាលារៀនសុវណ្ណភូមិសាខាខេត្ដសៀមរាប ត្រូវបានបញ្ជូនឱ្យទៅសិក្សានៅវិទ្យាល័យមែលប៊ន ប្រទេសអូស្ដ្រាលី បន្ទាប់ពីប្រលងជាប់ស្ដង់ដារសិស្សឆ្នើមជ័យលាភីចំនួន១០ប្រទេស នៅលើសកលលោក។ លោក សាន្ដ រតនា នាយកសារៀនសុវណ្ណភូមិ ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃនេះថា សិស្សឆ្នើមលំដាប់អន្ដរជាតិនេះមានឈ្មោះ យាន សុផានុ រៀនថ្នាក់ទី៩នៅសាលារៀនសុវណ្ណភូមិរបស់ប្រទេសកម្ពុជា ហើយគាត់បានប្រលងជាប់ជាសិស្សឆ្នើមលំដាប់អន្ដរជាតិនាពេលកន្លងមក។លោកបន្ដថា សិស្សឆ្នើមរូបនោះត្រូវបានជ្រើសរើសឱ្យប្រលងជាមួយសិស្សជាច្រើនទៀត ដែលមកពីចំនួន១០ប្រទេស ដែលពួកគេបានរៀនត្រៀមប្រលងទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសអូស្ដ្រាលី ខណៈដែលរូបគេបានប្រលងជាប់ផ្នែកចំណេះដឹងទូទៅ...

ព័ត៌មានលំអិត

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ធ្វើពិព័ណ៌ការងារ ដើម្បីបង្កើតឱការងារឱ្យយុវជន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានធ្វើពិព័រណ៌ការងារឆ្នាំ២០២២ជាច្រើនជំនាញ ដើម្បីបង្ហាញការងារឱ្យយុវជន សិស្ស និស្សិត ចែករំលែកចំណេះដឹង បទពិសោធន៍ និងឱកាសការងារថ្មីៗក្នុងស្រុក ស្វែងរកសាលាផ្សេងៗដែលបង្រៀនជំនាញបច្ចេកទេសវិជ្ជាជិវៈ ផ្ដល់នូវជំនាញការងារ មុខរបរ និងជំនាញនាពេលអនាគត។ លោក រ៉ាត រតនៈ នាយករងវិទ្យាស្ថានជាតិបហុបច្ចេកទេសអង្គរ មានប្រសាសន៍ថា វិទ្យាស្ថានជាតិមួយនេះ កំពុងដំណើរការសកម្មភាពបណ្ដុះបណ្ដាលបច្ចេកទេសលើវិស័យសំណង់ស៊ីវិល...

ព័ត៌មានលំអិត

សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការក្នុងខេត្តសៀមរាប សរុបចំនួន ១០៦នាក់ មកពី៣០មន្ទីរ-អង្គភាព ដែលមានរយៈពេល ៨៨ម៉ោង សិក្សាតាមរយៈប្រព័ន្ធអនឡាញ(Google meet) និងសិក្សាផ្ទាល់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែសីហា ឆ្នាំ២០២២ បានបញ្ចប់ហើយនៅរសៀលនេះ។ វគ្គបណ្ដុះបណ្ដាល សហការរៀបចំដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញកាត់ដេរជំនាន់ទី១៥ ទី១៦ ក្រោមគម្រោងរបស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរអស់រយៈពេល ៨ខែ របស់គម្រោងសមាគមជីវិត និងក្តីសង្ឃឹម ក្រោមការជួយឧបត្ថម្ភពីសណ្ឋាគារផាកហៃយ៉ាត់ ក្នុងខេត្តសៀមរាប សិក្ខាកាមជាស្រ្តីចំនួន ២១នាក់ មកពីស្រុកមួយចំនួន ក្នុងខេត្តសៀមរាប ត្រូវបានទទួលវិញ្ញាបណ្ឌបត្របញ្ជាក់ការសិក្សា និងម៉ាស៊ីនដេរ ម្នាក់មួយគ្រឿង ដែលវគ្គបណ្តុះបណ្តាលនេះ បានរៀបចំពីធិបិទនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប ក្រោមអធីបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងសិក្ខាកាមចំនួន ២៤នាក់។ បើតាមលោក ស៊ុ សំអន...

