ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

សិស្សមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៩-២០២០ ក្នុងខេត្តសៀមរាប ជាង៩ពាន់នាក់ជាប់ដោយស្វ័យប្រវត្តិ

សិស្សមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងឆ្នាំសិក្សា២០១៩-២០២០ ក្នុងខេត្តសៀមរាប សរុបជាង៩ពាន់នាក់ បានប្រឡងជាប់ដោយស្វ័យប្រវត្តិ ស្មើនឹង១០០ភាគរយ ដោយមិនកំណត់ឧទ្ទេស នេះបើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប ក្នុងថ្ងៃបើកបវេសនកាល ជានិមិត្តរូបតែមួយគត់ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។...

ព័ត៌មានលំអិត

ពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២០- ២០២១ នៅខេត្តសៀមរាប ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ !

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០- ២០២១ ដែលប្រារព្ធឡើងជានិមិត្តរូបកម្រិតថ្នាក់ខេត្ត នៅវិទ្យាល័យ ១០មករា១៩៧៩ រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងមាតាបិតាអាណាព្យាបាលសិស្ស...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកសូទ្រនិគម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ សូទ្រនិគមស្រុកខ្ញុំ «មួកមួយជីវិតមួយ»

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកសូទ្រនិគម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសូទ្រនិគម ដឹកនាំដោយលោក ម៉ក់ ប្រុស អភិបាលស្រុក , លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក និង លោក លី សេងហួត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសូទ្រនិគម...

ព័ត៌មានលំអិត

សម្តេចតេជោ៖បវេសនកាលឆ្នាំសិក្សាថ្មី នឹងបើកនៅខែមករា ឆ្នាំ២០២១

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសេចក្តីថ្លែងសារពិសេសទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្តីពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយបង្ហាញនូវការសម្រេចចិត្ត អនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡា រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។ សម្តេចតេជោ ក៏បានបង្ហាញឲ្យដឹងផងដែរ អំពីមូលហេតុចម្បងៗ...

ព័ត៌មានលំអិត

យុវជនអភិរក្សសាស្ត្រាស្លឹករឹតមួយក្រុម ក្នុងខេត្តសៀមរាប មានសង្ឃឹមក្រោមការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន

បច្ចុប្បន្ន កូនខ្មែរជំនាន់ក្រោយ មានការយល់ដឹងតិចតួចណាស់ អំពីសាស្ត្រាស្លឹករឹត។ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ការសិក្សារៀនសូត្រ ពីសាស្ត្រាស្លឹករឹត ត្រូវបានជំនួសដោយសៀវភៅ និងគ្រឿងអេឡិចត្រូនិចស្ទើរទាំងស្រុង។ ដោយការគាំទ្រពី ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យុវជនមួយក្រុម ស្ថិតក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានបង្ហាញនូវទឹកចិត្តកាន់តែមុះមុត...

ព័ត៌មានលំអិត

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ វ៉ាក់សាំងពុំមែនជាចម្លើយ សម្រាប់ការការពារមិនឲ្យចម្លងវីរុសកូវីដ-១៩

នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈសារជាសំឡេង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល សង្កត់ធ្ងន់ថា ទោះបីពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានរៀបចំបញ្ជាទិញ វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ក៏ដោយ តែវ៉ាក់សាំងមិនមែនជាចម្លើយតែមួយគត់ សម្រាប់ការការពារ មិនឲ្យចម្លងវីរុសកូវីដ-១៩នោះទេ។ គួរជម្រាបថា របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៩...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចុះអប់រំអាជីករនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងព្រមានបិទអាជីវកម្មប្រសិនបើមិនគោរពតាមការណែនាំ

កាលពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានចុះអប់រំ ណែនាំដល់អាជីវករនៅតាមបណ្តោយវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប អំពីការអនុវត្តន៍គោលការណ៍សុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។...

ព័ត៌មានលំអិត

ក្រសួងព័ត៌មានប្រទេសកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ប្រទេសចិន សហការរៀបចំសិក្ខាសាលាអនឡាញ ជូនមន្ត្រីព័ត៌មាន នៃរាជធានីខេត្តទាំង២៥

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន ហៅកាត់ថា NRTA (National Radio and Television Administration) សហការដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា រៀបចំ សិក្ខាសាលាអនឡាញមួយ ស្ដីពី "ការបង្កើត និងនវានុវត្តន៍កម្មវិធីវិទ្យុ និងទូរទស្សន៍"...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បំផុសការពាក់ម៉ាសដល់ប្រជាពលរដ្ឋក្នុងក្រុងនិងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយ លោក ពិន ប្រាកដ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បាននាំយកម៉ាស១,៨០០០ម៉ាស ចែកជូនដល់អាជីករនៅក្នុងផ្សារលើធំថ្មី និងផ្សារចាស់ ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដើម្បីបំផុសការពាក់ម៉ាស ក្នុងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។...

ព័ត៌មានលំអិត

មន្ត្រី១៥០រូបនៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញសិក្សាស្វែងយល់ពីការគ្រប់គ្រងបេតិកភណ្ឌ ក្នុងរមណីយដ្ឋានអង្គរ

មន្ត្រី ១៥០រូប នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សិក្សាស្វែងយល់ពីការគ្រប់គ្រងបេតិកភណ្ឌ ក្នុងរមណីយដ្ឋានអង្គរ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ រួមមាន ក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ ចំនួន១៥០រូប បានជួបស្ដាប់បទបង្ហាញ និងធ្វើទស្សនកិច្ច...

ព័ត៌មានលំអិត
Page 52 of 77 1 51 52 53 77

Recommended

សូម Like និង Follow ពួកយើង