នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ឋ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព គម្រោងដាក់បញ្ចូលពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាការស្លាប់ របួស នឹងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ ដែលមន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានការចូលរួមពីយុវជនស្ម័គ្រចិត្តកាកបាទក្រហម សិក្សានុសិស្សជាច្រើននាក់...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញបើក សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោល ដើម្បីជំរុញអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ក្នុងគោលបំណង ត្រៀមរៀបចំទទួលភ្ញៀវទេសចរពីបណ្តាខេត្តផ្សេងៗ មកកម្សាន្តនៅក្នុងខេត្តសៀមរាប និងបណ្ដុះបណ្ដាលដល់ប្រតិបត្តិករទេសចរណ៍ យល់ច្បាស់ពីវិធានសុវត្តិភាព ក្នុងការការពារ ទប់ស្កាត់ការឆ្លង...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ និង ទៅថ្ងៃខាងមុខទៀត ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩នេះ គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា អំពីស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានា ពិសេសការចាប់ផ្តើមអនុញ្ញាតឲ្យមានការដើរហើរក្នុងប្រទេសដោយសេរី និងការចាប់ផ្តើមបើកទ្វារអាជីវកម្មជាបន្តបន្ទាប់ ដើម្បីបន្ឋូរភាពតានតឹងនៃសេដ្ឋកិច្ចដែលរាំងស្ទះជាង៧ខែមកហើយឱ្យមានដំណើរការជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះការបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំកម្មវិធីវេទិកាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ...
ព័ត៌មានលំអិតលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី បានមានប្រសាសន៍ថា ផ្អែកតាមឯកសារសិក្សាមួយរបស់ OECD បានរកឃើញថា មូលហេតុដែលសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្រ្តីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន ហើយសហគ្រិនស្រ្តីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរព័ត៌មានខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “របៀបប្រើប្រាស់ប្រព័ន្ធអ៊ីនធីណិត ក្នុងការពង្រីកអាជីវកម្ម” របស់គម្រោង អាស៊ានឆ្ពោះទៅកាន់ឌីជីថល (Go Digital ASEAN) ជូនដល់យុវជនស្ម័គ្រចិត្ត ជាជនបង្គោលចំនួន៣០រូប ក្នុងនោះស្រី១០រូប ដើម្បីជួយផ្សព្វផ្សាយបន្តដល់អាជីវករ ប្រកបអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកពួក សហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបន្តចុះផ្សព្វផ្សាយនៅតាមសហគមន៍ អំពីគ្រោះថ្នាក់បណ្ដាលមកពី ការចេញទៅធ្វើការនៅបរទេសដោយខុសច្បាប់ អំឡុងវិបត្តិជំងឺកូវីដ១៩ ស្ថិតក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដែលមានអ្នកប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួម សរុប៣២នាក់ ក្នុងនោះស្រី២៣នាក់។ លោកស្រី អភិបាលរងស្រុក បង្ហាញថា...
ព័ត៌មានលំអិតអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងស្រុក ត្រូវបន្តពង្រឹងការអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានល្អប្រសើរ ខណៈកំណើនភ្ញៀវទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ នៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩...
ព័ត៌មានលំអិតនៅក្នុងដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តសាខាខេត្តសៀមរាប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វាយតម្លៃថា សៀមរាបគឺជាទីផ្សាររីកចម្រើនសម្រាប់ការអប់រំជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ស្ថានទូតមានគោលដៅបង្កើនចំនួននិស្សិតកម្ពុជានៅទីនោះ! ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (ឯកឧត្តម W. Patrick Murphy ) បានអញ្ជើញទៅសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារទី៣០មិថុនានេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាអំពីការអប់រំ ( EducationUSA ) ដែលជាជំនួយរបស់ស្ថានទូតអាមេរិក ក្រោមការគាំទ្រថវិកាពីការិយាល័យអប់រំ និងកិច្ចការវប្បធម៌។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.