ព័ត៌មានលំអិត

ឯកឧត្តម ហ៊ុនម៉ានី៖ សៀវភៅ ក្តីសង្ឃឹមហ៊ុនម៉ានី នឹងបង្ហាញមហាជនឲ្យស្គាល់ ហ៊ុនម៉ានី បានច្រើនលើសពីកូននាយករដ្ឋមន្ត្រី

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាន៍ថា ឯកឧត្តម មិនដែលធ្លាប់រំពឹងថា នឹងមានសៀវភៅដែលសរសេរអំពីខ្លួនឯងនោះទេ ហើយឯកឧត្តមចាត់ទុកថា សៀវភៅ «ក្តីសង្ឃឹមហ៊ុនម៉ានី» គឺអាចមានប្រយោជន៍ឲ្យមហាជនស្គាល់ ហ៊ុន ម៉ានី កាន់តែច្បាស់ ក្រៅពីជាកូននាយករដ្ឋមន្ត្រីមួយរូបនោះ។ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចពិភាក្សា មួយនៅក្រុងសៀមរាប...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ដល់គ្រូបង្គោលអាស៊ាន លើស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានលើកទី២ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា ដោយបានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ជូនដល់ គ្រូបង្គោលស្តង់ដាសហគមន៍ទេសចរណ៍អាស៊ានលើកទី២ រយៈពេលពីរថ្ងៃគឺថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យខេត្តសៀមរាប ក្រោមអធិបតី ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងវត្តមានប្រតិភូក្រសួង ដោយមានសិក្ខាកាមមកពីប្រទេសក្នុងតំបន់សហគមន៍អាស៊ាន សរុបចំនួន ៥៤រូប។ សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងជួយឲ្យសិក្ខាកាមដែលចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប អបអរសាទរសិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២នេះ លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប បានអបអសាទរ និងចែករង្វាន់លើកទឹកចិត្តដល់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២ និងជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ គណិតវិទ្យាMOSC ថ្នាក់ទី១០ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយខេត្តសៀមរាប។   លោក អ៊ឹង គីមលាង លើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចតេជោ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ជម្រុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកកិត្ដិយសជូនគ្រួសារ និងសង្គមជាតិ 

អាជ្ញាធរខេត្ដសៀមរាប បានថ្លែងថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដល់សង្គមជាតិ និងគ្រួសារ ដែលកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត សម្រាប់ចាប់យកជំនាញពិតប្រាកដ និងជំនាញឯកទេសផ្សេងៗ ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព ជាពិសេសការកសាងជូនសង្គមជាតិ និងគ្រួសារ។ លោក អុឹង គឹមលាង...

ព័ត៌មានលំអិត

ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប នាំយកគម្ពីរព្រះត្រៃបិដកនិងអដ្ឋកថា ជាង១០០ក្បាល ទៅតម្កល់ទុកនៅបណ្ណាល័យប្រវត្តិសាស្ត្រ កងពលតូចថ្មើរជើងលេខ៤១

ព្រះសច្ចានុបាល នឿម វុទ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តបារាយមហានទី ហៅវត្តស្វាយរមៀត ក្រុងសៀមរាប រួមនឹងព្រះរាជាគណៈ និងចៅអធិការមួយចំនួន ក្នុងខេត្តសៀមរាប ប្រជាពុទ្ឋបរិស័ទក្នុងខេត្តជាង ១៥០នាក់ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បាននាំយកគម្ពីរព្រះត្រៃបីដក ចំនួន ១១០ក្បាល និងអដ្ឋកថា ៨០ក្បាល យកមកតម្កល់ទុកនៅបណ្ណាល័យប្រវត្តិសាស្ត្រ កងពលតូចថ្មើរជើងលេខ៤១...

ព័ត៌មានលំអិត
Page 36 of 77 1 35 36 37 77

Recommended

សូម Like និង Follow ពួកយើង