នៅបរិវេណព្រះគន្ឋកុដិក្នុងវត្តដំណាក់ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ មានរៀបពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា ទ្រង់ត្រាស់ដឹង បរិនិព្វាន និងដំរីបាលិលេយ្យ ក្រោមព្រះវត្តមាននិមន្តជាព្រះអធិបតី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុង ខេត្ដសៀមរាប និងព្រះវត្តមានព្រះមេគណខេត្ត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបសំដែងការគួរសម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំប្រទេសកម្ពុជា និងបង្ហាញការគាំទ្រ ក្នុងការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា” ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឬ ខែកញ្ញា...
ព័ត៌មានលំអិតការសិក្សាភាសាអង់គ្លេស និងចិន ក្នុងពេលតែមួយ នឹងផ្ដល់ឱកាសដល់កូនខ្មែរ មានអនាគតដ៏ភ្លឺស្វាង ខណៈការប្រើប្រាស់ភាសាអង់គ្លេស ត្រូវបានគេប្រើប្រាស់ជាផ្លូវការ សម្រាប់ការទំនាក់ទំនងលើសកលលោក និងភាសាចិន ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន នេះបើតាមប្រសាសន៍របស់លោក លោក អេ រិច វុង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការ...
ព័ត៌មានលំអិតនៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ចរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងក្រុង និងកងកម្លាំងសមត្ថកិច្ចបានចុះធ្វើការអប់រំផ្សព្វផ្សាយ ដល់អាជីវករនៅក្នុងផ្សារភូមិភាគ៤ ស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ដែលទើបនឹងបើកក្រោយពីពេលបិទខ្ទប់ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។ បើតាមលោក ពិន...
ព័ត៌មានលំអិតគិតត្រឹមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តសៀមរាប រួមមានមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ច សហការដោយអាជ្ញាធរមូលដ្ឋាន បានបន្តយុទ្ធនាការផ្សព្វផ្សាយ សំដៅឆ្ពោះទៅរកទីប្រជុំផ្សារនានាក្នុងក្រុងសៀមរាប ដើម្បីផ្សព្វផ្សាយពង្រឹងបន្ថែម លើកកម្ពស់ស្មារតីនៃការអនុវត្តវិធានការសុវត្ថិភាព ៣ការពារ និង៣កុំ ដែរជារូបមន្តដ៏ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល។ យុទ្ធនាការនេះបានធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់សង្កាត់ចំនួន៣...
ព័ត៌មានលំអិតចាប់ពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ៣៥ភាគរយហើយ។ បើតាមលោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងនៅថ្ងៃទី១៣...
ព័ត៌មានលំអិតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារស្រាវជ្រាវ និងត្រួតពិនិត្យតាមដានបុគ្គលសង្ស័យមានផ្ទុកកូវីដ-១៩ ធ្វើការផ្សព្វផ្សាយ និងណែនាំដល់ក្រុមការងារប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម ដែលឈរជើងប្រចាំការនៅតាមដងផ្លូវជាតិលេខ៦ ស្ថិតនៅព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ-ខេត្តសៀមរាប និងព្រំប្រទល់ស្រុកក្រឡាញ់...
ព័ត៌មានលំអិតខេត្តសៀមរាប និងរាជធានី-ខេត្តចំនួន៤ទៀត ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ! ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹង ស្តីពីការកំណត់យកខេត្តសៀមរាប, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកណ្ដាល និងខេត្តព្រៃវែង ជាភូមិសាស្ត្រត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល អំឡុងពេល...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមយុវជនស្ម័គ្រចិត្ដ”តោះទៅលេងសៀមរាប” បានចុះធ្វើការផ្សព្វផ្សាយ និងជម្រុញអោយម្ចាស់អាជីវកម្មកន្លែងនីមួយៗ បិទQR Code នៅកន្លែងអាជីវកម្មឬភោជនីយដ្ឋានរបស់ខ្លួន ដើម្បីងាយតាមដានអ្នកសង្ស័យផ្ទុកមេរោគកូវីដ១៩ ដែលចូលទៅកន្លែងអាជីវកម្មរបស់ពួកគាត់ ខណៈដែលអាជ្ញាធរបាននឹកកំពុងរឹតបណ្ដឹងពីវិធានការការពារជំងឺកូវីដ១៩ ក្រោពេលរកឃើញបុរសម្នាក់ទៀតឆ្លងកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ។ បើតាមលោក ស៊ុន ចំណាន តំណាងក្រុមយុវជនស្ម័គ្រចិត្ដ ”តោះទៅលេងសៀមរាប”...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាប បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែរកំពុងធ្វើចត្តាឡីស័កក្នុងស្រុកស្រីស្នំ ចំនួន១៧៧នាក់ នៅក្នុងទីតាំងទាំង ៤កន្លែង ដោយក្នុងម្នាក់ទទួលបាន៖ អង្ករ៥គីឡូក្រាម សាប៊ូ១ដុំ ត្រីខ៣កំប៉ុង មី៥កញ្ចប់ ទឹកស៊ីវ១ដប ទឹកត្រី១ដប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.